កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​និង​ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​ដោយ​ផ្លែ​ស្វាយ​ទុំ

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ផ្លែ​ស្វាយ​ទុំ​ផ្តល់​សារៈប្រយោជន៏​ដល់​សុខភាព​យ៉ាង​ល្អ​ប្រសើរ។ វា​មាន​តួនាទី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ដោយ​សារ​វា​មាន​សមាសធាតុ​ អាស្រាហ្គាលីន(Astragalin) ឃ្វែរស៊ីលីន(Quercetin) អ៊ីសូឃ្វែរស៊ីទ្រីនមេទីលហ្គាឡាត (Isoquercitrinmethylgallat) ហ្វីសេទីន (Fisetin) និង អាស៊ីតGallic ដែល​មាន​សមត្ថភាព​ការពារ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ពោះវៀន មហារីក​សុដន់ និង មហារីក​ប្រូស្តាត។ មួយ​វិញ​ទៀត​វា​មាន​សារធាតុ​កាក​សរសៃ​ដែល​ជួយ​បណ្តេញ​សារធាតុ​ពុល និង​កាក​សំណល់​គ្រោះថ្នាក់​ផ្សេងៗ​ចេញ​ពី​រាងកាយ។ ប៉ុន្តែ​ដើម្បី​ទទួល​បាន​លទ្ធផល​ខ្ពស់ គួរ​តែ​ទទួលទាន​ផ្លែ​ស្វាយ​ទុំ​ទាំង​សម្បក ដោយ​វា​អាច​ជួយ​ទប់ទល់​នឹង​ការ​វិវឌ្ឍ​នៃ​បណ្តា​កោសិកា​ខ្លាញ់​ក្នុង​ខ្លួន និង ធ្វើ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ដំណើរ​ការ​ល្អ ដែល​ជា​ហេតុ​ធ្វើ​អោយ​បន្ថយ​ការ​ឡើង​ទម្ងន់។

ប្រែសម្រួលដោយ៖ Ninja
ប្រភព៖ healthdigezt


  • កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​និង​ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​ដោយ​ផ្លែ​ស្វាយ​ទុំ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:វីដេអូ
Tags: