នំ​ប័ង​ផ្តល់​ផលអាក្រក់ដល់រាងកាយ​

នំ​ប័ង​គឺជា​អាហារ​ដ៏​ពេញនិយមក្នុងចំណោម​អាហារ​ជាច្រើននា​ព្រឹក​ព្រលឹម ។​ទោះបីជា​យ៉ាងនេះក្តី អ្នកជំនាញនំ​ប័ង​មិន​ត្រូវបាន​ផ្តល់​អនុសាសន៍ឲ្យប្រើប្រាស់ប​ន្តឡើយ​។​

នៅទីនេះ មួយចំនួន​នៃ​ផល​ប៉ះពាល់​ពី​នំ​ប័ង ដែល​អ្នក​មិន​ធ្លាប់បាន​ដឹង ៖

មាន​សារធាតុចិញ្ចឹម​ទាប​
បើ​យោង​តាម​អ្នកជំនាញអាហារ​រូបត្ថ​ម្ភ​ផ្នែក​នំប័ង និងផលិតផល​ផ្សេងទៀតដែល​ធ្វើ​ពី​នំ​ប័ង ជា​ធម្មតា​វា​មិន​ផ្តល់​សារធាតុចិញ្ចឹម​ដល់​រាងកាយ​ឡើយនំ​ប័ង​វា​គ្រាន់តែ​ជា​ប្រភេទនៃ​អាហារដែល​ប្រយុទ្ធប្រឆាំង​នឹង​ភាពអត់ឃ្លានក្នុង​រយៈពេល​ដ៏​ខ្លី តែប៉ុណ្ណោះ ។ ជាង​នេះ វា​ជា​អាហារ​ដែល​ធ្វើទុក្ខ​ទោសដល់​រាងកាយ ថែមទៀត​ផង ដោយ​ខូចខាត​ភ្នាស់​ពោះវៀន កាត់បន្ថយ​ការ​ស្រូប​សារធាតុចិញ្ចឹម​ទាំងអស់​។​

អាហារ​ដែល​មាន​អំបិល​កាន់តែច្រើន​
នំ​ប័ង​ជាច្រើន ជាពិសេស​នំ​ប័ងដែល​វេច​ខ្ចប់​ចេញពី​ផ្សារ​ទំនើប ដែល​ផ្ទុក​អំបិល​ច្រើន ប្រសិនបើ​អ្នក​ញ៉ាំ​ភីហ្សា នំ​ប័ងនិង​សាំង​វិច ជាដើម មានន័យ​ថារាងកាយ​របស់​អ្នក ត្រូវ​បាន​ផ្ទុក ចំនួន​ជាតិ​អំបិល​ច្រើន​លើស​ចំណុះ ។​

ការកើនឡើង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ធ្វើឲ្យប៉ះពាល់​ដល់​រាងកាយ​|
យោង​តាម​ការស្រាវជ្រាវ របស់​អ្នកជំនាញ​អ​ហារ រូបត្ថ​ម្ភ ដែល​ទទួល​ទាន​ស្រូវ​សាឡី លទ្ធផល​បង្ហាញ​ថា រាងកាយ​ពួកគេ​មាន​កាឡេ​ស្តេ​រ៉ុល កាន់តែអាក្រក់​។ កាឡេ​ស្តេ​រ៉ុល អាក្រក់​នេះ វា​នឹង​ធ្វើឲ្យប៉ពាល់​ដល់ ជំងឺ​សរសៃឈាម​បេះដូង ។​

ញ៉ាំ​នំ​ប័ង ធ្វើឲ្យ​កើនឡើង​ទំងន់​
បរិភោគ​នំ​ប័ង​ច្រើនពេក ធ្វើអោយ​លោក​អ្នក​កើន​ទំងន់តែ​ប្រសិនបើ​អ្នក​ចង់​ឲ្យ​របប​តម​អាហារ គួរតែ​មិន​ញ៉ាំ​នំ​ប័ងនោះទេ​។​

ការ​ទល់លាមក​
អ្នកជំនាញ​របប​អ​ហារ បានឲ្យដឹងថា នំ​ប័ង ធ្វើឲ្យ​ទល់លាមក​ដោយសារតែ​ខ្វះ​ជាតិ​សរសៃ​។​

បណ្តាលឲ្យ​កើត​ជំងឺមហារីក​តម្រង់នោម​
យោង​តាម​ការស្រាវជ្រាវ​អ្នកឯកទេស​ខាង​អហារ​បានអោយដឹងថា បរិភោគ​ស្រូវ​សាឡី​ច្រើន ជាពិសេស​នំ​ប័ងបណ្តាលឲ្យកើត​ហានិភ័យនៃ ជំងឺមហារីក​កោសិកា​តម្រង់​នោម ។ ផ្ទុយទៅវិញ ការពារ​នៃ​ប្រភេទ​ជំងឺ​នេះ​គួរតែទទួលទានផ្លែឈើ​ឲ្យបាន​ច្រើន និង ក្រុម​បន្លែ​ដែល​ផ្តល់ អត្ថប្រយោជន៍​ដល់​សុខភាព​៕

ប្រភព៖ iknow

 

អ្នកនឹងចូលចិត្ត

  • នំ​ប័ង​ផ្តល់​ផលអាក្រក់ដល់រាងកាយ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:សុខភាព
Tags: