សៀវ ឡុ​ង​នី ថត​ឈុត​រោលរាល​លើ​គ្រែ​ឱ្យ​ហូ​លី​វូ​ដ

តារា​ស្រី​តៃវ៉ាន់​នាង Michelle Chen វ័យ ៣២​ឆ្នាំ​ដែល​ទស្សនិកជន​ស្គាល់​ជា​តួអង្គ សៀវ ឡុ​ង​នី ក្នុង​រឿង «​ឥន្ទ្រី​ទេព​បក្សី​ស្នេហ៍​» លើ​កញ្ចក់​ទូរទស្សន៍ TV 8 ឥឡូវនេះ​បាន​បោះ​ជំហាន​ចូលរួម​សម្តែង​ឱ្យ​ផលិតកម្ម​ហូ​លី​វូ​ដ​ជា​លើក​ដំបូង ។

យោង​តាម​គេហទំព័រ Asian E-News កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា នាង Michelle Chen សម្តែង​ក្នុង​រឿង «Pali Road» ត្រូវ​ផលិតករ​ឱ្យ​នាង​ដោះ​សម្លៀក​បំពាក់​នៅ​លើ​គ្រែ​ជាមួយ​តួ​ប្រុស​ដែល​សម្តែង​ដោយ​លោក Jackson Rathbone អាយុ​៣១​ឆ្នាំ ។

នាង Michelle Chen ដើរតួ​ជា​វេជ្ជបណ្ឌិត​ចុះ​កម្មសិក្សា ចំណែក Jackson Rathbone សម្តែង​ជា​គ្រូបង្រៀន​សាលា​បឋម​សិក្សា ។ រឿង Pali Road នឹង​ក្លាយជា​ភាពយន្ត​បើក​ឆាក​ក្នុង​មហោស្រព​ភាពយន្ត​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​នៅ​ឡូ​ស​អេ​ន​ចឺ​ឡេ​ស សហរដ្ឋអាមេរិក ៕