រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

វ៉ា​ន់​កំពុង​លប​អើត​មើល​នៅ​កៀន​ពំនូកចំបើង ជាប់​នឹង​របង​ផ្ទះ​សា​ម៉​ន ឃើញ​កែវ​កំពុង បោស​ប្រមូល​សំរាម​នៅ​ក្នុង​ទីធ្លា​ក្រោយ​ផ្ទះ ដាក់​ទៅ​ក្នុង​កញ្ឆេ​ដាក់​សំរាម ។ វ៉ា​ន់​ឃើញ​កែវ​ពីក្រោយ​ខ្នង វ៉ា​ន់​ញញឹម អើត​មើ​លលឹម​ល ចុះឡើង​។ ក្នុង​ដៃ​មាន​ជំ​ពាម​មួយ​មូរ​ក្រដាស​សំបុត្រ​រួច​ស្រេច​។ កែវ​កំពុង​តែ​ប្រមូល​សំរាម​។ វ៉ា​ន់​បាញ់​ជំ​ពាម​បាញ់​ដុំ​ថ្ម​ដែល​មាន​ខ្ចប់​ក្រដាស​សំបុត្រ​មក​ចំ​ក្បាល​កែវ​។ កែវ​ស្រែក​ក្តោប​ក្បាល

កែវ​៖ អ៊ូយ ! អា​ក្មេង​ចង្រៃ​ណា​មក​លេង​ជំ​ពាម​កៅស៊ូ​ម្តុំ​នេះ​វ៉ើ​យ ! ភ្នែក​ខ្វាក់​ទេ​ហ្អី ! មក​លេង​ចំ​ក្បាលមនុស្ស​ទាំង​រស់ !

វ៉ា​ន់​បើកភ្នែក​ធំ​ៗ ក្តោប​មាត់ លូន​ចូល​ពួន​ក្នុង​ពំនូកចំបើង បន្លឹម​តែ​ភ្នែក និង ច្រមុះ​បន្តិច​។ កែវ​រើស​ដុំ​ថ្ម​ដែល​មាន​ខ្ចប់​សំបុត្រ​ចង​កៅស៊ូ​ជាប់​នោះ ក្តាប់​ដោយ​ដៃ ស្ទុះរ​ត់រក​ច្រក​ឆ្លង​ចូល​មក​ក្នុង​របង​ផ្ទះ​កែម មុខ​ខឹង ស្រែក​បណ្តើរ
កែវ​៖ នែ​! អ្នក​ណា​លេង​បាញ់​ជំ​ពាម ! ឆាប់​ចេញ​ភ្លាម​មក ! ឮ​ទេ​! ចេញ​ឲ្យ​លឿន !

កែម និង អរុណ ឈរ​នៅ​ក្នុងផ្ទះ​ក្បែរ​បង្អួច លបមើល​មក ឃើញ​វ៉ា​ន់​ចូល​ពួន​ក្នុង​ពំនូកចំបើង ឃើញ​កែវ​ឆ្លេឆ្លា​ឆ្លង​ចូល​មក​ក្នុង​របង ។ កែម​ខ្ទប់មាត់​សើច ខ្សឹប​តិច​ៗ​ដាក់​ត្រចៀក​អរុណ
កែម​៖ ម្តងនេះ​អាវ៉ា​ន់​! វា​រក​ច្រក​រត់​លែង​ទាន់​ហើយ​!

កែវ​ដើរ​ឆ្លេឆ្លា​ចុះឡើង​ក្បែរ​ពំនូកចំបើង រក​មើល​អ្នក​បាញ់​ជំ​ពាម មុខ​ខឹង
កែវ​៖ ហឺ​! គេច​ទៅ​ណា​បាត់​លឿន​ម្លេះ​! ស្មានថា​រួចខ្លួន​ហ្អី​! ឆាប់​ចេញ​មក​! លេង​អាក្រក់​ម្លេះ​មិនដឹង​ត្រូវ​ក្បាល​គេ​ក្បាល​ឯង​ទេ​ហ្អី​!

វ៉ា​ន់ ពួន​ក្នុង​ពំនូកចំបើង ក្រាបពួន​ក្រោម​ពំនូកចំបើង ឃើញ​តែ​ប្រឡោះ​មុខ​ចេញ​មក​ខាងក្រៅ  កែវ​មិន​បានឃើញ​ដើរ​ឆ្លេឆ្លា​ចុះឡើង ជាន់​ចំ​ដៃ​វ៉ា​ន់ វ៉ា​ន់​ស្រែកថ្ងូរ​ធ្វើ​មាត់​ស្ញេញ
វ៉ា​ន់​៖ អូយ !

កែវ​ភ្ញាក់ ស្ទុះ​ចាប់​ទាញ​អូស​វ៉ា​ន់ ចេញពី​ក្រោម​ពំនូកចំបើង ។ វ៉ា​ន់​ចេញ​មក​ដល់​ក្រៅ​សើច​របៀប​ចង់​ពេប ។ កែវ​បើកភ្នែក​ធំ​ៗ
កែវ​៖ អេ​! គឺ​បង​វ៉ា​ន់​ទេ​ហ្អី ! គឺ​បង​ឯង​មែន​ទេ​បាញ់​ជំ​ពាម​កៅស៊ូ​ត្រូវ​ខ្ញុំ​នោះ !

វ៉ា​ន់ អេះ​ក្បាល សើច​របៀប​មិន​សម
វ៉ា​ន់​៖ សុំ​ទោស​បង​គ្មាន​ចេតនា​ទេ ! បង​គ្រាន់តែ​ចង់​ឲ្យ​សំបុត្ររ​បស់បង​ធ្លាក់​ដល់​ដៃកែវ​តែ​ប៉ុណ្ណោះ !

កែវ​ជ្រួញ​ចិញ្ចើម លើក​ដុំ​ថ្ម​ដែល​មាន​រុំ​សំបុត្រ​មើល
កែវ​៖ សំបុត្រ​អី​ទៅ ! របៀប​ឲ្យ​សំបុត្ររ​បស់បង​វ៉ា​ន់​ដូច​ជា​យ៉ាប់​ពេក​ហើយ​! មក​បាញ់​ក្បាលមនុស្ស​ទាំងរ​ស់អី​ុ​ចឹ​ង​! មិនដឹង​ថា​ឈឺ​ទេ​ហ្អី​!
វ៉ា​ន់​៖ កុំ​ខឹង​នឹង​បង​អី ! បង​គ្រាន់តែ​ចង់​បើក​បេះដូង​បង្ហាញ​កែវ ឲ្យ​កែវ​បានដឹង​ថា ក្នុង​បេះដូង​បង​នេះ​មាន​រូប​អ្នក​ណា ! កែវ​គួរតែ​យល់​ច្បាស់​ហើយ​! មិន​ចាំបាច់​បង​និយាយ​តាម​ត្រង់​ទេ !

កែវ​ហុច​ដុំ​ថ្ម​មាន​សំបុត្រ​ឲ្យ​វ៉ា​ន់​វិញ ធ្វើ​មុខ​ម៉ឹង​ម៉ាត់
កែវ​៖ ខ្ញុំ​មិន​ត្រូវការ​ចង់​ដឹង​ថា​បេះដូង​បង​វ៉ា​ន់​មាន​រូប​អ្នក​ណា​នោះ​ទេ ! ព្រោះ​ក្នុង​ចិត្ត​របស់ខ្ញុំ​មាន​ម្ចាស់​រួច​ទៅ​ហើយ ! ពួក​បង​ជា​មិត្ត​នឹង​គ្នា កុំ​ឲ្យ​មានរឿង​ល្អក់កករ​ជាមួយ
នឹង​គ្នា​ធ្វើ​អី !

វ៉ា​ន់​ភ្នែក​ស្លឺ
វ៉ា​ន់​៖ មិត្តភក្តិ​នឹង​គ្នា​ហ្អី ?  អា​កែម ?

កែវ​គ្រវីក្បាល​។ វ៉ា​ន់​ធ្វើ​មុខ​ចង់​ពេប
វ៉ា​ន់​៖ អ​ញ្ចឹ​ង​មាន​តែ​អា​នឿ​ន​! កែវ​ស្រឡាញ់​អា​នឿ​ន​ហ្អី ? បើ​កែវ​ស្រលាញ់​អា​នឿ​ន​មែន​បង​សុខចិត្ត​បោក​ក្បាល​នឹង​ដើម​ស្វាយ​ឲ្យ​ស្លាប់​តែ​ម្តង​ទៅ !

កែវ​គ្រវីក្បាល
កែវ​៖ មិនមែន​ទេ​! គឺ​បង​រុណ​!

វ៉ា​ន់​ឈរ​ភាំង បើកភ្នែក​ធំ​ៗ ដាក់​កែវ​។ កែវ​ដើរ​ចេញ​ទៅ​បំរុង​ចូល​ទៅ​របង​ផ្ទះ​សា​ម៉​ន​វិញ វ៉ា​ន់​ស្ទុះ​ទៅ​ស្ទាក់​កែវ​ជាប់ ទឹកមុខ​ក្តុកក្តួល
វ៉ា​ន់​៖ ឈប់​សិន​កែវ​! បង​ចង់​ឲ្យ​កែវ​បានដឹង​ច្បាស់​! ដើម្បី​ឲ្យ​កែវ​ពិចារណា​ម្តងទៀត​! កែវ​គួរតែ​ជ្រើសរើស​មនុស្ស​ដែល​ស្រលាញ់​កែវ​វិញ​ទៅ​ល្អ​ជាង​! បើ​កែវ​ពេញចិត្ត​អា​រុណ កែវ​ច្បាស់​ជា​ខកចិត្ត​មិន​ខាន ព្រោះ​អា​រុណ​គេ​មាន​មនុស្ស​ដែល​គេ​ស្រលាញ់​រួច​ទៅ​ហើយ​! គឺ​អូន​ម្លិះ​នោះ​អី​!

កែវ​ធ្វើ​មុខ​ស្រឡាំងកាំង រួច​គ្រវីក្បាល
​កែវ​៖ ទេ​! មិនមែន​ទេ​! បង​វ៉ា​ន់​យល់​ច្រ​លំហើយ​! គ្មាន​រឿង​បែប​នេះ​ទេ​!
វ៉ា​ន់​៖ ការ​ពិត​ទៅ​គួរតែ​អូន​កែវ​ទៅ​វី​ញ​ទេ ដែល​មិន​គួរ​ធ្វើ​ឲ្យ​ល្អកកករ​ក្នុង​ចិត្ត​ជាមួយនឹង​អូន​ម្លិះ​នោះ​! ព្រោះ​ពួក​អូន​មិន​ត្រឹមតែ​ជា​មិត្ត​នឹង​គ្នា​ដូច​បង​ទេ​! គឺជា​សាច់ញាតិ​នឹង​គ្នា​ថែម​ទៀត​! ពួក​បង​សុទ្ធតែ​ដឹង​គ្រប់​គ្នា​ថា​អា​រុណ​ពេញចិត្ត​អូន​ម្លិះ ព្រោះ​អា​រុណ​មិន​ដែល​លាក់បាំង​អ្វី​ជាមួយ​មិត្តភក្តិ​ទេ​!

កែវ​ក្តាប់ដៃ​ជាប់ ទឹកមុខ​រន្ធត់
កែវ​៖ អត់​ទេ​! មិន​អាច​ទៅ​ជា​យ៉ាងនេះ​ទេ​! មិនមែន​ទេ​!

កែវ​រត់​ចេញ​ទៅ វ៉ា​ន់​ឈរ​ភាំង​មើលទៅ​កែវ ទឹកមុខ​ស្ងួត​។
សា​ម៉​ន​កំពុង​គេង​ក្បែរ​ផៃ ស​ង្គ្រៀ​ត​ធ្មេញ​យូរ​ពេក ផៃ​ភ្ញាក់ពីដេក យកដៃ​ចុកត្រចៀក​។ សម្លេង​សា​ម៉​ន​ស​ង្គ្រៀ​ត​ធ្មេញ​កាន់តែ​ឭ ផៃ​ស្ទុះ​ងើប​អង្គុយ យក​ខ្នើយ​ខ្ទប់​ច្រមុះ​សា​ម៉​ន​។  សា​ម៉​ន​ថប់ដង្ហើម​ស្រ​វេ​ស្រវា​ទាញ​ខ្នើយ​ចេញ​ស្ទុះ​ងើប ភ្ញាក់​ដឹងខ្លួន
សា​ម៉​ន​៖ នែ​! ម៉ែ​វា​ឯង​ឆ្កួត​ទេ​ហ្អី​! ចេះ​យក​ខ្នើយ​មក​ខ្ទប់​ច្រមុះ​ប្តី​ទៅ​កើត​! ចង់​ធ្វើឃាត​ប្តី​មែន​ទេ​ហ្នឹង ?

ផៃ​ធ្វើ​មុខ​ខឹង យក​ខ្នើយ​វៃ​ស្មា​សា​ម៉​ន
ផៃ​៖ ចុះ​ពុក​វា​ឯង ស​ង្គ្រៀ​ត​ធ្មេញ​អី​ក៏​ខ្លាំង​ម្លេះ​! រកតែ​ដេក​ពួន​មិន​បាន បើ​មិន​ធ្វើ​អីចឹង ឯង​មិន​បាត់​ស​ង្គ្រៀ​ត​ទេ​! នេះ​សំណាងល្អ​ហើយ ដែល​ខ្ញុំ​មិន​យក​ស្បែកជើង​វ៉ៃ​មាត់​ពុក​វា​ឯង​នោះ​!

សា​ម៉​ន​ប្រះ​ខ្លួន​ដេក​ទៅ​វិញ

(​នៅ​មាន​ត​)