ផ្ទះ​១​ខ្នង​រង​ការខូចខាត​ទាំងស្រុង ដោយសារ​ខ្យល់​កន្ត្រាក់ និង​បណ្ដាលឲ្យ​មនុស្ស​២​នាក់​រង​របួស

ឧត្តរមានជ័យ ៖ ផ្ទះ​១​ខ្នង រលំ​ទាំងស្រុង បន្ទាប់ពី​មាន​ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់ ​នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​។ សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ដែល​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ខាងលើ​នោះ និង​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​២​នាក់​រង​របួស​នោះ​ស្ថិតនៅ​ក្នុង​ភូមិ​គី​រី​វ័​ន្ត សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។

នៅ​ក្នុង​ហេតុការណ៍​នោះ លោក​វរសេនីយ៍ទោ ស៊ុន សាន អធិការ​នគរបាល​ក្រុង បាន​ឲ្យ​ដឹង​ថា ករណី​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ អស់​ចំនួន​១​ខ្នង ដួល​រលំ​ទាំងស្រុង​-​មាន​ទំហំ​៤​គុណ​៥​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ ជញ្ជាំង​ក្តា និង​បណ្ដាល​ឲ្យ​មាន​របួស​មនុស្ស​២​នាក់ .១​ឈ្មោះ ធាន សូរ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​(​របួស​ត្រ​ង់ក ស្រាល​) ២​ឈ្មោះ ទិញ តុលា ភេទ​ប្រុស អាយុ​៣​ឆ្នាំ​(​របួស​ត្រង់​ភ្នែក ស្រាល​)​។ លោក​វរសេនីយ៍ទោ ស៊ុន សាន អធិការ​នគរបាល​ក្រុង​សំរោង បាន​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ លោក បាន​ដឹកនាំ​កម្លាំង​ចុះ​ជួយ​អន្តរាគមន៍​និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ភ្លាមៗ​។ ក្នុង​នោះ​ដែរ លោក​អធិការ​ក្រុង បាន​នាំ​យក​ថវិកា​របស់​លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ចំនួន​១៥០.០០០៛ ឧបត្ថម្ភ​ដល់​កុមារ​រងគ្រោះ​ផង​ដែរ​៕