សាហាវ​មែន ! ហ៊ាន​ដក​កាំភ្លើង​បាញ់រះ​ទម្លាយ​មេឃ​ជាច្រើន​គ្រាប់ នៅមុខ​ផ្ទះសំណាក់​ហង្ស​មាស

សាហាវ​មែន ! ហ៊ាន​ដក​កាំភ្លើង​បាញ់រះ​ទម្លាយ​មេឃ​ជាច្រើន​គ្រាប់ នៅមុខ​ផ្ទះសំណាក់​ហង្ស​មាស

​ភ្នំពេញ ៖ ស្នូរ​កាំភ្លើង​បាន​ផ្ទុះឡើង​ជាច្រើន​គ្រាប់ ក្នុង​ពេល​ស្បៃ​រាត្រី បង្ក​ឲ្យ​មាន​ការភ័យខ្លាច​ និង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក្រោយពី​មាន​ជន​មិន​ស្គាល់​មុខ​បើក​រថយន្ត​ទំនើប​១​គ្រឿង ​ដក​កាំភ្លើង​បាញ់រះ​ឡើងលើ​មេឃ​ជាច្រើន​គ្រាប់​នោះ ហើយ​ក្រោយមក​បាន​គេចខ្លួនបាត់​ស្រមោល​។​

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​ ឆ្លង​ចូល​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៦៥ ជ្រក​ចូល​ផ្សារ​សំណង់​១២ ទល់មុខ​ផ្ទះ​សំណាក់​ហង្ស​នាគ ក្នុង​សង្កាត់​ទឹក​ល្អ​៣ ខណ្ឌ​ទួលគោក។

បើ​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា មុន ​នៃ​ការ​ផ្ទុះ​អាវុធ​ខាង​លើ​នេះ គឺ​គេ​បាន​ឃើញ​រថយន្ត​ទំនើប​ម៉ាក​ឡិច​ស៊ីស ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​១​គ្រឿង ​បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៦៥ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​អ្នក​បើក​រថយន្ត​នេះ​ដក​កាំភ្លើង​មិន​ស្គាល់​ម៉ាក​បាញ់រះ​ឡើងលើ​មេឃ​ជាច្រើន​គ្រាប់​តែម្ដង តែ​គេ​មិន​ដឹង​ថា​កើត​ចេញពី​មូលហេតុ​អ្វី​ឡើយ ហើយ​ភ្លាមៗ​នោះ អ្នក​ដក​កាំភ្លើង​បាញ់រះ​នោះ​ក៏​បើក​រថយន្ត​គេច​ចេញ​កន្លែង​កើតហេតុ​បាត់ស្រមោល​ទៅ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ បាន​រក​ឃើញ​សំបក​គ្រាប់​កាំ​ភ្លើង​ចំនួន​៥​គ្រាប់ ហើយ​សមត្ថកិច្ច​ក៏​សាកសួរ​សាក្សី​ដែល​ឃើញ​ហេតុការណ៏​នេះ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​តាម​ចាប់​ជើង​ខ្លាំង​កណ្ដាលរាត្រី ​ដែល​ហ៊ាន​ដក​កាំភ្លើង​បាញ់រះ​ឡើងលើ​មេឃ​នេះ មក​ដាក់ទោស​ទៅតាម​ច្បាប់​៕​