ក្រុមហ៊ុន​ណេ​ស​ត្លេ​កម្ពុជា ដាក់​បង្ហាញ​ផលិតផល​ទឹក​ប្រេងខ្យង ​ម៉េ​ក​គី​ថ្មី​

ក្រុមហ៊ុន​ណេ​ស​ត្លេ​កម្ពុជា ដាក់​បង្ហាញ​ផលិតផល​ទឹក​ប្រេងខ្យង ​ម៉េ​ក​គី​ថ្មី​



​ភ្នំពេញ ៖ ​ក្រុមហ៊ុន​ចែកចាយ​ផលិតផល Nestlé ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់ ផលិតផល​ឧបភោគ​បរិភោ​គ​ធំ​ជាង​គេ នៅ​លើ​ពិភពលោក បាន​ធ្វើ​ការ​ផ្គត់ផ្គង់ និង​ចែកចាយ​ផលិតផល​ទឹក​ប្រេងខ្យង​ម៉េ​ក​គី​ថ្មី​របស់​ខ្លួន​តាម​គោលដៅ​សំខាន់ៗ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម សៀមរាប បាត់ដំបង និង ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦។​

​ដោយសារតែ​បច្ចុប្បន្ន មនុស្ស​គ្រប់រូប​មិន​ត្រឹមតែ​ត្រូវការ​បរិភោគ​អាហារ ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងា​ញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ត្រូវការ​សុវត្ថិភាព​ចំណីអាហារ ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ​។ ហេតុ​ដូច​នេះ​ហើយ ទើប​ផលិតផល ម៉េ​ក​គី យកចិត្តទុកដាក់ អភិវឌ្ឍន៍​គុណភាព​របស់​ខ្លួន​ជានិច្ច​ទាំង​រស​ជា​តិ និង​សុវត្ថិភាព​ចំណីអាហារ​។

ទឹក​ប្រេងខ្យង​ម៉េ​ក​គី​ថ្មី​នេះ ជា​ផលិតផល​មកពី​ប្រទេស​ថៃ វេច​ខ្ចប់​ដោយ​សម្បក​ថ្មី ចម្រាញ់​ចេញពី​ខ្យ​ង​សមុទ្រ​សុទ្ធ​១០០% គុណភាព​ខ្ពស់ រសជាតិ​កាន់តែ​ឈ្ងុយឆ្ងាញ់​ជាង​មុន ចំណុះ​ច្រើនជាង​មុន តែ​ត​ម្លៃ​នៅ​ដដែល​។ កាន់តែ​ពិសេស​ជាង​នេះ​ទៀត​នោះ បងប្អូន​ខ្មែរឥស្លាម​ក៏​អាច​ទទួលទាន​បាន​ដែរ ព្រោះ​ទឹក​ប្រេងខ្យង​ម៉េ​ក​គី​ថ្មី មាន​បិទ​ស្លាក​សញ្ញា​ហា​ឡា​ល់​(Halal)​ នៅ​លើ​ផលិតផល ដែល​ស្លាក​ស​ញ្ញា​នេះ​ត្រូវ​បាន​ទទួលស្គាល់​ដោយ សមាគម​ឥស្លាម​ពិភពលោក​អំពី​សុវត្ថិភាព​ចំណីអាហារ​សម្រាប់​ឥស្លាម​សាសនិក​។

តាមរយៈ​យុទ្ធនាការ​នេះ ក្រុមការងារ​ផលិតផល​ប្រេងខ្យង​ម៉េ​ក​គី​ចំនួន​ពីរ​ក្រុម នឹង​ចុះ​ទៅតាម​គោល​ដៅ​ទីផ្សារ​សំខាន់ៗ​មួយចំនួន តាម​បណ្ដា​ខេត្ត រាជធានី ខាងលើ ចាប់ពី​ថ្ងៃទី​១២ ខែឧសភា រហូតដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ដើម្បី​ចែកចាយ និង​ផ្គត់ផ្គង់​ផលិតផល​ទឹក​ប្រេងខ្យង​ម៉េ​ក​គី អម​ដោយ​ការ​លក់​បញ្ចុះតម្លៃ​ពិសេសៗ​ជាច្រើន ថែមទាំង​មាន​បង្ហាញ​ពី​វិធី​ចម្អិន​ម្ហូបអាហារ ឲ្យ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ដោយ​ប្រើ​ផលិតផល​ម៉េ​ក​គី​ផង​ដែរ​។​

សូម​បញ្ជាក់​ថា ម៉េ​ក​គី​ គឺជា​ម៉ាក​សញ្ញា​គ្រឿងទេស​ដ៏​ល្បី ដែល​ស្ត្រី​មេផ្ទះ​នៅ​លើ​ពិភពលោក​ទទួល​ស្គា​ល់ និង​ជឿជាក់​លើ​គុណភាព និង​រសជាតិ​គ្មាន​ពីរ ដែល​ជា​ជំនួយការ​ដ៏​ឆ្នើម សម្រាប់​ផ្សំ​រសជាតិ​អា​ហារ ឲ្យ​មានឱជារស​ឈ្ងុយឆ្ងាញ់ ជាប់មាត់​ជាប់ចិត្ត រួម​ទាំង​ក្លិនប្រហើរ​ឈ្ងុយ​ខុសប្លែក​ពី​ផលិតផល​ដទៃ​៕

ក្រុមហ៊ុន​ណេ​ស​ត្លេ​កម្ពុជា ដាក់​បង្ហាញ​ផលិតផល​ទឹក​ប្រេងខ្យង ​ម៉េ​ក​គី​ថ្មី​