ខំ​រៀបចំ​ខ្លួន​ទៅ​ញាំ​ការ​គេ​យ៉ាង​ស្អាត មិន​ទាន់​ទៅ​ដល់​ផង ក៏​ជួប​គ្រោះ​ចង្រៃ​

ខំ​រៀបចំ​ខ្លួន​ទៅ​ញាំ​ការ​គេ​យ៉ាង​ស្អាត មិន​ទាន់​ទៅ​ដល់​ផង ក៏​ជួប​គ្រោះ​ចង្រៃ​

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ បើក​រថយន្ត​កូ​រ៉ូឡា​ ចេញ​ពី​ផ្ទះ ​ក្នុង​បំណង​ទៅ​ចូលរួម​ពិធី​មង្គលការ​ ក៏​បុក​រះ​ម៉ូតូ​អូស​ជាង​១០​ម៉ែត្រ ​ឆ្លង​ផ្លូវ​ម៉ៅសេទុង ​បុក​រនាំង​ថ្ម​ចំនួន​២​ផ្ទាំង ​បន្ត​ទៅ​បុក​រថយន្ត Camry តាក់ស៊ី​ចត​នៅ​ខាងកើត​ផ្លូវ ​រង​ការខូចខាត ​និង​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​រង​របួស​ស្រាល។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​និង​៣០​នាទី នៅ​ផ្លូវ​ម៉ៅសេទុង សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ​អ៊ុក ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខ​របរ​ក្រុមហ៊ុន​ឯកជន នៅ​ស្តុ​ប​ដេអិន ទៅផ្ទះ​ម្តុំ​ផ្សារ​ដើម​ថ្កូវ ផ្ទះ​លេខ​៧០ ផ្លូវ​មិន​ចាំ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់​រថយន្ត​បង្ក​ម៉ា​កកូ​រ៉ូឡា ពណ៌​សំបក​ឪឡឹក ស្លាក​លេខ​ភ្នំពេញ​2D-9683 បាន​បើកបរ​រថយន្ត​ចាក​ចេញពីផ្ទះ ​ក្នុង​គោលបំណង​ទៅ​ញាំ​ការ​គេ ហើយ​ក្នុង​ខណៈ​ពេល​ថយ​រថយន្ត​ចេញពីផ្ទះ​លេខ​៣៣២ ផ្លូវ​ម៉ៅសេទុង សង្កា​ត់​បឹង​សាឡាង ខណ្ឌ​ទួលគោក នោះ​ ក៏​ជាន់​ហ្គ្រែ​ស្លន់​យ៉ាង​លឿន​បុក​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​1BU-6468 ចូល​ក្រោម​ឡាន អូស​បន្ត​ទៅ​បុក​រនាំង​ថ្ម​ដែល​ចែក​ទ្រូងផ្លូវ​ចំនួន​២​ផ្ទាំង និង​បន្ត​ទៅ​បុក​រថយន្ត Camry ហើម​ ដែល​ចត​នៅ​ខាងកើត​ផ្លូវ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​2B-0632 រង​ការខូចខាត​ផ្នែក​ខាងឆ្វេង​រថយន្ត​។

ចំណែក​ជនរងគ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​ត្រូវបាន​រងរបួស​ជើង ហើយ​ក៏​ត្រូវបាន​គេ​ដឹក​ទៅ​ពេទ្យ​ភ្លាម​ៗដែរ។​

ក្រោយពេល​កើតហេតុ ​ម្ចាស់​រថយន្ត Camry ហើម​ទទួល​សំណង​ចំនួន​៣០០​ដុល្លារ​សម្រាប់​ជួសជុល។ ហើយ​រថយន្ត​កូរ៉ូ​ឡា​ និង​ម៉ូតូ​ ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សាទុក ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមច្បាប់​បន្ត​ទៀត​៕ខំ​រៀបចំ​ខ្លួន​ទៅ​ញាំ​ការ​គេ​យ៉ាង​ស្អាត មិន​ទាន់​ទៅ​ដល់​ផង ក៏​ជួប​គ្រោះ​ចង្រៃ​