សាខា​ក្រុមកាកបាទក្រហម​ខេត្ត ​យក​អំណោយ​ចែក​ជូន​ជនរងគ្រោះ​ ដោយ​រន្ទះបាញ់​រលំ​ផ្ទះ​

សាខា​ក្រុមកាកបាទក្រហម​ខេត្ត ​យក​អំណោយ​ចែក​ជូន​ជនរងគ្រោះ​ ដោយ​រន្ទះបាញ់​រលំ​ផ្ទះ​



ស្ទឹងត្រែង ៖ នៅ​ថ្ងៃទី​១២​ ខែឧសភា​នេះ ​សាខា​ក្រុមកាកបាទក្រហម​ខេត្ត​ រួម​ជាមួយ​អាវុធ​ហត្ថ​ខេត្ត​បាន​នាំ​យក​អំណោយ​យក​ទៅ​ចែក​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​ចំនួន​៤​គ្រួសារ ​រងគ្រោះ​ធម្មជាតិ​ដោយ​សារ​រន្ទះបាញ់​ស្លាប់​ចំនួន​២​នាក់​ និង​របួសធ្ងន់​២​នាក់ ​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១១ ខែ​ឧសភា​ឆ្នាំ​២០១៦ នៅ​ចំណុច​ដីក្រហម​ក្នុង​ភូមិ​ឆ្វាំង​ឃុំ​សំអាង​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្ត​ស្ទឹងត្រែង។

លោក​ញាន ផុន​មេឃុំ​ សំអាង​បញ្ជាក់​ថា ការ​ស្លាប់​និង​របួស​នេះ ​គឺ​បណ្ដាល​មក​ពី​គ្រោះធម្មជាតិ រន្ទះបាញ់​ និង​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ ​ហើយ​ចំពោះ​អ្នក​រង​របួស​ចំនួន​២​នាក់ ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ បច្ចុប្បន្ន​បាន​ឆ្លង​ផុត​ពី​គ្រោះថ្នាក់​ហើយ។

លោក​បញ្ជាក់​ថា ឆ្នាំនេះ​គ្រោះធម្មជាតិ​ដូចជា​កាច​សារហាវ​ជាង​ឆ្នាំមុនៗ ​ពេល​ចាប់​ផ្តើម​មេឃ​ងងឹត​គឺ​មាន​ខ្យល់​កន្ត្រាក់ ភ្លៀង រន្ទះ​លាយ​លំ​គ្នា​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ។

លោក​ថោង ស្រា​ន់​អភិបាលស្រុក បញ្ជាក់​ថា ឧបទ្ទវហេតុ​គ្រោះធម្មជាតិ​នេះ ​នៅ​ថា​ឡា​បរិ​វ៉ា​ត់​កើតឡើង​ចំនួន​បី​លើក​រួច​មក​ហើយ ​នៅ​ក្នុង​ខែឧសភា​នេះ ធ្វើ​ឲ្យ​រលំ​ផ្ទះ​ជាង​៣០​ខ្នង របួស​៣​នាក់ ស្លាប់​២​នាក់​ដោយសារ​រន្ទះបាញ់​និង​ខូចខាត​ផលដំណាំ​ផ្សេងៗ​ជាច្រើន​ទៀត។ លោក​អភិបាលស្រុក​បញ្ជាក់​ថា ​រាល់​ករណី​ដែល​កើតមានឡើង​ត្រូវ​បាន សាខា​កាកបាទក្រហម​ខេត្ត​នាំ​អំណោយ​ទៅ​ផ្តល់​ជូន​បងប្អូន​ជនរងគ្រោះ​បាន​ទាន់​ពេល​វា​លា​ផង​ដែរ។

លោក​ឈាង​ ឡាក់​ប្រធាន​គណៈកម្មាធិការ​សាខា​ក្រុមកាកបាទក្រហម​ខេត្ត​មាន​ប្រសា​ស​ន៏​ថា​៖ នេះ​ជា​ការ​លើក​កម្ពស់​គោលការណ៍​គ្រឹះ​ និង​តម្លៃ​មនុស្សធម៌​សាខា​កាកបាទក្រហម កម្ពុជា​និង​អាជ្ញាធរ​បាន​រួម​ជា​គ្នា​អនុវត្ត​ការងារ​ការ​ត្រៀម​បង្ការ​និង​ឆ្លើយតប​គ្រោះ មហន្តរាយ ការ​លើក​កម្ពស់​សុខភាព​សហគមន៍ ការ​អភិវឌ្ឍ​​ស្ថាប័ន និង​កិច្ច​ការងារ​រដ្ឋបាល​មាន​តម្លា​ភាព​ល្អ​។

លោក​ប្រធាន​គណៈកម្មាធិការ​សាខា​បាន​ធ្វើការ​អំពាវនាវ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​តំបន់​ដាច់ស្រយាល​និង បងប្អូន​ងាយ​រងគ្រោះ​ទាំងអស់ ត្រូវ​លើក​កម្ពស់​ការប្រុងប្រយ័ត្ន នៅ​ក្នុង​រដូវវស្សា​ពេល​មាន​ព្យុះ និង​ភ្លៀង​នេះ ធ្វើ​យ៉ាងណា​ត្រូវ​ចេះ​ការពារ​សន្តិសុខ​ដោយ​ខ្លួនឯង​និង​រួមគ្នា បញ្ចៀស​កុំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត និង​ថែរក្សា​សុខភាព​រស់នៅ​ឲ្យ​បាន​ល្អ។

សូម​បញ្ជាក់ថា គ្រួសារ​ជនរងគ្រោះ​ទាំង​៤​គ្រួសារ​ទទួល​បាន​អំណោយ​ពី​កាកបាទក្រហម កម្ពុជា​ខេត្ត​ដូចៗ​គ្នា មាន​ដូចជា​អង្ករ​.​មី​. ទឹកស៊ីអ៊ីវ​.​ទឹកត្រី​. ទឹកក្រូច​.​ទឹកបរិសុទ្ធ​.​កន្ទេល .​តង់ .​ថវិកា​១០​ម៉ឺន​រៀល​ដោយឡែក​គ្រួសារ​សមាជិក​អ្នក​ស្លាប់​ទទួល​បាន​២០​ម៉ឺន​រៀល​។ ក្នុង​នោះ​ក៏​មាន​អំណោយ​ឧបភោគ​បរិភោគ​របស់​លោក​ឧត្ដមសេនីយ៍​ត្រី​អៀង វ៉ាន់ឌី​មេបញ្ជាការ​កង​រា​អាវុធហត្ថ​ខេត្ត មួយ​ចំនួន​ចែក​ជូន​គ្រួសារ​ជនរងគ្រោះ​ និង​ថវិកា​ចំនួន​១៥​ម៉ឺន​រៀល​ផង​ដែរ​៕
សាខា​ក្រុមកាកបាទក្រហម​ខេត្ត ​យក​អំណោយ​ចែក​ជូន​ជនរងគ្រោះ​ ដោយ​រន្ទះបាញ់​រលំ​ផ្ទះ​

សាខា​ក្រុមកាកបាទក្រហម​ខេត្ត ​យក​អំណោយ​ចែក​ជូន​ជនរងគ្រោះ​ ដោយ​រន្ទះបាញ់​រលំ​ផ្ទះ​

សាខា​ក្រុមកាកបាទក្រហម​ខេត្ត ​យក​អំណោយ​ចែក​ជូន​ជនរងគ្រោះ​ ដោយ​រន្ទះបាញ់​រលំ​ផ្ទះ​

សាខា​ក្រុមកាកបាទក្រហម​ខេត្ត ​យក​អំណោយ​ចែក​ជូន​ជនរងគ្រោះ​ ដោយ​រន្ទះបាញ់​រលំ​ផ្ទះ​