សង្សារ​មួយ​គូ កំពុង​ជិះ​ម៉ូតូ​សុខៗ ក៏​លេច​មុខ​ជនពាល​វាយ​ប្លន់​យក​ម៉ូតូ​១​ក្រុម​

សង្សារ​មួយ​គូ កំពុង​ជិះ​ម៉ូតូ​សុខៗ ក៏​លេច​មុខ​ជនពាល​វាយ​ប្លន់​យក​ម៉ូតូ​១​ក្រុម​



ភ្នំពេញ ៖ ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតមានឡើង ​ក្នុង​ខណៈ​ពេល​ដែល​មាន​ជនសង្ស័យ​៤​នាក់ បាន​ជិះ​ម៉ូតូ​២​គ្រឿង​ ដេញ​តាម​វាយ​គូ​សង្សារ​មួយ​គូ ដែល​គេ​សង្ស័យ​ថា មាន​បំណង​ប្លន់​យក​ម៉ូតូ តែ​មិន​បាន​សម្រេច។

ហេតុការណ៍​នេះ​បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​យប់​ទៀបភ្លឺ ឆ្លង​ចូល​ថ្ងៃ​ទី​១៣​ ខែ​ឧសភា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ជិត​ខារ៉ាអូខេ​អង្គ​សំរិទ្ធ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៨២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក តែ​មិន​បាន​សម្រេច ព្រោះ​ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍​ទាន់​ពេល​វេលា។

សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយ​ថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា ​ម៉ាក​ស្កូ​ប​ពី​ ស៊េរី​ឆ្នាំ​២០១៣ ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1BV 1759 ដោយ​ធ្វើដំណើរ តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ខណៈ​នោះ ​ស្រាប់តែ​លេច​មុខ​ជនសង្ស័យ​៤​នាក់ ​ម៉ូតូ​២​គ្រឿង ម៉ាក​ឡែ​ត ពណ៌ស និង​ម៉ាក​ស្កូ​ពពី ​ពណ៌​ស ដូចគ្នា តែ​មិន​ស្គាល់​ស្លាក​លេខ បាន​ជិះ​ដេញ​តាម​វាយ​ជនរងគ្រោះ ដោយ​ក្នុង​ដៃ​ជនសង្ស័យ​នោះ​ ប្រដាប់​ដោយ​ដំបង​១​ដើម បម្រុង​ប្លន់​យក​ម៉ូតូ​ តែ​មិនបាន​សម្រេច ​ព្រោះ​ដោយសារ​ជនរងគ្រោះ​ជិះ​ចូល​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន ​សុំ​ឲ្យ​គេ​ជួយ​អន្តរាគមន៍ ទើប​ក្រុម​ល្មើស​គេចខ្លួន​អស់។​ ប៉ុន្តែ​ជនសង្ស័យ​បាន​បោះ​ចោល​ដំបង​១​ដើម មុន​ពេល​ពួកគេ​គេចខ្លួន។

ជនរងគ្រោះ​ជា​នា​រី​ដែល​រង​របួស​ក្បាលជង្គង់ ហើយ​ត្រូវ​បាន​បុរស​ជា​សង្សារ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល។ ក្នុង​ករណី​នេះ​ ជនរងគ្រោះ​អះអាង​ថា ជា​អំពើ​ប្លន់​យក​ម៉ូតូ​មិន​បាន​សម្រេច ប៉ុន្តែ​ពួកគេ​មិនបាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​អ្វី​នោះ​ទេ។ ក្រោយ​កើតហេតុ​ជាង​១៥​នាទី ក៏​ឃើញ​កម្លាំង​សមត្ថកិច្ច​មកដល់​កន្លែង​កើតហេតុ និង​បាន​សាកសួរ​ព័ត៌មាន​ជុំវិញ​ហេតុការណ៍​នេះ​ផង​ដែរ ដើម្បី​កំណត់​ថា ជា​អំពើ​ប្លន់ ​ឬ​ជា​ករណី​អ្វី​ក្រៅ​ពី​នេះ៕សង្សារ​មួយ​គូ កំពុង​ជិះ​ម៉ូតូ​សុខៗ ក៏​លេច​មុខ​ជនពាល​វាយ​ប្លន់​យក​ម៉ូតូ​១​ក្រុម​
សង្សារ​មួយ​គូ កំពុង​ជិះ​ម៉ូតូ​សុខៗ ក៏​លេច​មុខ​ជនពាល​វាយ​ប្លន់​យក​ម៉ូតូ​១​ក្រុម​