Mark Zuckerberg ណាត់​ជួប Selena Gomez តែ​ពីរ​នាក់​ក្នុង​បន្ទប់​តូច​បំផុត

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ស្ថាបនិក​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បាន​ជួប​នឹង​កំពូល​តារា​អាមេរិក Selena Gomez នៅ​ក្នុង​បន្ទប់​តូច​បំផុត​ក្នុង​ទីស្នាក់ការក្រុមហ៊ុន​​របស់​ខ្លួន។ ភ្ជាប់​ជាមួយ​រូប​ថត​មួយ​សន្លឹក​ មហាសេដ្ឋី​វ័យ​ក្មេង​រូប​នេះ​បាន​សរសេរ​ថា៖ “កំពុង​ជួប​ប្រជុំ​ជាមួយ​កំពូល​តារា​ល្បី​​របស់ Instagram នៅ​ក្នុង​បន្ទប់​តូច​បំផុត​របស់​យើង អរគុណ​ដែល​បាន​មក​ជួប Selena Gomez!”។

 

Mark Zuckerberg ណាត់​ជួប Selena Gomez តែ​ពីរ​នាក់​ក្នុង​បន្ទប់​តូច​បំផុត

 

ជា​ការ​ពិត Selena Gomez បច្ចុប្បន្ន​គឺ​ជា​បុគ្គល​ដែល​មាន​អ្នក​តាមដាន​ច្រើន​បំផុត​លើ​បណ្ដាញ​សង្គម Instagram គឺ​រហូត​ដល់ ៧៨,៦លាន​នាក់ ដោយ​បាន​ឆក់​តំណែង​កំពូល​នេះ​ពី​តារា​ចម្រៀង Taylor Swift តាំង​ពី​ខែ​មីនា។ ដោយ Facebook បាន​ទិញ​យក​បណ្ដាញ Instagram កាល​ពី​ឆ្នាំ​២០១២ ក្នុង​តម្លៃ​ប្រមាណ​១​ពាន់​លាន​ដុល្លារ ដូច្នេះ​វា​ជា​រឿង​សម​ហេតុផល​ដែល​ជំនួប​រវាង​បុគ្គល​ល្បី​ទាំង​ពីរ​រូប​នេះ​អាច​កើត​ឡើង។

 

ប្រិយមិត្ត​អាច​ទាយ​ដឹង​បាន​ទេ ថា​អ្នក​ទាំង​ពីរ​ជួប​គ្នា​ដើម្បី​និយាយ​រឿង​អ្វី​ខ្លះ?

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ hypetrak