លឿនពេក ក្រឡាប់សង្កត់​ខ្លួនឯង​

ខេត្ត​ឧត្ត​រមាន​ជ័យ ៖ បុរស​​​​ជា​អ្នកបើក​ត្រាក់ទ័រ​​ម្នាក់បាន​​ស្លាប់​ ខណៈ​​​បើក​​​​លឿន​ជ្រុលពេក​​ ​​ក៏រេ​​ចង្កូត​ធ្លាក់​​ចូល​ប្រឡាយ​ក្រឡាប់​​​សង្កត់​​លើ​ខ្លួនឯង​ ដែលហេតុការណ៍នេះ​​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៥ និង៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១២ ​ឧសភា ​២០១៦​ ​​ស្ថិត​នៅ​​ក្នុងភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ​។ អ្នកបើក​ត្រាក់​ទ័រដែល​ស្លាប់​​ឈ្មោះ​ទ្រា សុខា ​​អាយុ​២៦​ឆ្នាំ ជា​អ្នក​​ធ្វើស្រែ ​មានទីលំនៅ​​ក្នុង​ភូមិ​-ឃុំ​​កើតហេតុ​ខាងលើ​ ។ ​បន្ទាប់ពីកើតហេតុ សមត្ថកិច្ច​បាន​វាស់វែង និង​​លើ​ក​ត្រាក់ទ័រ​ ដើម្បីទាញ​សាកសពជន​រងគ្រោះ​ចេញ​ ។