រន្ទះ​ប្រហារ​ប្តី​ស្លាប់ ឯ​ប្រ​ព​ន្ឋ​ពរ​ពោះ​២​ខែ​របួសធ្ងន់

ខេត្តពោធិសាត់ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ រីឯ​ប្រ​ព​ន្ឋ​ដែល​មានកូន​អាយុ​២​ខែ​ក្នុង​ផ្ទៃ​បាន​រង​របួសធ្ងន់​និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយសារ​រន្ទះបាញ់ ។

ហេតុការណ៍​គួរ​ឲ្យ​សង្វេគ​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​១២ ឧសភា ២០១៦ នៅ​ក្នុងភូមិ​ព្រៃ​ឪម៉ាល់ សង្កាត់​រលាប ក្រុង​ពោធិសាត់។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បុរស​ដែល​ស្លាប់​ឈ្មោះ មឿ​ន សុ​ភ័ក្ត្រ អាយុ​២៦​ឆ្នាំ និង​ប្រ​ព​ន្ឋ​ឈ្មោះ មូល ស្រី​តូច អាយុ​២៣​ឆ្នាំ ទាំង​ពីរ​នាក់​ប្តី​ប្រ​ព​ន្ឋ​រង​គ្រោះ​ទើប​រៀប​ការ​បាន​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ៕