ភិនភាគ​ស្ត្រី​មាន​គូ​មិន​សមប្រកប​

6 Videos


ស្ត្រីមានថ្ងាសខ្លីមិនរាបស្មើ ៖ ស្ត្រីប្រភេទនេះចូលចិត្តធ្វើអ្វីលាក់បាំងពីអ្នកដទៃហើយមានភាពទន់ខ្សោយជាពិសេសនៅពេលដែលដឹងថាស្វាមីរបស់ខ្លួនមានស្រីក៏សុខចិត្តទ្រាំមិនហ៊ានមាត់ក ។

ស្ត្រីមានពន្លឺនៅថ្ងាសភ្លឺ ៖ នៅពេលមិនបានផាត់ម្សៅមុខតែមើលទៅថ្ងាសឃើញភ្លឺចាំងដែលគេហៅថាកញ្ចក់ចាំងប្តីមានន័យថាកាច់ប្តី។ស្ត្រីប្រភេទនេះមានភាពជឿជាក់លើខ្លួនឯងនិងភាពអំនួតលើខ្លួនឯងយ៉ាងខ្លាំង ។ ភាគ ច្រើនជាស្ត្រីមានសមត្ថភាពការងារខ្ពស់ប៉ុន្តែបុរសភាគច្រើនពុំហ៊ានចូលជិតទេ ។

ស្ត្រីមានភ្នែកធំពេក ៖ ស្ត្រីដែលមានភ្នែកធំមើលទៅឃើញស្អាតលេចធ្លោគួរឱ្យស្រឡាញ់ហើយងាយនឹងឱ្យអ្នកដទៃចាប់អារម្មណ៍និងស្រឡាញ់ ប៉ុន្តែងាយនឹងជួបភាពបរាជ័យផ្នែកមនោសញ្ចេតនាព្រោះស្ត្រីប្រភេទភ្នែកធំភាគច្រើនចូលចិត្តភាពរ៉ូមែនទិក និង ឱ្យតម្លៃទៅលើមនោសញ្ចេតនាខ្លាំងពេកជាពិសេសស្នេហា ។ ដូច្នេះអ្វីដែលអ្នកកាន់តែចង់បាននោះវានឹងកាន់តែងាយបាត់បង់និងពុំអាចយកបានវិញឡើយ ។

ស្ត្រីមានខ្ទ្ទង់ច្រមុះខ្ពស់ពេក ៖ ស្ត្រីប្រភេទនេះមានបុរសតាមចែចង់ច្រើន ប៉ុន្តែភាគច្រើនពុំមែនជាស្នេហាប្រាកដប្រជាទេ ។

ស្ត្រីមានមាត់ធំ ហើយពេលសើចចេញអញ្ចាញធ្មេញ ៖ ស្ត្រីមួយចំនួនមានមាត់ធំក៏មិនអីដែរប៉ុន្តែបើមាត់ធំហើយពេលសើចងាយចេញអញ្ចាញទៀតនោះគប្បីប្រយ័ត្នដោយសារស្ត្រីប្រភេទនេះពុំមានចិត្តប្រាកដប្រជាចំពោះមនោសញ្ចេតនាទេពិសេសចំពោះស្នេហា ។ ពួកនាងភាគច្រើនពុំសូវចេះមើលមនុស្សហើយងាយជឿគេមិនមានល្បិចកលដែលអាចលង់ក្នុងអន្ទ្ទាក់ស្នេហ៍របស់បុរសកំហូច ។

ស្ត្រីមានចុងបបូរមាត់ធ្លាក់ចុះក្រោម ៖ ស្ត្រីប្រភេទនេះភាគច្រើនពុំមានទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួនឡើយសូម្បីតែស្ត្រីដូចគ្នាក៏ពុំសូវត្រូវគ្នាដែរ ។

ស្ត្រីមានរាងស្គមពេក ៖ ស្ត្រីប្រភេទនេះងាយនឹងរងភាពច្រណែនឈ្នានីសពីអ្នកដទៃនិង រងភាពរកាំរកូសច្រើននៅក្នុងជីវិត ថ្វីដ្បិតតែពួកនាងមានភាពវាងវៃ និង រហ័សរហួនក៏ដោយ ។ ជាងនេះទៀតស្ត្រីប្រភេទនេះពុំសូវចេះសន្សំប្រាក់ទេហើយបើរកស៊ីវិញគឺមិនមានភាពច្បាស់ លាស់ឡើយ ។

ស្ត្រីដែលមានសំឡេងធំ ហើយស្បែកមិនម៉ដ្ឋ ៖ ស្ត្រីប្រភេទនេះពុំអាចទទួលការស្រឡាញ់ពីបុរសៗបានច្រើនឡើយដូច្នេះមនោសញ្ចេតនាជាមួយស្វាមីក៏ពុំសូវជាអាចគង់វង្សបានយូរដែរព្រោះប្តីងាយនឹងទៅរកភាពសប្បាយនៅក្រៅផ្ទះ ។

ស្ត្រីធាត់ពេក ៖ នៅមុនអាយុ ៣០ ឆ្នាំ អាចនាំទុក្ខឱ្យប្តីហើយបើទោះបីមិនបាននាំទុក្ខក៏អាចត្រូវប្តីបោះបង់ចោលផងដែរ ។

ស្ត្រីមានដើមទ្រូងសងខាងធំល្មម ហើយញែកចេញពីគ្នា ៖ សូមទប់អារម្មណ៍បន្តិចព្រោះស្ត្រីបែបនេះពុំងាយរកបានបុរសល្អណាស់ហើយអ្នកគ្មាននិស្ស័យជាមួយកូនចៅឬអ្នកផ្ទ្ទះនោះដែរ ។ ដូច្នេះអ្នកគួរតែនៅខ្លួនមួយប្រសើរជាងរៀបការដែលអ្នកអាចពិចារណាចូលទៅ ក្នុងវិថីតារាឬអ្នកបង្ហាញម៉ូដវិញប្រហែលជាមានអនាគតជាង ។

ស្ត្រីដែលមានគូទស្វិត ៖ ស្ត្រីប្រភេទនេះមានចរិតធម្មតាពុំសូវមានសមត្ថភាពខ្លាចភាពលំបាកចូលចិត្តប្រកាន់ហើយពុំសូវមានមិត្តភក្តិជិតដិតពិបាកសម្រេចកិច្ចការធំមានភាពហត់នឿយមួយជីវិតធ្វើការច្រើនទទួលផល តិច ជីវិតអាពាហ៍ពិពាហ៍ពុំស្ថិតថេរពុំសូវមាននិស្ស័យជាមួយកូនចៅពុំសូវមានភ័ព្វសំណាងពេលចូលវ័យចំណាស់ការហូបចុកស្លៀកពាក់ពុំគ្រប់គ្រាន់មានជំងឺច្រើន ។ បើស្ត្រីណាធាត់ហើយមានគូទស្វិតទៀតនោះភាពអាក្រក់ នឹងកាន់តែមានច្រើនជាងនេះ ។

ស្ត្រីមានជើងស្គមហើយភ្លៅតូច ៖ ស្ត្រីប្រភេទនេះពុំសូវទទួលបានការស្រឡាញ់ទាំងស្រុងពីស្វាមីឡើយហើយភាគច្រើនត្រូវចែកប្តីជាមួយជនទី ៣ ៕ ហាន