ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯកទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស

១. ក្តី​រំពឹង​៖ ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស​មិនសូវ​បាន​បង្ហាញ​មុខមាត់​លើ​ឆាក​អន្តរជាតិ​ទេ ដោយសារ​ក្រុម​នេះ​មិន​ធ្លាប់​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ចាញ់​ធ្លាក់​ក្នុង​ព្រឹត្តិការណ៍ European Championship ។

ក្រុម​ជម្រើសជាតិ​មួយ​នេះ បាន​ឈាន​ជើង​ដល់​ដំណាក់កាល​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍ World Cup 2014 ហើយ​ចាប់ពី​ពេល​នោះ​មក ពួក​គេ​ចាប់ផ្តើម​ចូល​លេង​ឱ្យ​ក្លិប​ល្បី​ៗ រួម​មាន​ក្លិប​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ អង់គ្លេស និង​អីុតា​លី ។ ចំពោះ​បញ្ហា​ដែល​ក្រុម​នេះ​កំពុង​ជួប​ប្រទះ​គឺ​កង្វះ​ខ្សែប្រយុទ្ធ​។

ក្រុម​ជម្រើសជាតិ​នេះ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដែល​ត្រូវ​បាន​បំបាក់​តែ​ក្នុង​ម៉ោង​បន្ថែម​ប៉ុណ្ណោះ​ដោយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ។ ស្វ៊ី​ស​ជា​ក្រុម​មាន​ទេព​កោសល្យ​មួយ​ប៉ុន្តែ​ពួក​គេ​ខ្វះ​ខ្សែប្រយុទ្ធ​ជួរ​មុខ ។ យើង​សង្ឃឹមថា ក្រុម​នេះ​នឹង​មាន​កីឡាករ​ពោរពេញ​ដោយ​សមត្ថភាព​ដូច​កីឡាករ Johan Volanthen ទៅ​ចុះ ។
ស្វ៊ី​សបាន​ឈាន​ជើង​ចូល​ដល់​ដំណាក់កាល​វគ្គ​ជម្រុះ World Cup ប៉ុន្តែ​ត្រូវ​បាន​ទម្លាក់​ដោយ​ក្រុម​ប្រទេស​អង់គ្លេស​២​ដង​។

២-​លទ្ធផល​ល្អ​៖ ក្រុម​នេះ​បាន​បញ្ចប់​ការ​ប្រកួត​៣​លើក​ឈ្នះ​តែ​ម្តង​គត់​កាលពី​ឆ្នាំ​២០០៨ ខណៈ​ដែល​ប្រទេស​នេះ​ធ្វើ​ជា​ដៃគូ​ម្ចាស់ផ្ទះ​ជាមួយ​ប្រទេស​អូ​ទ្រី​ស ។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ ខ្សែបម្រើ​កីឡាករ Xherdan Shaqiri ជា​កីឡាករ​លំដាប់​កំពូល​របស់​ស្វី​ស​ដែល​រក​គ្រាប់​បាល់​បាន​៤​គ្រាប់​ក្នុង​វគ្គ​ជម្រុះ ។

៤-​គ្រូបង្វឹក​៖ គ្រូបង្វឹក​សញ្ជាតិ​បូ​ស្ន៊ី លោក Vladimir Petkovic បាន​កាន់​តំណែង​ជា​គ្រូបង្វឹក​បន្ទាប់​ពី World Cup 2014 ។

លោក Petkovic ធ្លាប់​បម្រើ​ការងារ សប្បុរសធម៌​ជួយ​ជនអនាថា​នៅ​ចន្លោះ​ឆ្នាំ ២០០៣ និង ២០០៨ ខណៈ​ដែល​លោក​កំពុង​បង្វឹក​ក្លិប​ក្នុង​លី​ក​តូច​ៗ​របស់​ស្វ៊ី​សនា​ពេល​ល្ងាច​។

៥. បញ្ជី​ឈ្មោះ​កីឡាករ​សរុប (​បណ្តោះអាសន្ន​)៖
-​អ្នកចាំទី​៖ Yann Sommer (Mönchengladbach), Roman Bürki (Dortmund), Marwin Hitz, (Augsburg)​។
-​ខ្សែការពារ​៖ Stephan Lichtsteiner (Juventus), Philippe Senderos (Grasshoppers), Ricardo Rodríguez (Wolfsburg), Fabian Schär (Hoffenheim), Michael Lang (Basel), Timm Klose (Norwich City), François Moubandje (Toulouse), Silvan Widmer (Udinese), Nico Elvedi (Mönchengladbach)​។

-​ខ្សែបម្រើ​៖ Gélson Fernandes (Rennes), Blerim Džemaili (Genoa), Granit Xhaka (Mönchengladbach), Pajtim Kasami (Olympiacos), Renato Steffen (Basel), Luca Zuffi (Basel), Shani Tarashaj (Grasshoppers)​។

-​ខ្សែប្រយុទ្ធ​៖ Admir Mehmedi (Bayer Leverkusen), Haris Seferović (Eintracht Frankfurt), Breel Embolo (Basel) ៕