Justin ស្ដ្រេស​ខ្លាំង​ ចូល​ផឹក​ក្នុង​ក្លឹប​អស់​២៤០០​ដុល្លារ​លេង

​​មួយ​រយៈ​ចុងក្រោយ​​តារា​ចម្រៀង​ Justin Bieber ហាក់​មាន​សម្ពាធ​ខ្លាំង​ក្នុង​ការងារ ដូចនេះ កាល​ពី​យប់​​​ថ្ងៃ​ពុធ​​ក្នុង​ទីក្រុង Bosto គេ​បាន​ធ្វើ​ពិធី​ជប់លៀង​សប្បាយ​រីករាយ​ក្នុង​ក្លឹប​រាត្រី​មួយ​កន្លែង។

 

Justin ស្ដ្រេស​ខ្លាំង​ ចូល​ផឹក​ក្នុង​ក្លឹប​អស់​២៤០០​ដុល្លារ​លេង

 

តារា​វ័យ​២២​ឆ្នាំ​បាន​ធ្វើ​ពីធី​ជប់លៀង​ក្នុង​ក្លឹប​មួយ​ឈ្មោះ Storyville បន្ទាប់​ពី​បញ្ចប់​ការ​ប្រគំតន្ត្រី​ទេសចរណ៍ Purpose ក្នុង​ទីក្រុង​ខាងលើ។ ម្ចាស់​បទ “What Do You Mean?”​​ត្រូវ​បាន​គេ​ថត​បាន​សកម្មភាព​​រាំ​ច្រៀង​លើ​ឆាក​យ៉ាង​រីករាយ​ជាមួយ​យុវវ័យ​ជា​ច្រើន​នាក់។

 

បើ​តាម​អ្នក​តំណាង​របស់​ក្រុមហ៊ុន  6one7ក្នុង​ទីក្រុង Boston បាន​ប្រាប់ TMZ អតីត​មិត្ត​ប្រុស​របស់​ Selena Gomez​ រូប​នេះ​បាន​ចំណាយ​អស់​២​ ៤០០ដុល្លារ​​លើ​ស្រា​ក្រឡុក និង​បាន​ផឹក​ស្រាបៀ​និង​កុម្ម៉ង់​ស្រា​វីស្គី​ប៉ាវ​មនុស្ស​ប្រុស​ស្រី​​មួយ​ក្រុម​ដែល​​មក​​ជាមួយ​គេ​ថែម​ទៀត​៕

 

Justin ស្ដ្រេស​ខ្លាំង​ ចូល​ផឹក​ក្នុង​ក្លឹប​អស់​២៤០០​ដុល្លារ​លេង

 

Justin ស្ដ្រេស​ខ្លាំង​ ចូល​ផឹក​ក្នុង​ក្លឹប​អស់​២៤០០​ដុល្លារ​លេង

 

Justin ស្ដ្រេស​ខ្លាំង​ ចូល​ផឹក​ក្នុង​ក្លឹប​អស់​២៤០០​ដុល្លារ​លេង

 

ចុចអាន៖Justin Bieber ថា​ឆ្អែត​ឆ្អន់​​នឹង​ការ​ថត​រូប​ជា​មួយ​អ្នកគាំទ្រ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  dailymail

​​