ថន តារា​ កាន់តែ​ផ្អែមល្ហែម​ពេល​ជិត​ចូល​រោងការ​

6 Videos

តទេពោលគឺនៅសល់តែរង្វង់ជាងមួយខែទៀតប៉ុណ្ណោះ ដែលតារាសម្ដែងកម្ពុជា ថន តារា និង លោក ណាវៈរ៉ាត់ យូបាំរ៉ុង វ័យ ៥២ ឆ្នាំជាបុរសពោះម៉ាយកូន ១ នឹងត្រូវចូលរោងការនាមជ្ឈមណ្ឌល កំសាន្តកោះពេជ្រនៅក្នុងប្រទេសកម្ពុជាហើយ ។ ថ្វីបើពេលវេលាខិតជិតដល់ក្តីក៏គេសង្កេតឃើញថា ថន តារា ហាក់មិនមានការខ្វាយខ្វល់អ្វីពី រឿងការរៀបចំពិធីនោះឡើយពោលគឺនាងនៅបន្តបង្ហាញពីភាពស្និទ្ធស្នាលយកចិត្តទុកដាក់និងផ្អែម ល្ហែមជាមួយអនាគតស្វាមីលោក ណាវៈរ៉ាត់ យូបាំរ៉ុង ដែលត្រូវគេស្គាល់ថាជាសមាជិកសភា ប្រចាំនៅ ក្នុងទីក្រុងបាងកកនៅក្នុងប្រទេសថៃនៅឡើយ ។

ថន តារា​ កាន់តែ​ផ្អែមល្ហែម​ពេល​ជិត​ចូល​រោងការ​

បើតាម ថន តារា បានអះអាងថា នាង និងបុរសជនជាតិថៃ នឹងចូលរោងការនៅថ្ងៃទី២៦ មិថុនា នៅកោះពេជ្រ ខែក្រោយនេះហើយ ។ ដោយសារតែមានម្ដាយ និងបងប្អូនរបស់នាងជាអ្នកចាត់ចែង មង្គលការទាំងស្រុងទើបនាងសុខចិត្តចំណាយពេលបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសជនជាតិថៃ ឲ្យបាន ស៊ីជម្រៅ ។ គេបានឃើញនៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់នាងមានបង្ហោះសកម្មភាពជាច្រើនដូចជាការដើរកម្សាន្ត ច្រៀងរាំ និង ទិដ្ឋភាពផ្អែមល្ហែមជាច្រើនទៀតដោយមានកូនប្រុសរបស់លោក ណាវៈរ៉ាត់ យូបាំរ៉ុង នៅជាមួយផងដែរ ។

ថន តារា​ កាន់តែ​ផ្អែមល្ហែម​ពេល​ជិត​ចូល​រោងការ​

ថន តារា បញ្ជាក់ថា មង្គលការរបស់នាងត្រូវធ្វើឡើង នៅតំបន់កោះពេជ្រ ប្រមាណជា ៣០ តុ ដោយបងប្អូនរបស់ស្វាមីនាង ក៏នឹងមកចូលរួមច្រើននាក់ផងដែរ ។ នាងថា ទំនាក់ទំនងរវាងនាង និង លោក ណាវៈរ៉ាត់ យូបាំរ៉ុង បានស្គាល់គ្នាកាលពីមុនចូលឆ្នាំ ក្នុងពេលលោកចុះមកលេងស្រុកខ្មែរ ហើយនាងជាអ្នកបកប្រែថៃ-ខ្មែរអោយ ។ នាងថាលោក ណាវៈរ៉ាត់ យូបាំរ៉ុង គឺប្អូនបង្កើតរបស់លោក ឆាលើម យូប៉ាំរ៉ុង ដែលជាឧបនាយក រដ្ឋមន្ត្រីថៃក្នុងជំនាន់លោកស្រីយីងឡាក់កាន់កាប់រដ្ឋាភិបាល ៕ ដេវីត