៤ គន្លឹះងាយៗ ជួយឲ្យលោកអ្នកសម្អាតក្អែលបានស្អាតល្អ ធ្វើឲ្យស្បែកសថ្លាបែបធម្មជាតិ!

“ក្អែល” គឺសារធាតុកខ្វក់នៅលើរាងកាយរបស់យើង ហើយវាក៏ជាមូលហេតុដែលធ្វើឲ្យស្បែករបស់យើងម្នាក់ៗស្រអាប់មិនស្រស់ថ្លា ព្រោះក្អែលទាំងនេះវានៅតោងជាប់លើស្បែក ហើយប្រសិនបើយើងម្នាក់ៗសម្អាតវាមិនស្អាតល្អ ក្អែលក៏នឹងតោងជាប់លើស្បែកកាន់តែក្រាស់ និងខ្លាំងឡើងៗធ្វើឲ្យស្បែកមើលទៅគគ្រិចលែងស្អាតតែម្តង!

ថ្ងៃនេះ Whatsupkhmer មានវិធីងាយៗក្នុងការសម្អាតក្អែលទាំងនោះឲ្យបានជ្រះស្អាត ធ្វើឲ្យស្បែកស្អាតសថ្លា មកផ្ញើប្រិយមិត្តទាំងអស់គ្នា! ទៅមើលៗថាមានវិធីអ្វីខ្លះ…….

១. កាកកាហ្វេ

៤ គន្លឹះងាយៗ ជួយឲ្យលោកអ្នកសម្អាតក្អែលបានស្អាតល្អ ធ្វើឲ្យស្បែកសថ្លាបែបធម្មជាតិ!

តាមការពិតទៅកាកកាហ្វេមានប្រយោជន៍ទាក់ទងនឹងសម្រស់ខ្លាំងណាស់ព្រោះវាជួយសម្អាតក្អែលនៅលើស្បែកបានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងជួយបណ្តេញជាតិពុល និងជាតិខ្លាញ់ពីរាងកាយបានទៀតផង! វិធីខាត់គឺងាយស្រួលបំផុតដោយលោកអ្នកគ្រាន់តែយកកាកកាហ្វរលាយជាមួយទឹកឃ្មុំ និងទឹកដោះគោ កូរឲ្យសព្វសាច់ រួចយកមកខាត់ស្រាលៗលើស្បែកទុកចោល 10-20 នាទីរួចលាងទឹកចេញ។

២. Baking Soda

៤ គន្លឹះងាយៗ ជួយឲ្យលោកអ្នកសម្អាតក្អែលបានស្អាតល្អ ធ្វើឲ្យស្បែកសថ្លាបែបធម្មជាតិ!

៣. អំពិល

៤ គន្លឹះងាយៗ ជួយឲ្យលោកអ្នកសម្អាតក្អែលបានស្អាតល្អ ធ្វើឲ្យស្បែកសថ្លាបែបធម្មជាតិ!

អំពិលមានសារធាតុ AHA ពីធម្មជាតិ និងមានវីតាមីនខ្ពស់ ដែលជម្រុញឲ្យស្បែកប្តូរកោសិកាបានយ៉ាងឆាប់រហ័ស។ សម្រាប់អ្នកណាដែលចង់មានស្បែកថ្លាស្អាតសាកល្បងយកអំពិលលាយជាមួយទឹក ឬទឹកដោះគោ បន្ទាប់មកដាក់ទឹកឃ្មុំចូលបន្តិច រួចយកមកខាត់លើស្បែកស្រាលៗជាពិសេសត្រង់កន្លែងដែលមានក្អែលកាន់ខ្លាំង ទុកចោល 15-20 នាទីរួចលាងទឹកចេញ។ វិធីមួយទៀតគឺប្រើក្រែមអំពិលខាត់ ដែលងាយសម្រាប់លោកអ្នកក្នុងការលាយក៏ដូចជាងាយស្រួលក្នុងការយកមកខាត់លើស្បែកដូចជាក្រែមអំពិល Lamoon Lamer ដែលអាចប្រើបានទាំងស្បែកមុខ និងស្បែកខ្លួន ធានាថាប្រើហើយស្បែកលោកអ្នកនឹងភ្លឺថ្លា គ្មានក្អែលទៀតនោះទេ។

៤ គន្លឹះងាយៗ ជួយឲ្យលោកអ្នកសម្អាតក្អែលបានស្អាតល្អ ធ្វើឲ្យស្បែកសថ្លាបែបធម្មជាតិ!

៤. ថ្មខាត់ស្បែកខ្លួន

៤ គន្លឹះងាយៗ ជួយឲ្យលោកអ្នកសម្អាតក្អែលបានស្អាតល្អ ធ្វើឲ្យស្បែកសថ្លាបែបធម្មជាតិ!

ថ្មខាត់ស្បែកខ្លួនគឺមានតួនាទីសំខាន់ក្នុងការជួយសម្អាតក្អែលលើរាងកាយឲ្យបានស្អាត វិធីប្រើគឺយកថ្មមកខាត់លើស្បែកខ្លួនស្រាលៗជារៀងរាល់ថ្ងៃ គ្រាន់តែប៉ុណ្នឹងលោកអ្នកអាចសម្អាតក្អែល ក៏ដូចជាសារធាតុកខ្វក់ផ្សេងៗលើរាងកាយបានហើយ!

ប្រភព៖ whatsupkhmer

  • ៤ គន្លឹះងាយៗ ជួយឲ្យលោកអ្នកសម្អាតក្អែលបានស្អាតល្អ ធ្វើឲ្យស្បែកសថ្លាបែបធម្មជាតិ!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:សុខភាព
Tags: