​មន្ត្រី​សាខា​កាំកុងត្រូល ខេត្តស្វាយរៀង ចុះ​ត្រួតពិនិត្យ​ចំណីអាហារ នៅ​ផ្សារ​ជី​ភូ ក្រុង​បាវិត​

ស្វាយរៀង:
នៅ​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ មន្ត្រី​សាខា​កាំកុងត្រូល បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្វាយរៀង ចុះ​ត្រួតពិនិត្យ​មុខទំនិញ ចំណីអាហារ ការដាក់​កាលបរិច្ឆេទ ផលិតផល និង​កាលបរិច្ឆេផុតកំណត់​ប្រើប្រាស់លើ​សំបក​វេច​ខ្ចប់ និង​ត្រួតពិនិត្យ​បន្លែ ផ្លែឈើ នៅ​ផ្សារ​ជី​ភូ​។​

​លោក ម៉ាន់ សុខន អនុប្រធាន​សាខា​កាំកុងត្រូល ខេត្តស្វាយរៀង បាន​មាន ប្រសាសន៍ថា​៖ ការចុះ​ត្រួតពិនិត្យ នៅតាម​ទីផ្សារ នាពេលនេះ គឺ​គោលបំណង ដើម្បី​ត្រួតពិនិត្យ​ស្វែងរក ចំណីអាហារ ដែល​បាន​ដាក់លក់​នោះ ។ មន្ត្រី​យើង​បាន​ពិនិត្យ​កាលបរិច្ឆេទ​ផលិតផល និង​កាលបរិច្ឆេទ​ផុតកំណត់ការប្រើប្រាស់ ធ្វើយ៉ាងណា មិន​ឲ្យ​អាជីវករ បន្ត​ដាក់លក់ ចំពោះ​ចំណីអាហារ​ណាដែល​ហួស​សុពលភាពនៃ​កា​ផលិត​នោះឡើយ ហើយ​បើ​រកឃើញ គឺ​ផ្នែក​ជំនាញ និង​ធ្វើ​កំណត់ហេតុ ដកហូត​តែម្តង​។​

​លោក​អនុប្រធាន​សាខា កាំកុងត្រូល បាន​បន្តទៀតថា​៖ ក្រៅពីនេះ មន្ត្រី​យើង កន្លងមក ក៏បាន​ធ្លាប់ធ្វើ​ការណែនាំ ដល់​អាជីវករ មិន​ឲ្យ​ដាក់តាំង​លក់ មុខទំនិញ​ផលិតផល ដែល​ខូចគុណភាព ដល់​ប្រជាពលរដ្ឋ​នោះទេ​។ ហើយ​នៅតាម​អគារ​លក់ទំនិញ តាម​ទីផ្សា​នានា និង​នៅតាម​បណ្តា​ទីកន្លែង សាធារណ​ផ្សេងៗ ដែល​ដាក់លក់​នូវ ផលិតផល​ម្ហូបអាហារ វេច​ខ្ចប់​ស្រាប់ ត្រូវតែមាន​លក្ខ​ខ័​ណ្ឌ នៃ​ស្លាក​សញ្ញា មាន​ជាអាទិ៍​៖ ឈ្មោះ​មុខទំនិញ ឈ្មោះ​អាស័យដ្ឋាន អ្នកទទួលខុសត្រូវ លើ​ផលិតផល ប្រភព​ច្បាស់លាស់ បរិមាណ​ទំងន់​ចំណុះ លេខ​ឡូ​តិ៍ ថ្ងៃ​ផលិត ថ្ងៃ​ផុតកំណត់ នៃ​ការ ប្រើប្រាស់ គ្រឿងផ្សំ​អត្រា​ជាតិ​អាល់កុល វិធី​ប្រើប្រាស់ លិខិតអនុញ្ញាត​របស់ស្ថាប័ន​មាន​សមត្ថកិច្ច មុន​ដាក់​ឲ្យ​ចរាចរលក់​តាម​ទីផ្សារ​៕V/S