ក្រូចឆ្មារ​និង​ស្ករស​កែ​បញ្ហា​បបូរ​មាត់​ខ្មៅ

បបូរ​មាត់​ខ្មៅ​បណ្តាល​មកពី ការ​ត្រូវ​កម្តៅថ្ងៃខ្លាំង(UV) អាល្លែកហ្ស៊ី​ជាមួយ​ចំណី​អាហារ ប្រើ​ផលិតផល​គ្រឿង​សំអាង​ដែល​មាន​តំលៃ​ថោក​ហើយ​គ្មាន​គុណ​ភាព ការ​ទទួល​ទាន​បារី ការ​ទទួល​ទាន​កាហ្វេ អាកាសធាតុ​សើម ប្រើ​ផលិតផល​ដែល​មាន​សារធាតុ​ហ្វ្លុយអូរាយ(fluoride)ច្រើនពេក ស្ត្រេស មិន​លាង​ក្រែម​លាប​បបូរមាត់​ចេញ​នៅ​ពេល​គេង។ល។ ប៉ុន្តែ​អ្នក​មិន​បាច់​ព្រួយបារម្ភ​ទេ​ហើយ​ក៏​មិន​បាច់​ទិញ​ផលិតផល​តម្លៃថ្លៃៗ​ដើម្បី​បិទ​បាំង​បបូរ​មាត់​ខ្មៅ​របស់​អ្នក​ដែរ។ ក្រូច​ឆ្មារ​និង​ស្ករស​គឺ​ជា​របស់​ដែល​អ្នក​អាច​រក​បាន​នៅ​ក្នុង​ផ្ទះ​បាយ​របស់​អ្នក​​និង​មាន​តំលៃ​ថោក​ផង​ដែរ។ ក្រូចឆ្មារ​គឺ​ជា​ផលិតផល​ធម្មជាតិ​ជំនួយ​អោយ​ស​ដោយ​សារ​តែ​វា​ផ្ទុក​លក្ខណៈ​សម្បត្តិ​ដែល​ធ្វើ​អោយ​ស​ដែល​ជួយ​អោយ​ស្បែក​ស។ ទឹក​ក្រូច​ឆ្មារ​ស្រស់​ផ្ទុក​ទៅ​ដោយ​ជាតិ​អាស៊ីត​ដ៏​មាន​ឥទ្ធិពល​អាច​ជម្រុះ​ស្រទាប់​ស្បែក​ខាង​លើ​បំផុត​របស់​បបូរ​មាត់ វិធី​នេះ​នឹង​ជួយ​អោយ​បបូរ​មាត់​ភ្លឺ​ជាង​មុន។ បន្ថែម​ដោយ​ស្ករស​នឹង​ជួយ​អោយ​បបូរមាត់​ស្តើង​ជាង​មុន​និង​ការ​លាង​សម្អាត​បាន​កាន់​តែ​ស្អាត​ល្អ វិធី​នេះ​នឹង​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់​នៅ​លើ​បបូរមាត់​បាន។ ប្រសិន​បើ​លាយ​ឱសថ​បុរាណ​ទាំង​២​ប្រភេទ​នេះ​ចូល​គ្នា​នឹង​ប្រាកដ​ជា​ជួយ​ធ្វើ​អោយ​បបូរ​មាត់​ភ្លឺ​ទន់​ស្អាត​គួរ​អោយ​ទាក់​ទាញ។ របៀប​អនុវត្ត​ដោយ​គ្រាន់​តែ​ចិត​ក្រូច​ឆ្មារ​១​ចំណិត​ស្តើង​ហើយ​រោយ​ស្ករស​ពី​លើ​និង​ត្រដុស​ចំណិត​ក្រូចឆ្មារ​ជាមួយ​ស្ករស​នេះ​ទៅ​លើ​បបូរ​មាត់​របស់​អ្នក​ប្រហែល​៣​ទៅ​៤​នាទី។ សូម​អនុវត្ត​វិធី​នេះ​ជា​រៀង​រាល់​ថ្ងៃ​ប្រហែល​ជា​២​ទៅ​៣​សបា្តហ៍ ឬ រហូត​ដល់​ទទួល​បាន​លទ្ធផល​សឹម​ឈប់។

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖


  • ក្រូចឆ្មារ​និង​ស្ករស​កែ​បញ្ហា​បបូរ​មាត់​ខ្មៅ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:កំសាន្ត
Tags: