ការ​ប្រទះ​ឃើញ​ឆ្អឹង​សត្វ​បុរាណ​ដែល​មាន​អាយុ​កាល​រាប់​ម៉ឺន​ឆ្នាំ

អាថ៌កំបាំង​នៃ​ប្រវត្តិ​ត្រូវ​បាន​បក​ស្រាយ​ជា​រឿយៗ​ដោយ​សារ​ការ​រុករក​និង​ការ​ប្រទះ​ឃើញ​ហើយ​បាន​យក​មក​ធ្វើ​កោសល្យ​វិច័យ​ដើម្បី​ដឹង​ច្បាស់​។នៅ​ទី​ក្រុង ​Lima Township​ រដ្ឋ​ Michigan លោក​James​ជា​កសិករ​និង​ម្ចាស់​ដី​ដែល​បាន​ប្រទះ​ឃើញ​ឆ្អឹង​សត្វ​ដ៏​ធំ​មួយ​ខណៈ​ពេល​ដែល​គាត់​បាន​ធ្វើ​ការ​ជីក​ប្រឡាយ​នៅ​ក្នុង​វាល​ស្រែ​របស់​គាត់​។

លោក​សាស្រ្តចារ្យ​Daniel Fisher បាន​ដឹក​នាំ​ក្នុង​ការ​ជីក​យក​ឆ្អឹង​នោះ​បាន​សន្និដ្ឋាន​ថា​វា​មាន​អាយុ​កាល​ប្រមាណ​ 12.000 – 15.000 ​ឆ្នាំ​មក​ហើយ​។ ដែល​វា​ជា​សំណល់​ផ្នែក​មួយ​នៃ​ mammoth ​wooly​ដែល​មាន​ទំហំ​ធំ​ជាង​ឆ្អឹង​គោ​ទៅ​ទៀត​។ហើយ​ក៏​បាន​បញ្ជាក់​ទៀត​ថា​នេះ​ជា​ភស្តុតាង​ដែល​ល្អ​បំផុត​នៃ​សកម្មភាព​មនុស្ស សម័យ​មុន​ដែល​បាន​រស់​នៅ​ក្នុង​តំបន់​នេះ​ហើយ​បាន​សម្លាប់​សត្វ​ដើម្បី​ធ្វើ​ជា​អាហារ​។ដែល​នៅ​កន្លែង​នោះ​ក៏​មាន​ថ្ម​បី​ដុំ​សម្រាប់​កល​ធ្វើ​ជា​ជើង​ចង្ក្រាន​ផង​ដែរ​ដើម្បី​ចម្អិន​អាហារ។ ចង់​ដឹង​កាន់​តែ​ច្បាស់​ពី​ការ​ជីក​យកនេះ​​សូម​ទស្សនា​វីដេអូ៖

អត្ថបទ ៖ Samrach

ប្រភព ៖ 


  • ការ​ប្រទះ​ឃើញ​ឆ្អឹង​សត្វ​បុរាណ​ដែល​មាន​អាយុ​កាល​រាប់​ម៉ឺន​ឆ្នាំ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:បច្ចេកវិទ្យា
Tags: