ឆាប់​ឡើង! ងាយៗ​ដើម្បី​ឈ្នះ​រង្វាន់​ទៅ​លេង​ម៉ាឡេស៊ី និង​សិង្ហបុរី​ពី​ការ៉េមវ៉ល

ប្រិយមិត្ត​អាច​នឹង​មាន​សំណាង​ឈ្នះ​រង្វាន់​ធំ​ដំណើរ​កម្សាន្ត​ទៅ​ម៉ាឡេស៊ី និង​សិង្ហបុរី!

 

ឥឡូវនេះ កម្មវិធី​ផ្ដល់​សំណាង​ជា​លើក​ទី​២ របស់​ការ៉េមវ៉ល​ បាន​ត្រលប់​មក​ផ្ដល់​សំណាង​ជា​ថ្មី​ម្ដង​ទៀត​ហើយ​ ដើម្បី​ផ្ដល់​ភាព​រីករាយ​ដល់​អតិថិជន និង​អាជីវករ​របស់​ខ្លួន​ដែល​មិន​ទាន់​មាន​ឱកាស​ឈ្នះ​រង្វាន់។

 

ងាយៗ! គ្រាន់​តែ​បំពេញ​ឈ្មោះ អាសយដ្ឋាន និង​លេខ​ទូរសព្ទ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​អត្តសញ្ញាណប័ណ្ណ​ លើ​សំបក​ ការ៉េមវ៉ល រួច​ដាក់​ក្នុង​ធុង​ឆ្នោត​នៅ​តាម​តូប​ដែល​អ្នក​ទិញ​ការ៉េម។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ឡើង​ពី​ថ្ងៃ​ទី១-មីនា ដល់​ថ្ងៃ​ទី​១៥- ឧសភា ឆ្នាំ​២០១៦។

 

ការ​ចាប់​រង្វាន់​លើក​ទី​២​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី១៥-ឧសភា នេះ ក្នុង​កម្មវិធី​ A1 Concert របស់ MyTY វេលា​ម៉ោង​១១​ថ្ងៃ​ត្រង់។ ដូច្នេះ​ សូម​កុំ​ភ្លេច​តាម​ដាន​ទាំង​អស់​គ្នា​ណា ថា​តើ​អតិថិជន​រូប​ណា នឹង​ឈ្នះ​រង្វាន់​ធំ​ដំណើរ​កម្សាន្ត​ទៅ​ម៉ាឡេស៊ី​​ និង​សិង្ហបុរី​ ពី​ការ៉េមវ៉ល។ នៅ​សល់​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សម្រាប់​​ការ​ចាប់​ឆ្នោត​ជា​លើក​ទី​២! ប្រញាប់​ឡើង​អ្នក​ទាំង​អស់​គ្នា!

 

រង្វាន់​ក្នុង​ការ​ចាប់​ឆ្នោត​លើក​ទី​២​នេះ​រួម​មាន៖

 

– ដំណើរ​កម្សាន្ត​ទៅ​ម៉ាឡេស៊ី និងសិង្ហបុរី : ១ រង្វាន់

– iPhone 6s: ១រង្វាន់

– ទូរទស្សន៍ Samsung ៣២ អ៊ីញ: ៣រង្វាន់

– និង​រង្វាន់​ Samsung​ Galaxy J1 (២០១៦)  រហូត​ទៅ​ដល់ : ៣៣រង្វាន់

 

ឆាប់​ឡើង! ងាយៗ​ដើម្បី​ឈ្នះ​រង្វាន់​ទៅ​លេង​ម៉ាឡេស៊ី និង​សិង្ហបុរី​ពី​ការ៉េមវ៉ល

 

កាល​ពី​ថ្ងៃ​ទី១០ ខែមេសា ការ៉េមវ៉ល​បាន​ផ្ដល់​សំណាង​លើក​ទី​១ ទៅ​ដល់​អតិថិជន​រហូត​ដល់​​៣៦​នាក់​ និង​អាជីវករ​របស់​ខ្លួន​ ៩​នាក់​ ជាមួយ​រង្វាន់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ម្ដង​រួច​មក​ហើយ៕

 

ការ៉េមវ៉ល!​ ញ៉ាំ​ហើយ​រីករាយ!

 

អត្ថបទ៖ ពាណិជ្ជកម្ម