ប៉ូលីស​ស្រី​កំពូល​សម្រស់​ត្រូវ​បណ្តេញ​ចេញពី​ការងារ ព្រោះតែ​…

6 Videos


បណ្តាអ្នកលេងអ៊ីនធឺរណេតជាច្រើននាក់បានចែកចាយរូបថត Selfie ពីរសន្លឹក របស់ប៉ូលីសសស្រីស្រស់ម្នាក់ ដោយសារតែនាងមានរូបសម្រស់ស្អាតបូករួមនឹងភាពសិចស៊ីគួរឲ្យស្រឡាញ់ ។

ប៉ូលីស​ស្រី​កំពូល​សម្រស់​ត្រូវ​បណ្តេញ​ចេញពី​ការងារ ព្រោះតែ​…

ថ្វីបើយ៉ាងណាក្តី ទង្វើនេះក៏ទទួលរងការរិះគន់ខ្លះៗពីបណ្តាអ្នកលេងអ៊ីនធឺរណេតមួយចំនួនផងដែរ ព្រោះតែការថតរូបសិចស៊ីរបស់នាងធ្វើឡើងពុំត្រូវពេលវេលា ព្រោះពេលនោះ នាងកំពុងតែគ្រងឈុតសម្លៀកបំពាក់ជានគរបាលមួយរូបដែលប្រជាពលរដ្ឋគោរព តែបែរជានាងធ្វើចរិតង៊ិកង៉ក់ទៅវិញ ។ ពិតណាស់ ការរិះគន់របស់ពួកគេពិតជាត្រឹមត្រូវ ព្រោះក្រោយមកនាងក៏ត្រូវស្នាក់ការនគរបាលបញ្ឈប់ពីការងារ ព្រោះតែទង្វើមួយនេះ ។ ចំពោះរឿងនេះ នាងក៏បានចេញមុខសុំទោសជាសាធារណៈផងដែរ ក៏ដូចជាព្យាយាមលុបចោលរូបថតអស់ទាំងនោះ តែយ៉ាងណាក្តី រូបថតទាំងនោះត្រូវបានចែកចាយពាសពេញបណ្តាញអ៊ីនធឺរណេតបាត់ទៅហើយ ។

ប៉ូលីស​ស្រី​កំពូល​សម្រស់​ត្រូវ​បណ្តេញ​ចេញពី​ការងារ ព្រោះតែ​…

មតិរបស់ប្រជាជនម្នាក់ក៏មានភាពលេចធ្លោណាស់ដែរលើរឿងនេះ ដោយគេបានសរសេរថា វាជារឿងមួយធម្មតាទៅហើយសម្រាប់ពេលបច្ចុប្បន្ននេះ ហើយប្រសិនបើអ្នកចាប់ផ្តើមបញ្ឈប់ការងារពួកគេ គ្រាន់តែរឿងប៉ុណ្ណឹង ជឿងជាក់ថា ថ្ងៃមុខនឹងគ្មានអ្នកធ្វើការងារទៀតទេ ។ យល់យ៉ាងណាដែរចំពោះរឿងនេះ ប្រិយមិត្តអ្នកអានទាំងអស់គ្នា ? ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)