លោក​ លេង ​វី ​បាន​ចុះ​មក​ប្រគល់​អាគារ​រដ្ឋបាល​សាលាស្រុក​អូរជ្រៅ​ ទៅ​ឲ្យ​លោក​អភិបាលស្រុក​ ដើ​ម្បី​យក​កន្លែងធ្វើការ​

លោក​ លេង ​វី ​បាន​ចុះ​មក​ប្រគល់​អាគារ​រដ្ឋបាល​សាលាស្រុក​អូរជ្រៅ​ ទៅ​ឲ្យ​លោក​អភិបាលស្រុក​ ដើ​ម្បី​យក​កន្លែងធ្វើការ​

បន្ទាយមានជ័យ​ ៖ នៅ​ល្ងាច​ថ្ងៃទី​១២​ ខែឧសភា​ ឆ្នាំ​២០១៦​ ​លោក ​លេង​ វី​ អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​នាយក​គម្រោង​អភិវឌ្ឍន៍​សេវាកម្ម​សាធារណៈ​ និង​ការគ្រប់គ្រង​លើ​វិស័យ​ហិរញ្ញវត្ថុ​បា​ន​ចុះ​មក​ប្រគល់​អាគារ​រដ្ឋបាល​សាលាស្រុក​អូរជ្រៅ ​ដែល​ទើប​នឹង​សាងសង់​ហើយ​ថ្មីៗ​ទៅ​ឲ្យ​លោក​អភិបាលស្រុក​ ដើម្បី​យក​កន្លែងធ្វើការ​ស្របច្បាប់​ចាប់ពី​ថ្ងៃ​ប្រគល់​នេះ​តទៅ​។​ ពិធី​នេះ​មានការ​ចូល​រួ​ម​ លោក​ សួន ​បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ​លោក ​សាន ​ស៊ានហូ ​អភិបាលស្រុក​អូរជ្រៅ លោ​ក​អភិបាលក្រុង​ស្រុក និង​មន្ត្រីរាជការ​ជាច្រើន​នាក់​ទៀត​។

​លោក​ សាន​ ស៊ានហូ​ បាន​មានប្រសាសន៍​ក្នុង​ពិធី​ប្រគល់​អាគារ​រដ្ឋបាល​សាលាស្រុក​អូរជ្រៅ​នោះ​ថា​រដ្ឋបាល​ស្រុក​អូរជ្រៅ​បាន​ចុះ​កិច្ច​សន្យា​ទទួល​កញ្ចប់​ថវិកា​ជំនួយ​រដ្ឋាភិបាល​ក្នុង​ការ​សាងសង់​អាគារ​រដ្ឋា​បាល និង​អាគារ​សាល​ប្រជុំ​ជុំវិញ​ស្រុក​ខ្មែរ ​ក្នុង​នោះ​ក៏​មាន​អាគារ​រដ្ឋបាល​ស្រុក​អូរជ្រៅ​មួយ​ផង​ដែរ​កាលពី​ថ្ងៃទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៤​ ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​២៨០.៨៨៦.៤៦​ដុល្លា​រ​។​

លោក ​សាន ​ស៊ានហូ​ បាន​បញ្ជាក់​ទៀត​ថា​ សន្យា​សាងសង់​អគារ​រដ្ឋបាល​ និង​អាគា​សាល​ប្រជុំ​នេះ​ជាមួយ​ ក្រុមហ៊ុន ធី​រ៉ូ ខន​ស្ត្រា​ក់សិន​ ហើយ​អាគា​រដ្ឋបាល​ស្រុក​អូរជ្រៅ​បាន​រៀបចំ​បញ្ចុះ​បឋមសិលា​នៅ​ថ្ងៃទី​១២ ​ខែមេសា ​ឆ្នាំ​២០១៥ ​ត្រូវ​បញ្ចប់​ការសាងសង់​វិញ​នៅ​ថ្ងៃទី​២២​ ខែមករា ​ឆ្នាំ​២០១៦​ លុះ​នៅ​ថ្ងៃ​ទី​១២ ​ខែឧសភា​ ឆ្នាំ​២០១៦​នេះ ​ក្រសួងមហាផ្ទៃ​បាន​ចុះ​មក​ប្រគល់​អាគារ​រដ្ឋបាល​ស្រុក​អូរជ្រៅ​និង​អាគារ​សាល​ប្រជុំ​ទៅ​ឲ្យ​អភិបាលស្រុក​អូរជ្រៅ​ ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​ប្រគល់​ឲ្យ​នេះ​តទៅ​។​

លោក​ លេង ​វី ក៏បាន​មានប្រសាសន៍​ក្នុង​ការ​ប្រគល់​អាគារ​រដ្ឋបាល ​និង​អាគារ​សាល​ប្រជុំ​ទៅ​ឲ្យ​អភិ​បាល​ស្រុក​នោះ​ថា​ ក្រោយពី​លោក​បាន​ចុះ​មក​ពិនិត្យ​អាគារ​ទាំងពីរ​នោះ​រួចមក​ លោក​បាន​ធ្វើ​ការ​ស​រសើរ​ ដល់​ស្នាដៃ​របស់​ក្រុមហ៊ុន​ម៉ៅការ​ធ្វើ​អាគារ​រដ្ឋបាល​នេះ​ថា​ បាន​ធ្វើ​តាម​ស្តង់ដារ​ ដែល​ក្រសួង​មហាផ្ទៃ​បាន​កំណត់​ដាក់​ឲ្យ​ធ្វើ ដូចជា ​ដែក​គ្រប់​លី មិន​គេង​លី អាគារ​ទាំងពីរ​ធ្វើការ​ផ្ចិតផ្ចង់​តាម​រចនា​បថ​របស់​ខ្មែរ ក្នុង​សាល​ប្រជុំ​ក្តី ក្នុង​បន្ទប់ធ្វើការ​ក្តី ភាគច្រើន​គឺ​ស្អាត​ ហើយ​មាន​ខ្យល់អាកាស​ចេញ​ចូ​ល​បាន​ល្អ​ទៀត​ផង​។

​លោក ​លេង ​វី​ បាន​ធ្វើ​ការ​ផ្តាំផ្ញើ​ដល់​លោក​អភិបាលស្រុក សាន​ ស៊ានហូ​ ក្រោយពី​បាន​ទទួល​អាគារ​រដ្ឋបាល​សាលាស្រុក​ និង​អាគារ​ប្រជុំ​ថ្មី​នេះ​ហើយ​ ត្រូវ​ចេះ​ថែទាំ​ឲ្យ​បាន​ល្អ​សម្រាប់​​ត​កូន ត​ចៅ ​ទៅ​ថ្ងៃ​មុខ​ទៀត​៕