ប្រជាពលរដ្ឋ​ភូមិ​ចុង​ដា ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ ហ៊ុន សែន

ប្រជាពលរដ្ឋ​ភូមិ​ចុង​ដា ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ ហ៊ុន សែន

កំពង់ធំ ៖ ដោយ​គោរព​តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថា « អភិបាលខេត្ត​ទាំងអស់ ​ត្រូវ​យកចិត្តទុកដាក់​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​អត់​ទឹក​នោះ​ទេ។

តាម​ការ​បញ្ជាក់​របស់​លោក គាង សេង​គី មេឃុំ​ត្បូង​ក្រពើ កាល​ព្រឹក​ថ្ងៃទី​១៣ ខែ ឧសភា ឆ្នាំ ២០១៦ បាន​ឲ្យ​ដឹង​ថា ភូមិ​ចុង​ដា គឺ ជា​ភូមិ​មួយ​ក្នុងចំណោម​ភូមិ​ទាំង​ប្រាំ​របស់​ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្ត កំពង់ធំ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​៣៣០ គ្រួសារ​មាន​មនុស្ស ចំនួន ១៤៨៦ នាក់ ស្រី ៧៧០ នាក់ បាន​ជួប​រងគ្រោះ​ដោយ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ក្នុង​ភូមិ​មាន​អណ្តូង​ចំនួន​១២០ អណ្តូង ប៉ុន្តែ​ត្រូវ​រីង​ខះ​អស់​គ្មាន​សល់ ដោយ​មើល​ឃើញ​ពី​ភាព​លំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ លោក អ៊ុត សំអន អភិបាលខេត្ត​ក៏បាន​ជួយឧបត្ថម្ភ​ជីក​ស្រះ​ចំនួន២កន្លែង ស្រះ​ទី​១​មាន​ទំហំ ២០ ម៉ែត្រ​x១២ ម៉ែត្រ x ៣ ម៉ែត្រនិង ស្រះ​ទី​២ មាន​ទំហំ​២៤ ម៉ែត្រ x ១ ម៉ែត្រ x៣ ម៉ែត្រ ដោយ​អាកាសធាតុ​មាន​សភាព​កាន់​តែ​ក្តៅ​បាន​ធ្វើ​ឲ្យ​ស្រះ​ទាំងពីរ ត្រូវ​រីងស្ងួត​អស់ ឃើញ​សភាព​លំបាក​របស់​ប្រជាពលរដ្ឋ​កាន់​តែខ្លាំង លោក​បាន​ស្នើសុំ​លោក វង្ស សណ្តាប់ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​និង​ជា​នាយក​គម្រោង​ឧបត្ថម្ភ​បន្ទាន់​ហិរញ្ញប្បទាន​បន្ថែម បាន​ជួយ​ជីក​ស្រះ​មួយ​ទំហំ ២២ ម៉ែត្រ x ១២ ម៉ែត្រ x ៤ ម៉ែត្រ អស់​ទឹកប្រាក់ ១.០០០ ដុល្លារ ក្នុង​រយៈពេល​នៃ​ការប្រើប្រាស់​ទឹក​នៅតែ​មិន​គ្រប់​តាម​តម្រូវ​ការ លោក​ក៏បាន​ស្នើសុំ​ទៅ​សម្ដេច​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ បាន​ជួយ​ជីក​ស្រះ​មួយ​មាន​ទំហំ ៥០ ម៉ែត្រ x ២០ ម៉ែត្រ x ៤ ម៉ែត្រ អស់​ទឹកប្រាក់ ៥.០៧០ ដុល្លារ និង​ជួយ​ស្តារ​ស្រះ​ចាស់ មាន​ទំហំ ២៤ ម៉ែត្រ x ១៨ ម៉ែត្រ x ១ ម៉ែត្រ បន្ថែម​ជម្រៅ​ស្រះ​ចាស់​៣ ម៉ែត្រ អស់​ទឹកប្រាក់ ៦០០ ដុល្លារ ដោយ​បាន​ចាប់​ដំណើរការ​ជីក​ពីថ្ងៃ​ទី​៨ ខែ ឧសភា ឆ្នាំ ២០១៦​។ ប្រជាពលរដ្ឋ​មាន​ភាព​សប្បាយ​រីករាយ​ដែល​មាន​ទឹក​ប្រើប្រាស់​និង​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ជា​ពិសេស​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់​ជូន​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក និង​សូម​គាំទ្រ​ដល់​សម្ដេច​បន្ត​ដឹកនាំ​នាវា​កម្ពុជា​បន្ត​ទៅ​ទៀត៕