ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខងារ​ និង​បំពាក់​ឋានន្តរសក្ដិ​ ជូន​ដល់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហនុ​​

ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខងារ​ និង​បំពាក់​ឋានន្តរសក្ដិ​ ជូន​ដល់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហនុ​​

ព្រះសីហនុ ៖ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ឧសភា​នេះ​ បាន​ធ្វើ​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខងារ ​និង​បំពាក់​ឋានន្តរសក្ដិ​ជូន​មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន​៩៧​នាក់​។

ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក​ឧត្ដមសេនីយ៍ ហេង ប៊ុន​ទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ និង​លោក​មេបញ្ជាការ​រង មេបញ្ជាការ​ក្រុង​ស្រុក​ស្នាក់​ការ​ជាច្រើន​នាក់​ផ្សេងទៀត​។​

យោង​តាម​សេចក្ដី​សម្រេច​របស់​អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ ​ស្ដីពី​ការ​ដំឡើង​ឋានន្តរសក្ដិ​ជូន​ដល់​យោធិន ដែល​អាន​ដោយ​លោក​វរសេនីយ៍ត្រី អ៊ុក ចាន់ណា​រិ​ទ្ធ​ នាយការិយា​ល័យ​បុគ្គលិក​បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​ដែល​ត្រូវ​ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខងារ​ទាំង​៩៧​នាក់​នេះ ​មាន​
​ផ្លាស់ប្ដូរ​មុខងារ​ចំនួន​១២​នាក់ បំពាក់​ឋានន្តរសក្ដិ​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​២៤​នាក់ ថ្នាក់​អនុសេនីយ៍​ទោ​ចំនួន​២២​នាក់ អនុសេនីយ៍​ត្រី​ចំនួន​១១​នាក់ នាយចំណង់​ចំនួន​២៣​នាក់ និង​ពលបាលឯក​ចំនួន​៥​នាក់​។​

លោក​ឧត្ដមសេនីយ៍ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​បាន​មាន​ប្រសាសន៍​កោត​សរសើរ​ដល់​កងកម្លាំង​កងរាជអាវុធហត្ថ​ទាំងអស់ ដែល​បាន​ចូលរួម​បំពេញ​តួនាទី​ និង​ភារកិច្ច​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ ក៏​ដូចជា​រាជរដ្ឋាភិបាល​បាន​យ៉ាង​ល្អ​ប្រសើរ​ រហូតដល់​ថ្នាក់ដឹកនាំ​សម្រេច​ដំឡើង​ឋានន្តរសក្ដិ​ជូន​នៅ​ពេល​នេះ​។​

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ លោក​ឧត្ដមសេនីយ៍ ហេង ប៊ុន​ទី បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​មន្ត្រី​អាវុធហត្ថ​ទាំងអស់​ដែល​ទើប​ទទួល​បាន​តួនាទី ​និង​ដំឡើង​ឋានន្តរសក្ដិ​ថ្មី ​ត្រូវ​គោរព​វិន័យ​ និង​សេចក្ដី​ថ្លៃថ្នូរ ក្នុងនាម​ជា​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់​ ជាពិសេស​នោះ​គឺ​ត្រូវ​ធ្វើ​ខ្លួន​ជា​មន្ត្រី​ល្អ​ ហើយ​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​ជូន​ប្រជាពលរដ្ឋ​ និង​ប្រទេសជាតិ​ទាំងមូល​ ដែល​ថ្នាក់ដឹកនាំ​ប្រគល់​ឲ្យ​ដើម្បី​សម្រេច​បាន​លទ្ធផល​ល្អៗ​ជា​បន្ត​ទៀត​៕ ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខងារ​ និង​បំពាក់​ឋានន្តរសក្ដិ​ ជូន​ដល់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហនុ​​