រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង បែក​កង់ ​ក្រឡាប់​ស្លាប់​ស្ត្រី​ម្នាក់​

រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង បែក​កង់ ​ក្រឡាប់​ស្លាប់​ស្ត្រី​ម្នាក់​



ស្ទឹងត្រែង​ ៖ ​រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ​រតនគីរី និង​ស្ទឹងត្រែង​ បែក​កង់​ក្រោយ​ ក្រឡាប់​ធ្លាក់​លូ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ និង​កូន​របួសស្រាល​ កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែ​ឧសភា ​ឆ្នាំ​២០១៦ ​នៅ​ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៥០៣​ ស្ថិត​ក្នុង​ភូមិ​ក្បាល​រមាស​ ស្រុក​សេសា​ន​ ខេត្ត​ស្ទឹងត្រែង​។​

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ក្បាល​រមាស​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ស្លាប់​ដោយសារ​ក្រឡាប់​រថយន្ត​មាន​ឈ្មោះ ​ផុន (ស្លាប់) និង​កូន​ឈ្មោះ ​មុំ​ (របួសស្រាល) ​និង​មាន​ទីលំនៅ​ភូមិ​កា​ឡាន់ធំ ឃុំ​វ៉ឺ​ន​សៃ ស្រុក​វ៉ឺនសៃ ខេត្ត​រតនគីរី។

លោក​មេ​ប៉ុស្តិ៍​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ នៅមុន​កើតហេតុ ​គេ​បាន​ឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z4957​ បើកបរ​ក្នុង​ទិសដៅ​ពី​កើតមក​លិច លុះ​មកដល់​ចំណុច​កើតហេតុ ​បាន​បែក​កង់​ក្រោយ​ រ៉េ​ចង្កូត បណ្ដាល​ឲ្យ​ក្រឡាប់​ធ្លាក់​ចូល​លូ ​ធ្វើ​ឲ្យ​ស្ត្រី​ជា​អ្នក​រួម​ដំណើរ​គាប​ជាប់​នឹង​កៅអី​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​តែម្ដង ​រីឯ​កូនស្រី​របួសស្រាល​។​ ចំណែក​អ្នក​បើកបរ​បាន​រត់គេច​បាត់​ស្រមោល​តែម្ដង។

ក្រោយ​កើតហេតុ​ មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ ធ្វើ​កំណត់ហេតុ​ និង​រាយការណ៍​ជូន​ថ្នាក់​លើ​។​

នៅ​ព្រឹក​ថ្ងៃ១៣​ឧសភា​នេះ ​សមត្ថកិច្ច​កំពុង​រក​រថយន្ត​ស្ទូច​ដឹក​យក​ទៅ​រក្សាទុក និង​ប្រគល់​សព​ជូន​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ​ចំណែក​អ្នកបើកបរ​បង្ក​ រត់គេច​ខ្លួន​ សមត្ថកិច្ច​កំពុង​ស្រាយ​ជ្រាវ​ដើម្បី​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៕

រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង បែក​កង់ ​ក្រឡាប់​ស្លាប់​ស្ត្រី​ម្នាក់​