BMW នឹង​ដាក់​លក់​រថយន្ត​ប្រណិត BMW i Next ឆ្នាំ ២០២១

BMW ប្រកាស​ផ្លូវការ​ថា​ ​នឹង​ចាប់​ផ្តើម​ដាក់​លក់​រថយន្ត​ទំនើប​គ្មាន​មនុស្ស​បើក BMW i Next ប្រើ​ថាមពល​អគ្គិសនី នៅ​ឆ្នាំ ២០២១។

 

BMW នឹង​ដាក់​លក់​រថយន្ត​ប្រណិត BMW i Next ឆ្នាំ ២០២១

 

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BMW លោក Harald Krueger ឲ្យ​ដឹង​ថា នៅ​ឆ្នាំ ២០១៨ ក្រុម​ហ៊ុន​នឹង​ដាក់​លក់ BMW i8 Roadster ហើយ​បី​ឆ្នាំ​ទៀត (ឆ្នាំ ២០២១) BMW i Next នឹង​លេច​វត្តមាន​លើ​ទីផ្សារ​បន្ត​ទៀត។

 

BMW នឹង​ដាក់​លក់​រថយន្ត​ប្រណិត BMW i Next ឆ្នាំ ២០២១

គំរូ BMW i Next ដាក់​បង្ហាញ​កាល​ពី​កន្លង​ទៅ

 

BMW i Next ជា​រថយន្ត​ប្រណិត​គ្មាន​មនុស្ស​បើក មាន​រាង​ប្លែក​ខុស​រថយន្ត​ដទៃ និង​ថែម​ទាំង​បំពាក់​ដោយ​បច្ចេកវិទ្យា​ឆ្លាត​វៃ សម្រាប់​ជំនួយ​ការ​បើក​បរ​នៅ​ឆ្នាំ ២០២១។ រថយន្ត​គំរូ BMW i Next ត្រូវ​បាន​ដាក់​បង្ហាញ​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ ដើម្បី​រំឭក​ខួប ១០០ឆ្នាំ​របស់​ក្រុមហ៊ុន៕

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ engadget