អ្នកស្រុក​ឃុំ​ជើង​គ្រាវ​ប្រកបមុខរបរ​ធ្វើ​កញ្ជើ កញ្ច្រែង ចង្អេរ កន្ត្រក រក្សា​ស្នាដៃ​មរតក​ដូនតា​

អ្នកស្រុក​ឃុំ​ជើង​គ្រាវ​ប្រកបមុខរបរ​ធ្វើ​កញ្ជើ កញ្ច្រែង ចង្អេរ កន្ត្រក រក្សា​ស្នាដៃ​មរតក​ដូនតា​

កំពង់ឆ្នាំង ៖ ការ​ធ្វើ​កញ្ជើ កញ្ច្រែង​ចង្អេរ គឺជា​ជំនាញ និង​ជា​ស្នា ដៃ​របស់​អ្នកស្រុក​ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដែល​ពួកគាត់​បាន​នាំគ្នា​អភិរក្ស ការពារ និង​ថែរក្សា​រៀន​សូ ត្រ​ធ្វើ​សម្ភារៈ​ប្រើប្រាស់​ទាំងនេះ​នៅ​គ្រប់​ជំនាន់​តៗ​គ្នា​តាំងពី​ដូនតា​មក ដើម្បី​លក់ដូរ​ចិញ្ចឹមជីវិត ហើយ​សម្ភារៈ​ទាំងនេះ​បាន​លក់ដូរ​ចែកចាយ​ប្រើប្រាស់​ពេញ​ប្រទេស​កម្ពុជា និង​មួយ​ចំនួន​ទៀត​ក៏បាន​លក់​ចេញ​បន្ត​ទៅ​ប្រទេសជិតខាង​យើង​ផង​ដែរ។

អុំ​ស្រី អាត់ ខឿន អាយុ​៧០​ឆ្នាំ កំពុង​យក​បន្ទះ​ឫស្សី​ត្បាញ​ធ្វើជា​កញ្ជើ និង​អុំ​ស្រី អាត់ ខូ​ត អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ កំពុង​យក​ជំរៀក​រពាក់​ចាក់​កណ្តាប់​កញ្ជើ នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា នេះ​បាន​និយាយ​ឲ្យ​ដឹងថា​៖ លោក​អុំ​ម្នាក់ៗ ក្នុង​១​ថ្ងៃ​អាច​ត្បាញ​បានជា​រាង​កញ្ជើ ឬ​ចាក់​កណ្ដាប់​កញ្ជើ​បានតែ​៥​ប៉ុណ្ណោះ ហើយ​បើ​ក្នុង​១​ខែ​អាច​ធ្វើ​កញ្ជើ​បាន​ប្រមាណ​២០​កញ្ជើ ​តែប៉ុណ្ណោះ​។

ដោយឡែក​លោក​អុំ​បាន​ទិញ​ឫស្សី​ធំ​១​ដើម​ថ្លៃ​១​ម៉ឺន​រៀល​ និង​តូច​ល្មម​ថ្លៃ​៧០០០​រៀល យក​មក​ពុះ​ច្រៀក​ធ្វើ​កញ្ជើ​បាន​ពី​៧​ទៅ​១០​កញ្ជើ ចំណែក​កញ្ជើ​តូច​លក់​បោះ​ដុំ​អោយ​ម៉ូយ បាន​តម្លៃ​១​ៗ​តែ​២៥០០​ទៅ​៣០០០​រៀល​តែប៉ុណ្ណោះ គឺ​ម៉ូយ​គេ​ប្រមូល​ទិញ​យក​ទៅ​លក់​នៅ​ប៉ោយប៉ែត និង​យក​លក់​បន្ត​នៅ​ស្រុក​ថៃ​។ លោក​អុំ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​៖ ពេលខ្លះ​ខ្វាត​លុយ​លោក​អុំ​បាន​ខ្ចី​បណ្ដាក់​យក​លុយ​ពី​ម៉ូយ​អ្នកទិញ​ជាមុន ទើប​ខំ​ធ្វើ​កញ្ជើ​សង​គេ​តាម​ក្រោយ គឺ​មុខរបរ​ធ្វើ​កញ្ជើ​នេះ​គ្រាន់តែ​ជា​មុខរបរ​មនុស្ស​ចាស់​នៅផ្ទះ ក្រោយពី​រដូវ​ធ្វើស្រែ​តែប៉ុណ្ណោះ។

លោក យឹម រឿន អាយុ​៥៦​ឆ្នាំ​រស់នៅ​ភូមិ​តាំង​បំពង់ ឃុំ​ជើង​គ្រាវ កំពុង​ចាក់​កណ្ដាប់​ចង្អេរ​នៅ​លើ​គ្រែ​ក្រោម​ផ្ទះ បាន​និយាយ​ឲ្យ​ដឹង​ថា​៖ លោក​អាច​ចាក់​កណ្ដាប់​ចង្អេរ​ក្នុង​១​ថ្ងៃ​បានតែ​៥​ប៉ុណ្ណោះ ចង្អេរ​១​ៗ​អាច​លក់​ចេញ​បាន​ថ្លៃ​ពី​៨​ពាន់​ទៅ​១​ម៉ឺន​រៀល គឺ​លក់​បោះ​អោយ​ម៉ូយ​នៅ​ប៉ោយប៉ែត​។ លោក​បាន​បញ្ជាក់​ថា បើ​គិត​ទាំង​កាប់​ច្រៀក បិត​បន្ទះ​ឫស្សី​តូចៗ ក្រង​ត្បាញ​ជា​ចង្អេរ ក្តាប់​និង​ចាក់​កណ្តាប់​ចង្អេរ​អោយ​រួចរាល់ គឺ​ក្នុង​១​ខែ​អាច​ធ្វើ​ចង្អេរ​យ៉ាង​ច្រើន​បាន​១០​ប៉ុណ្ណោះ។

លោក សោម វឺ​ន អ​ភ​បាល​ស្រុក​រលាប្អៀរ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ខែឧសភា ឆ្នាំ​២០១៦ នេះ​ថា​៖ ឃុំ​ជើង​គ្រាវ​មាន​ភូមិ​ចំណុះ​ចំនួន​១១​ភូមិ និង​មាន​ប្រជាពលរដ្ឋ សរុប​ចំនួន​១.៨០៥​គ្រួសារ ដោយមាន​ប្រជាពលរដ្ឋ​ប្រមាណ​៨៥​ភាគរយ បាន​ប្រកបមុខរបរ​ធ្វើ​ចង្អេរ​កញ្ជើ​ និង​កញ្ច្រែង ក្រោយពី​ធ្វើស្រែ​ចម្ការ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​អោយ​កាន់តែ​ប្រសើរ​ឡើង។

លោក​ក៏​សុំ​អំពាវនាវ​ផង​ដែរ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មេត្តា​ជួយ​គាំទ្រ និង​ជួយ​ទិញ​ផលិត​ផល​ខាង​លើ​នេះ​ដែល​ជា​ស្នាដៃ​របស់​ខ្មែរ ដើម្បី​ឲ្យ​អ្នកស្រុក​ឃុំ​ជើង​គ្រាវ​រក្សា​ការពារ និង​អភិរក្ស​កេរ្តិ៍​មរតក​ដូនតា​ខ្មែរ​ឲ្យ​បាន​គង់វង្ស និង​ដើម្បី​បន្ត​មុខរបរ​នេះ​លើកស្ទួយ​ជីវភាព និង​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​មូលដ្ឋាន​៕