ពាក្យសម្តី​វាយបក​របស់ ម៉េង កែវពេជ្ជតា លើ ដេ​ន​នី ក្វាន់ ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មហាជន​

បន្ទាប់ពី ដេននី ក្វាន់ ប្រើសម្តីផ្លែផ្កាឱ្យ អ្នកនាង ម៉េង កែវពេជ្ជតា ដោយលើកកកាយរឿងចាស់ៗ និង ប្រើសម្តីមិនគោរពរៀមច្បង ធ្វើឱ្យអ្នកនាង ម៉េង កែវពេជ្ជតា មិនបានអង្គុយស្ងៀមឡើយ ហើយថែមទាំងបង្ហោះពាក្យពេចន៍យ៉ាងវែងអន្លាយ ថាចំៗត្រូវចំណុចគ្រប់យ៉ាងចំពោះ ដេននី ក្វាន់។ ហើយខាងក្រោមនេះ គឺសុទ្ធតែពាក្យពេចន៍ដែលសសេរចេញពីអ្នកនាង ម៉េង កែវពេជ្ជតា៖

ពាក្យសម្តី​វាយបក​របស់ ម៉េង កែវពេជ្ជតា លើ ដេ​ន​នី ក្វាន់ ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មហាជន​

អស់ពេលពេញមួយថ្ងៃហើយដែលនាង និង បងប្អូនបក្សពួកនាងអង្គុយជេរយើង។ ជេរបានល្អ មិនហត់ មិនចេះខ្វះពាក្យ។ ពិតជាកែមិនឡើងមែន ដូចពាក្យចាស់លោកថា «កុំពត់ស្រឡៅ កុំប្រដៅស្រីខូច» ត្រឹមត្រូវណាស់។ នេះជាសណ្តានពិតរបស់នាងហើយ។ នាងច្រឡោតខឹង និង ក្រពុលមុខយ៉ាងខ្លាំង ព្រោះមានគេទើសនាងច្រើន រួមទាំងយើងដែរ។

ពាក្យសម្តី​វាយបក​របស់ ម៉េង កែវពេជ្ជតា លើ ដេ​ន​នី ក្វាន់ ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មហាជន​

ត្រូវហើយយើងពិតជាទើស ពិតជាមិនសុខចិតដែលនាងយករូបភាព សកម្មភាពបែបនេះមកសាបព្រួសលើឆាកសិល្បៈ យើងត្រូវតែទើស! ហើយបើយើងទើសមែន វាយ៉ាងម៉េច? មានបញ្ហាអ្វីឬ? នាងបានជេរចំអកឱ្យអ្នកសិល្បៈមិនរើសមុខ និង មហាជនថាគេច្រណែន ព្រោះគ្មានរបស់ល្អបង្ហាញដូចនាង។ ម៉េចក៏ដឹង? ម្តេចក៏នាងមានមោទកភាពនឹងខ្លួនឯងខ្លាំងម្ល៉េះ? នាងភ្លេចគិតអ្វីយ៉ាងហើយថា រាងកាយក្លែងក្លាយបង្កប់ដោយជាតិគីមីរបស់នាង តើធ្វើម្តេចឱ្យពួកយើងច្រណែននាងកើតទៅ?

ពាក្យសម្តី​វាយបក​របស់ ម៉េង កែវពេជ្ជតា លើ ដេ​ន​នី ក្វាន់ ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មហាជន​

តែដោយគេមិនបង្ហាញនោះ ព្រោះខ្លួនប្រាណគេមានតម្លៃថ្លៃណាស់ មិនមែនអ្នកណាក៏ចេះតែមើល ចេះតែឃើញ ចេះតែប៉ះបានទទេៗ ថោកៗដូចរបស់នាងឡើយ។ នាង និង បងប្អូននាងបានដៀលមហាជនថា អត់ខួរ ខួរកំពឹស ខួរបង្កង នៅមិនទាន់ឆ្អែត នាងមកដៀលយើងថា ប្រសៃប្រសាទទៀត ប៉ុន្តែគឺនាងទៅវិញតើ ដែលគ្រប់គ្នាមើលឃើញថា ពួកនាងមិនមែនប្រសៃប្រសាទទេ គឺឆ្កួតពេញទំហឹងតែម្តង ដោយសារក្នុងខ្លួននាងផ្ទុកដោយជាតិគីមីច្រើន ទើបធ្វើឱ្យនាងឆ្កួត ឆ្កួតនឹងចង់ល្បី ឆ្កួតនឹងសម្រស់សិប្បនិម្មិត ឆ្កួតនឹងតណ្ហា ឆ្កួតនឹងសម្ភារលុយឡានបន្តិចបន្តួច ព្រោះបើមនុស្សល្អជា គេមិនអាវាសែដូចនាងឡើយ។

ពាក្យសម្តី​វាយបក​របស់ ម៉េង កែវពេជ្ជតា លើ ដេ​ន​នី ក្វាន់ ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មហាជន​

ទស្សនៈឡេលាបរបស់នាងដែលថា សិចស៊ីតែកាយដូចនាង វាល្អជាងអ្នកដែលស្លៀកពាក់ជិត តែនឹងលើរង្គើក្រោម។ បើអ៊ីចឹងបងប្អូនស្ត្រីដែលស្លៀកពាក់ស្អាតៗបិទបាំងជិតសាច់នោះ សុទ្ធតែជាស្រីថោកទាបឬ? ហើយស្លៀកពាក់ដូចស្រាតរបៀបពួកនាង ទើបថ្លៃថ្នូរមែនទេ? ពេលឃើញសារ និង ស្តាប់សម្តីនាងហើយ ទើបដឹងថានាងខុសគេ គ្មានកេរ្តិ៍ខ្មាស ខ្វះការរៀនសូត្រ មានចំណេះតិចតែល្បិចច្រើន និង គ្មានជំនាញសិល្បៈអ្វីបន្តិចសោះ និយាយឱ្យងាយយល់គឺមិនមែនជាតារា ឬ ជាអ្នកសិល្បៈអ្វីទាំងអស់ មិនដឹងថាពួកនាងងើបពីភក់ជ្រាំណាមកនោះទេ។

ពាក្យសម្តី​វាយបក​របស់ ម៉េង កែវពេជ្ជតា លើ ដេ​ន​នី ក្វាន់ ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មហាជន​

ពាក្យសម្តីខ្វះសីលធម៌ ខ្វះភាពទទួលខុសត្រូវ មិនហ៊ានទទួលការពិត បែរជាមកជេរប្រមាថទាំងក្តៅក្រហាយមូលដ្ឋាន និង ខំកកាយខ្មោចស្លាប់ជិត ១០ ឆ្នាំហើយ មកផ្ចាញ់ផ្ចាលទាំងដឹងរឿងមិនច្បាស់ មិនដឹងអ្នកណាលែងអ្នកណា ប្រឹងនិយាយខុសការពិតចាកប្រធានបទ ដែលទាំងអស់នេះគ្រាន់តែជាល្បិចឱ្យមហាជនភ្លេចមើលកំហុសនាង និង ដើម្បីសម្រន់ភាពអាម៉ាស់ថ្នាក់ក្អួតឈាមដែលត្រូវមហាជនកំពុងប្រួតគ្នាស្តោះទឹកមាត់ដាក់ចំកណ្តាលមុខពីគ្រប់ទិសប៉ុណ្ណោះ។ តែមិនថ្វី ពាក្យអសុរសទាំងប៉ុន្មានដែលនាងជេរបង បងមិនទទួលទេ បងសូមជូនឱ្យពួកនាងទាំងអស់ ហើយបងក៏មិនខឹងនឹងនាងដូចគ្នា តែបងមានតែអាណិត និង អនិច្ចានាងទៅវិញ ដែលនាងខំលះបង់បង្ហាញកេរ្តិ៍អស់ប៉ុណ្ណឹងហើយ បែរជាទទួលបានលទ្ធផលត្រូវមហាជនស្អប់ខ្ពើមយ៉ាងអាម៉ាស់ទៅវិញ។

ពាក្យសម្តី​វាយបក​របស់ ម៉េង កែវពេជ្ជតា លើ ដេ​ន​នី ក្វាន់ ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មហាជន​

ដូច្នេះ បងជូនពរនាងឱ្យបានជួបជីវិតថ្លៃថ្នូរជាងហ្នឹងបន្តិចទៅ កុំឱ្យគ្រាន់តែចេញមុនមកភ្លាម ត្រូវគេខាកស្តោះពេញពិភពលោកដូច្នេះ ពិតជាគួរឱ្យអាណិតណាស់ ហើយសង្ឃឹមថា ប្រុសស្នេហ៍ឥតខាន់ស្លារាប់រយពាន់នាក់ដែលនាងបានជួបកន្លងមក និង ទៅអនាគត នឹងមិនធ្វើបាប វាយតប់ ទះទាត់ធាក់ និង មិនលែងក្បាលនាងចោលដោយសារចរិតជាស្រីអាស ជាស្រីសោភិនីទៅចុះ អឺយ!!!

ពាក្យសម្តី​វាយបក​របស់ ម៉េង កែវពេជ្ជតា លើ ដេ​ន​នី ក្វាន់ ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មហាជន​

បងប្អូន ពូមីង ពុកម៉ែ និង មិត្តជាទីគោរព! សូមអធ្យាស្រ័យផងដែលខ្ញុំប្រើពាក្យទាំងនេះ មនុស្សដូចខ្ញុំមិនដែលចូលចិត្តយកចំណុចខ្សោយអ្នកដទៃមកចាប់កំហុសគេទេ គឺមិនចង់ឡើយ តែក៏មិនអាចឈរមើល ឈរស្តាប់គេប្រមាថខ្លួនដែរ។ ហើយនាងម្នាក់នេះ ពិតជាគ្មានចេតនាល្អទេ នាងបន្លំខ្លួនចូលមកក្នុងសិល្បៈ ក៏ព្រោះតែមានមហិច្ឆិតាផ្សេងៗ ទើបនាងធ្វើហាក់ចង់បំពុល ពង្វក់មនុស្សប្រុស ពិសេសយុវជនឱ្យភ្លើតភ្លើនក្នុងអបាយ។ កន្លងមកមហាជនភាគច្រើន គាត់តែងតែយល់ច្រឡំលើអ្នកសិល្បៈ ពិសេសនារីៗ។ គេមិនសូវឱ្យតម្លៃអ្នកសិល្បៈជាមនុស្សថ្លៃថ្នូរ អស្ចារ្យដូចប្រទេសដទៃទេ គេចាត់ទុកស្ត្រីអ្នកសិល្បៈដូចជាផ្កាសម្រាប់ហិតលេង រួចក៏គ្រវែងចោល។ រហូតគេមិនហ៊ានរៀបការជាមួយទេ បើនាងជាអ្នកសិល្បៈ។

ពាក្យសម្តី​វាយបក​របស់ ម៉េង កែវពេជ្ជតា លើ ដេ​ន​នី ក្វាន់ ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មហាជន​

គេចាត់ទុកពិភពសិល្បៈជាកន្លែងដែលងាយចេញចូល ហើយងាយល្បី ងាយរកលុយ មិនបាច់ចេះអីក៏បានដែរឱ្យតែហ៊ានបញ្ចេញ។ អ្នកខ្លះចាត់ទុកសិល្បៈជាកន្លែងរកស៊ីផ្លូវភេទ ខ្លះទៀតមើលពិភពសិល្បៈគឺងងឹតឈឹងតែម្តង តែមានច្រើនទៀតដែលនៅមានទស្សនៈអវិជ្ជមាននេះ កើតចេញពីពួកអាត្មានិយមមួយក្តាប់តូចហ្នឹង ដែលខ្លះក៏ជាសិល្បៈ ហើយខ្លះក៏មិនមែនជាអ្នកសិល្បៈ តែមកលួចសំងំពួនក្រោមស្លាកសិល្បៈ តោងទាមដូចឈ្លើង ដូចចៃ ដូចដង្កូវ ចាំខាំបឺតជញ្ជក់យកឈាម យកផលពីសិល្បៈ ធ្វើឱ្យពិភពសិល្បៈទាំងមូលស្ទើរតែអស់សោភណភាព អស់គុណតម្លៃ និង ភាពថ្លៃថ្នូរក្នុងចិត្តមហាជន គឺសិល្បៈសល់តែសាច់ដែលស្អុយរលួយ និង ក្លិនអាសោចបញ្ច្រាសខ្យល់ ទៅដល់ណាគេមើលងាយដល់ហ្នឹង។

ពាក្យសម្តី​វាយបក​របស់ ម៉េង កែវពេជ្ជតា លើ ដេ​ន​នី ក្វាន់ ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មហាជន​

រៀមច្បងសិល្បៈ ជាទីគោរព! បងប្អូនសិល្បៈករ សិល្បៈការិនីទាំងអស់ជាទីស្រឡាញ់! ល្មមហើយ ដល់ពេលហើយ ដែលយើងត្រូវធ្វើការបោសម្អាតបញ្ចប់ភាពកខ្វក់ទាំងនេះ។ សូមបងប្អូនចូលរួមទាំងអងស់គ្នា ដើម្បីឱ្យមហាជនគាត់មើលឃើញ និង ចែកឱ្យដាច់ថា ណាមួយជាផ្កា ណាមួយជាលាមកឱ្យប្រាកដ។ ភាពថោកទាបដែលបង្កឡើងដោយជនឆ្លៀតឱកាសមួយក្តាប់តូចនេះ ត្រូវតែបំបាត់ឱ្យបាន យើងត្រូវតែរៀបចំផ្ទះយើងឡើងវិញ ត្រូវតែបង្ហាញឱ្យភ្នែកមហាជនមើលឃើញថា ពិភពសិល្បៈខ្មែរពិតជាល្អផូរផង់ភ្លឺថ្លា ចែងចាំងដូចសម័យបុព្វកាល។ អ្នកសិល្បៈត្រូវពេញដោយសមត្ថភាពពិតប្រាកដ ហើយពិសេសត្រូវតែឱ្យគេដឹងថា ស្ថាប័នសិល្បៈក៏មានក្រមសីលធម៌ស្អាតស្អំ និង បទបញ្ជាផ្ទៃក្នុងដូចស្ថាប័នដទៃដែរ។ ហើយត្រូវបង្កើនចំណេះដឹងផ្នែកសិល្បៈឱ្យបានច្រើន ដើម្បីបង្កើនទំនុកចិត្តដល់មហាជន និង ទស្សនិកជន។

ពាក្យសម្តី​វាយបក​របស់ ម៉េង កែវពេជ្ជតា លើ ដេ​ន​នី ក្វាន់ ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មហាជន​

ទន្ទឹមនឹងនេះដែរ នាងខ្ញុំតំណាងឱ្យសិល្បករ សិល្បការិនីទូទាំងប្រទេស សូមធ្វើឱ្យការសំណូមពរដល់លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ មេត្តាជួយអន្តរាគមន៍ដល់សមាគមន៍សិល្បៈខ្មែរ ក្នុងការចាត់វិធានការស្របច្បាប់ទៅលើបុគ្គលអសីលធម៌ម្នាក់នេះ ដើម្បីទុកជាគំរូផង។ សូមអរគុណ និង សូមគោរពជូនលោកជំទាវ រដ្ឋមន្ត្រី និង ឯកឧត្តម សូមមានសុខភាពល្អ និង មានជោគជ័យគ្រប់ភារកិច្ច។ គោរពជូនពុកម៉ែ មីងពូ និង បងប្អូនទាំងក្នុង និង ក្រៅប្រទេស ជាពិសេសមិត្តដែលជួយការពារនាងខ្ញុំ ដែលត្រូវនាងទំនើងនេះជេរប្រមាថនាងខ្ញុំ សូមឱ្យលោកជួបតែសេចក្តីសុខសុភមង្គល និង សម្បូរសប្បាយតទៅ៕ ខេរី

ពាក្យសម្តី​វាយបក​របស់ ម៉េង កែវពេជ្ជតា លើ ដេ​ន​នី ក្វាន់ ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មហាជន​