ទស្សនារឿង​ពិត​ “Last Day of School ថ្ងៃចុងក្រោយនៅសាលា” ប្រាកដជាទប់ទឹកភ្នែកមិនបាន

សព្វ​ថ្ងៃនេះ​យើង​សង្កេត​ឃើញ​ថា​បញ្ហា​តែងតែ​កើតមានឡើង​ក្នុង​សង្គម​រស់​នូវ​របស់​មនុស្ស​មិន​ថា​ជនជាតិ​ខ្មែរ រឺ​ជនជាតិ​បរទេស​នោះ​ទេ។ ជាពិសេស​គឺ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ផ្គត់ផ្គង់​​គ្រួសារ​ ខណៈ​ដែល​ឪពុកម្ដាយ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ រក​លុយ​យក​មក​ចិញ្ចឹម​កូន។ នេះ​ហើយ​គឺជា​បញ្ហា​ដែល​ក្រុម​គ្រួសារ​ជា​ច្រើន​តែងតែ​ជួប​ប្រទះ​។

រឿង​ពិត​របស់​ក្មេង​ស្រី​ឈ្មោះ​ Siew Fang ដែល​ជួប​ប្រទះ​នឹង​មាន​បង្ហាញ​ហិរញ្ញវត្ថុ​ ដោយសារ​តែ​ឪពុក​របស់​នាង​ពិការ​ និង​ត្រូវ​ចិញ្ចឹម​ប្អូន​ពីរ​នាក់​របស់​នាង​ផង​ដែរ​។ Siew Fang គឺជា​បង​ស្រី​ច្បង​គេ​ក្នុង​ក្រុម​គ្រួសារ​ ដែល​ស្រឡាញ់​ឪពុក និង​ប្អូន​របស់​នាង​ជា​ខ្លាំង។

ថ្ងៃមួយ​ឪពុក​របស់​នាង​បាន​សួរ​ថា ”តើ​លទ្ធផល​ប្រលង​មិច​ហើយ?” បន្ទាប់មក Siew Fang ឆ្លើយ​ថា ”មិន​ល្អ​ទេ” ហើយ​នាង​បន្ត​ថា “ការ​ពិត​ទៅ ខ្ញុំ​ចង់​ធ្វើការងារ​”។ ដូច្នេះ​បាន​ធ្វើ​ឲ្យ​ឪពុក​របស់​នាង​ខឹង​សម្បា​ជា​ខ្លាំង និង​មិន​និយាយ​ជាមួយនាង រួម​ទាំង​សម្ដែង​កាយវិការ​ស្អប់​នាង​ផង​ដែរ។ បន្ទាប់មក​ថ្ងៃមួយ​ឪពុក​របស់​នាង​បាន​ចូល​ទៅ​កាន់​បន្ទប់គេង​របស់​នាង​ហើយ​បាន​ឃើញ​ពី​លទ្ធផល​របស់​នាង​បន្ទាប់មក​បាន​និយាយ​ទៅ​កាន់​នាង​ថា “អោយ​ប៉ា​សុំទោស​ ប៉ាគ្មាន​ប្រយោជន៍​” នាង​និយាយ​ថា “កុំធ្វើចឹង​អី​ប៉ា អ្វី​គ្រប់យ៉ាង​នឹង​ប្រសើរ​ជាង​មុន”។
ដូច្នេះ​លោក​អ្នក​ប្រហែល​ជា​ចង់​ដឹង​កាន់​តែ​ច្បាស់​ពី​សាច់​រឿង​ខ្ចីដ៏មានអត្ថន័យរបស់​ក្មេង​ស្រី​ Siew Fang និង​ក្រុម​គ្រួសារ​របស់​នាង​ហើយ​មើល​ទៅ៕
តោះ​ទស្សនា​ទាំង​អស់​គ្នា៖

ប្រែសម្រួលដោយៈសូររីកា
ប្រភព៖ 


  • ទស្សនារឿង​ពិត​ “Last Day of School ថ្ងៃចុងក្រោយនៅសាលា” ប្រាកដជាទប់ទឹកភ្នែកមិនបាន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:វីដេអូ
Tags: