​សារអ្វី? ដែល ភិន សុ​ដា​លី​ស បាន​សរសេរ​មុន​ចូល​តុលាការ​

​សារអ្វី? ដែល ភិន សុ​ដា​លី​ស បាន​សរសេរ​មុន​ចូល​តុលាការ​



រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​ពិធីករ​ទូរទស្សន៍​លោក​ប៉ែន ចំ​រ៉ុ​ង និង​អ្នក​នាង​ភិន សុ​ដា​លី​ស បាន​ចូលខ្លួន​មក​កាន់​សាលាដំបូង​រាជធានី កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ដើម្បី​ផ្សះផ្សា​ជា​លើក​ទី​មួយ តាម​ពាក្យ​បណ្តឹងសុំ​លែងលះ ។ បណ្តឹងសុំ​លែងលះ​របស់​លោក​ប៉ែន ចំ​រ៉ុ​ង ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​លោក​ពេជ្រ វិជ្ជាធរ​។

បន្ទាប់​ពី​ការ​ ស៊ើបសួរ​ចប់​លោក​ប៉ែន ចំ​រ៉ុ​ង មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ចំពោះ​ការ​ឆ្លើយ​នៅ​សាលាដំបូង​រាជធានី លើ​បណ្តឹង​លែងលះ​នោះ​ទេ ដោយ​គ្រាន់តែ​ថា វា​ជា​ការ​ជួប​ផ្សះផ្សា​លើក​ទី​មួយ​ជាមួយ​ភរិយា​ឥត​ខាន់ស្លា ចំណែក​រឿង​អ្វី​ផ្សេង​ទៀត​លោក​សុំ​មិន​ទាន់​និយាយ​ព្រោះ​ត្រូវ​ជួប​គ្នា​ ផ្សះផ្សា​លើក​ក្រោយ​ទៀត ។

ចំណែក​អ្នក​នាង​ភិន សុ​ដា​លី​ស បន្ទាប់​ពី​ចៅក្រម​សាកសួរ​ចប់​ភ្លាម បាន​ចេញ​ដើរ​តាម​ទ្វារ​មុខ​ខុស​ពី​បទបញ្ជាផ្ទៃក្នុង​សាលាដំបូង​រាជធានី​ ភ្នំពេញ ទើប​ធ្វើ​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ខកចិត្ត​មិន​បាន​ជួប​សម្ភាសន៍​ជាមួយ​ នាង​ដោយ​ផ្ទាល់​ឡើយ ។

ភាគី​ទាំង​២​ហាក់​មិន​មាន​បំណង​ផ្សះផ្សា​គ្នា​វិញ​ទេ ព្រោះ​ក្រោយ​ពេល​ចេញពី​សាលាដំបូង​រាជធានី តារា​សម្តែង​នាង​ភិន សុ​ដា​លី​ស បាន​បន្លុយ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​ភាសា​អង់គ្លេស​ដែល​មាន​ន័យ​ជា​ភាសា​ ខ្មែរ​ថា «​គ្មាន​អ្នក​ណា​ម្នាក់​អាច​ត្រឡប់ និង​ចាប់ផ្តើម​ជា​ថ្មី​ឡើយ ប៉ុន្តែ​អ្នក​ទាំងអស់​គ្នា​អាច​ចាប់ផ្តើម​នៅ​ថ្ងៃនេះ និង​បញ្ចប់​ជា​ថ្មី​» ។

នាង ​ភិន សុ​ដា​លី​ស ធ្លាប់​បាន​សរសេរ​សារ​មុន​ចូល​តុលាការ​ថា «​សុំ​ទោស​ចំពោះ​ការ​បាត់​មុខ តែ​យ៉ាងណា​ក៏​ដោយ ក៏​អរគុណ​ចំពោះ​ការ​ខ​ល និង​ផ្ញើ​សារ​លើកទឹកចិត្ត ក៏​ដូច​ជា​រាល់ comments ទាំងអស់ ។ ខ្ញុំ​ពិតជា​សុំ​ទោស​ណាស់​ដែល​ខ្ញុំ​មិន​អាច​ឆ្លើយ​តប ឬ​ចូល​អាន ភ្លាម​ៗ នៅ​ពេល​នោះ ។ អ្នកខ្លះ​ក៏​បាន​តបត​ទៅ​លើ​Comments និង​ការ​Share អាក្រក់​ៗ​មក​លើ​រូប ខ្ញុំ​ៗ​ពិតជា​អរគុណ​ណាស់ អរគុណ​ដែល​បាន​ប្រាប់​ឲ្យ​ខ្ញុំ​រឹង​មាំ និង​អរគុណ​ចំពោះ​ការ​ស្រលាញ់​មក​លើ​កូន​របស់ខ្ញុំ ។ ខ្ញុំ​ពិតជា​មានសំណាង​ណាស់​ដែល​មាន​អ្នក​ទាំងអស់​គ្នា​នៅ​ក្បែរ មិន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ឯកា ។ វា​ពិតជា​គ្រប់គ្រាន់​ណាស់​សម្រាប់​ខ្ញុំ ដែល​ខ្ញុំ និង​កូន​ខ្ញុំ​ត្រូវ​បាន​គេ​ស្រលាញ់​បែប​នេះ ហើយ​ពួក​យើង​សង្ឃឹមថា​អាច​តបស្នង​អ្នក​ទាំងអស់​គ្នា​វិញ​ចំពោះ​ក្តី​ស្រលាញ់ ​មួយ​នេះ ។ អរគុណ​ណាស់​មាន​តែ​ពេលវេលា​ទេ ដែល​អាច​ធ្វើ​ឲ្យ​ការ​ឈឺចាប់​មួយ​នេះ​ជា​សះស្បើយ​» ។

តារា​សម្តែង និង​ជា​ពិធីករ​ទូរទស្សន៍​លោក​ប៉ែន ចំ​រ៉ុ​ង បាន​ដាក់​ពាក្យសុំ​លែងលះ​ភរិយា​នាង​ភិន សុ​ដា​លី​ស កាលពី​ថ្ងៃ​ទី​២៩ មេ​សា ឆ្នាំ​២០១៦ ។ នៅ​ក្នុង​បណ្ដឹង​លែងលះ​នោះ លោក​ចំ​រ៉ុ​ង លើក​ហេតុផល​ថា​«​មិន​អាច​រស់នៅ​ចុះសម្រុង​នឹង​គ្នា​» ។

ដោយឡែក​ឪពុក​របស់​ភិន សុ​ដា​លី​ស គឺ​លោក​អ៊ិ​ន សុ​ភិន អះអាង​ថា កូនស្រី​លោក​អស់ចិត្ត​នឹង​ប៉ែន ចំ​រ៉ុ​ង ហើយ ។

ការឈាន​ដល់​ផ្លូវបំបែក​នៃ​ជីវិត​ប្តី​-​ប្រពន្ធ លោក​ប៉ែន ចំ​រ៉ុ​ង និង​ភិន សុ​ដា​លី​ស បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​គ្រប់​មជ្ឈដ្ឋាន និង​អ្នកខ្លះ​ស្ទើរតែ​មិន​ជឿ​ថា​វា​ទៅ​ជា​បែប​នេះ ? រឿងរ៉ាវ​ស្នេហា​រវាង​ពួក​គេ​ទាំង​២ បាន​ធ្វើ​ឲ្យ​កើត​មានការ​ចាប់អារម្មណ៍ គឺ​ពេល​អណ្តាតភ្លើង​ស្នេហា​បាន​ផ្ទុះ​ឡើង ប្រហែលជា​មជ្ឈដ្ឋាន​ទូទៅ​គាំទ្រ​ការ​ប្រឈម​មុខ​របស់​ពួក​គេ​ទាំង​២ ទប់ទល់​នឹង​ការ​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​របស់​លោក​អ៊ិ​ន សុ​ភិន ជា​ឪពុក​របស់​នាង​ភិន សុ​ដា​លី​ស ដែល​ជា​ចាងហ្វាង​ផលិតកម្ម​មហាហង្ស បន្ទាប់​ពី​លោក​ធ្វើ​សន្និសីទកាសែត​ជា​ចំហ​ជំទាស់​ស្នេហា​របស់​ពួក​គេ​ទាំង​ ២ ។

ពេល​នេះ​ការ​ចាប់អារម្មណ៍​មួយ​ថ្មី​ទៀត គឺ​ជីវិត​ស្នេហ៍​ដែល​មាន​អាយុ​ស្ទើរ​មួយប៉ប្រិចភ្នែក​ក៏​ក្លាយទៅជា​ការ​ បែកបាក់​ទៅ​វិញ តើ​នរណា​ម្នាក់​បាន​គិតដល់​ថា ពួក​គេ​ដល់​ពេល​ចែកផ្លូវ​ដើរ​រៀងខ្លួន​ដូចនេះ ៕