ខ្លោចចិត្តកុមារី​អាយុ ៩ ឆ្នាំដើរ​រើស​អេតចាយ​ដើម្បី​ជួយ​ឪពុក​របស់​នាង

​ប្រទេស​ហ្វីលីពីន​ : កុមារី​ម្នាក់​ឈ្មោះ Junnelyn Adoptante មាន​អាយុ ៩​ឆ្នាំ​​ ​រស់​នៅ​ទីក្រុង​ក្រុង​ម៉ា​នីល​ ដោយ​សារ​តែ​ជីវភាព​ទីទាល់​ក្រ ​​នាង​បាន​បង្ខំ​ចិត្ត​ដើរ​រើស​សំរាម​​​ដើម្បី​ជួយ​ជីវភាព​របស់​គ្រួសារ​​នាង ខណះពេល​ដែល​ខ្លួន​ឯងកំពុងស្ថិតនៅវ័យសិក្សានៅ​ឡើយ​​។

ស្រ្តីម្នាក់​ដែល​មាន​ឈ្មោះ​ថា Jay Grama តែង​តែបាន​ឃើញ​ Junnelyn ​រើស​សំរាម​ជា​រៀងរាល់​ថ្ងៃ​ នៅ​ពេល​ដែល​គាត់​ជូន​កូន​ស្រី​របស់​គាត់​ដែល​មាន​ឈ្មោះ​ថា Zoie ​ធ្វើ​ដំណើរ​ ទៅ​សាលា​បឋម​សិក្សា។ នៅថ្ងៃ​មួយ​គាត់​ក៏សំរេច​ចិត្តថត​វីដេអូ​ សកម្មភាព​របស់ ក្មេងស្រីដ៏គួរ​ឲ្យអាណិត​ ​​កំពុង​រើស​សំរាម​​ទុក និង​បាន​ចែក​រំលែក​វីដេអូ​នេះ​ក្នុង​បណ្ដាញ​សង្គម ហើយ​ក៏​មាន comment ​សរសើរពី​ Junnelyn​ ជា​ច្រើននាក់​ផង​ដែរ។​

អ្នកស្រី​ Jay បាន​និយាយ​ថា « ខ្ញុំ​បាន​គិត​ថា​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ គឺ​ជា​ការ​បំផុស​គំនិត​មួយ​សំរាប់​កូនស្រី​របស់​គាត់​និង​មិត្ត​រួម​ថ្នាក់​របស់​នាង​អោយ​បាន​យល់​ពី​មិត្តភ័ក្ដិ​នាង​អំពី​ភាព​ក្រីក្រ​ ជាពិសេស​ចង់​ឲ្យ​កូនស្រី​របស់​គាត់​ខិតខំ​រៀន​ដើម្បី​ជៀស​ឲ្យ​ផុត​ពី​ជីវភាព​មួយ​នេះ​ »។

អ្នក​ស្រី​ក៏​បាន​សាកសួរ​ពី ក្មេង​ស្រី​ដ៏​កំសត់ Junnelyn ដែរ ហើយ​នាង​បាន​និយាយ​ថា​ « នាង​បាន​ប្រមូល​សំរាម​ដើម្បី​ជួយ​ឪពុក​របស់​នាង​ដែល​ធ្វើការ​នៅ​ក្នុង​ហាង​ប្រមូល​អេតចាយ​ដើម្បី​រក​ប្រាស់​បន្ថែ​យក​ទៅ​ផ្គត់ផ្គង់​គ្រួសារ​ ហើយ​នៅ​ពេល​ថ្ងៃ​សំរាក​ពី​ការសិក្សា​ នាង​អាច​ជួយ​ម្តាយ​របស់​នាង​ក្នុង​កិច្ចការ​ផ្ទះ និង​ថែទាំ​ប្អូនស្រី​របស់​នាង​ផង​ដែរ »​។

នាង​ក៏​បាន​បន្ថែម​ថា​  « ខ្ញុំ​​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​អាច​ជួយ​ឪពុក​របស់​ខ្ញុំ ហើយ​ការ​រស់​នៅ​ក្នុង​ជីវិត​ដែល​មាន​ការ​លំបាក​មិន​អាច​បញ្ឈប់​នាង​ពី​ក្តី​សុបិន​នោះ​ទេ។ ​នាង​ចង់​ក្លាយ​​​ជា​គ្រូ​បង្រៀន​ម្នាក់​ ដូច្នេះ​នាង​អាច​ជួយ ​ក្មេងៗ​ដែល​មិន​អាច​មាន​លទ្ធភាព​ក្នុង​ការ​សិក្សា​រៀន​សូត្រ »​។

​​ព្រោះ​​​តែ​​ការ​អណិត​អាសូរក្មេង​ស្រី​ដ៏​កំសត់​នេះ ហើយ​សាលា​ក៏​នៅ​ឆ្ងាយ​ពី​ផ្ទះ  ដែល​មាន​ចម្ងាយ​ប្រមាណ ២ គីឡូម៉ែត្រ​ពី​ផ្ទះទៅកាន់​សាលា អ្នកស្រី​និង​កូនស្រី​​របស់​គាត់ក៏​បាន​សម្រេចចិត្តជូន Junnelyn ទៅ​សាលា​ និង​មក​ផ្ទះ​ជាងរាង​រាល់​ថ្ងៃ ​ជាមួយ​នឹង​ការឧបត្ថម​បន្តិច​បន្តួច​ផង​ដែរ។៕


ប្រភព៖


  • ខ្លោចចិត្តកុមារី​អាយុ ៩ ឆ្នាំដើរ​រើស​អេតចាយ​ដើម្បី​ជួយ​ឪពុក​របស់​នាង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:កីឡា
Tags: