លោក ​ប៉រ​ ទ្រីដ​សា​ឌី​ ​ទទួល​មរណៈភាព​បន្ទាប់​ពី​បាន​កាត់​ជើង​ឆ្វេង​របស់​លោក​បាន​១០​សប្ដាហ៍​

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត បាន​ឲ្យ​ដឹង​ថា​តារា​ភាយន្ដ​ថៃ​ដ៏​ល្បី​ល្បាញ​លោក​ប៉រ​ទ្រីដ​សា​ឌី​​( Tridsadee Por Sahawong)​បាន​ទទួល​មរណ​ភាព​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​​បន្ទាប់​ពី​ខួរ​កំណើត​គំរប់​អាយុ​៣៨​ឆ្នាំ​។លោក​ប៉រ​បាន​សំរេច​កាត់​ជើង​ឆ្វេង​ចោល​ដោយ​សារ​លោក​បាន​ឆ្លង​ជម្ងឺ​គ្រុន​ឈាម​កម្រិត​ធ្ងន់​ប្រភេទ​ទី២​និង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​។​

លោក​ប៉រ​បាន​កើត​ជម្ងឺ​នេះ​អស់​រយះ​ពេល​៧០​ថ្ងៃ​មក​ហើយ​បន្ទាប់​មក​គេ​បាន​បញ្ចូន​លោក​ទៅ​កាន់​មន្ទី​ពេទ្យ​ Ramathibodi ​ប្រពន្ធ​និង​កូន​ស្រី​អាយុ​ពីរ​ឆ្នាំ​របស់​លោក​នៅ​មើល​ថែរ​។ជម្ងឺ​ឆ្លង​របស់​លោក​ប៉រ​ត្រូវ​បាន​ពិនិត្យ​និង​ព្យាបាល​យ៉ាង​យូរ​ពី​សំណាក់​គ្រូ​ពេទ្យ​ជា​ចុង​ក្រោយ​ដើម្បី​សង្គ្រោះ​ជីវិត​របស់​លោក​គឺ​តម្រូវ​អោយ​លោក​កាត់​ជើង​ឆ្វេង​ក្រោម​ជង្គង់​ដើម្បី​ទប់​ស្កាត់​មេរោគ​បង្ករ​ការ​លុក​លុយ​ទៅ​កន្លែង​ផ្សេង​ទៀត​។

​បើ​​តាម​សេច​ក្ដី​ប្រកាស​របស់​មន្ទី​ពេទ្យ​បាន​អោយ​ដឹង​ថា​ក្រោយ​ពី​សំរាក​ព្យាបាល​មិន​យូរ​ប៉ុន្មាន​ជម្ងឺ​គ្រុន​ឈាម​ដ៏​ធ្ងន់ធ្ងរ​របស់​លោក​បាន​ចូល​ទៅ​បំផ្លាញ​កោ​សិការ​មួយ​ចំនួន​នៅ​ក្នុង​ខ្លួន​ដែល​បង្ក​អោយ​មាន​ការ​ហូរ​ឈាម​ពី​សួត​ខាង​ឆ្វេង​របស់​លោក​។ ដោយ​សារ​ស្ថិត​នៅ​ក្នុង​សភាព​ធ្ងន់ធ្ងរ​គ្រូពេទ្យ​តំរូវ​អោយ​លោក​ប៉រ​បំពាក់​ម៉ាស៊ីន​ជំនួយ​ដល់​ការ​ដក​ដង្ហើម​និង​ធ្វើ​ការ​វះកាត់​ជា​បន្ទាន់​ដើម្បី​បញ្ឈប់​ការ​ហូរ​ឈាម​នៅ​សួត​ខាង​ឆ្វេង​។

សេចក្ដី​ប្រកាស​នោះ​បាន​បន្ថែម​ទៀត​ថា ​ក្នុង​ខណ​ពេល​កំពុង​ព្យាបាល​គឺ​មាន​ផលវិបាក​មួយ​ចំនួន​ដោយ​សារ​តែ​ឈាមកក​ដែល​បណ្ដាល​មក​ពី​ការ​កាត់​ជើង​ឆ្វេង​របស់​លោក​និង​ការ​ឆ្លង​មេរោគ​នៅ​ក្នុង​សួត​ទាំង​ពីរ​ដែល​តម្រូវ​អោយ​វះកាត់​យក​សួត​ចេញ​។ម្តង​ហើយ​ម្តង​ទៀត​លោក​បាន​ហូរ​ឈាម​នៅ​ក្នុង​ក្រពះ​និង​ពោះវៀន​ដែល​ទាម​ទារ​អោយ​មាន​ការ​ឆ្លុះ​មើល​ជា​និច្ច​ជា​កាល​។.

នៅ​ដើម​ខែ​មករា​នេះ​មេរោគ​នេះ​បាន​ឆ្លង​ទៅ​ក្នុង​សួត​ខាង​ស្តាំ​របស់​លោក​ដែល​ធ្វើ​អោយ​លោក​ស្ថិត​នៅ​ក្នុង​សភាព​ធ្ងន់​ធ្ងរ​។ ដោយ​មាន​សភាព​ធ្ងន់ធ្ងរ​លោក​ប៉រ​បាន​ស្លាប់​នៅ​ម៉ោង ​១១​និង​៥០​នាទី​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១៨​ខែ​មករា​។
សព​របស់​លោក​នឹង​ត្រូវ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ឃ្លាំង​ (Klang )​នៅ​ Buri Ram ​ហើយ ​ពិធី​បូជា​សព​ត្រូវ​បាន​កំណត់​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​៕

ប្រែសម្រួល​ដោយ ៖ GyGy


  • លោក ​ប៉រ​ ទ្រីដ​សា​ឌី​ ​ទទួល​មរណៈភាព​បន្ទាប់​ពី​បាន​កាត់​ជើង​ឆ្វេង​របស់​លោក​បាន​១០​សប្ដាហ៍​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:កំសាន្ត
Tags: