រដ្ឋមន្ត្រី​២​រូប​ ចូល​បើក​សម្ពោធ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ ក្រៅ​បណ្ដាញ 4G របស់​មិ​ត្ដ​ហ្វូ​ន​

រដ្ឋមន្ត្រី​២​រូប​ ចូល​បើក​សម្ពោធ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ ក្រៅ​បណ្ដាញ 4G របស់​មិ​ត្ដ​ហ្វូ​ន​



ភ្នំពេញ​ ៖ ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦​ លោក​បណ្ឌិត​ ខៀវ​កញ្ញា​រីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​លោក​ ត្រាំ​ អ៊ី​តឹក ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ក្រៅ​បណ្ដាញ 4G (Tech Offline 4G)​ របស់​មិ​ត្ដ​ហ្វូ​ន ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ធំ​បំផុត​នៅ​កម្ពុជា។

ព្រឹត្តិការណ៍​ទាំងមូល ​ត្រូវ​បាន​ប្រារព្ធ​​ឡើង​ជា​ទីក្រុង​បច្ចេកវិទ្យា​ទំនើប ដែល​ត្រូវ​បាន​បែង​ចែក​ជា​៣​តំបន់​ សម្រាប់​អតិថិជន​ទាំងអស់​ ដើម្បី​ទទួល​បាន​នូវ​បទពិសោធន៍​សេវាកម្ម 4G នេះ​។

តំបន់​នីមួយៗ ត្រូវ​បាន​រៀបចំឡើង​ស្រប​ទៅ​តាម​តម្រូវការ និង​ផ្ដល់​ផាសុកភាព​ដល់​អតិថិជន​គ្រប់រូប​។ ចំណុច​ពិសេស​បំផុត​ គឺថា តំបន់​រូបពិត ជាទី​កន្លែង​ដែល​ត្រូវ​បាន​ប្រែក្លាយ​ទៅជា​ឆាក​តន្ត្រី ហើយ​អ្នកចូលរួម​រីករាយ​ជាមួយ​បទពិសោធន៍ 4G LTE តាមរយៈ​បច្ចេកវិទ្យា​រូប​ពិត សំឡេង​ពិត ឬ «Virtual Reality»។

នៅ​ក្នុង​ឱកាស​នោះ មិ​ត្ដ​ហ្វូ​ន​ ប្រកាស​ពី​គោលដៅ​អ្នកប្រើប្រាស់​បច្ចេកវិទ្យា 4G LTE របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​អនាគត​ ដើម្បី​ពាំនាំ​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​គ្រប់​តថភាព​សម្រាប់​ជីវិត។

ថ្មីៗ​នេះ 4G LTE ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន បាន​ផ្ដល់​ជូន​នូវ​អតិថិជន​អ្នកប្រើប្រាស់​៩០​ភាគរយ ​ក្នុង​តំបន់​ទីប្រជុំជន និង​មាន​សេវា​គ្របដណ្ដប់​គ្រប់​ខេត្ត/​ក្រុង​១០០​ភាគរយ។ បច្ចេកវិទ្យា​ថ្មី​នេះ ​អាច​ឲ្យ​អ្នកប្រើប្រាស់​ទទួល​បាន​នូវ​បទពិសោធន៍​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត​នៅ​គ្រប់​ច្រកល្ហក ​នៃ​ប្រទេស។

ស៊ីម​កាត 4G LTE ទាំងអស់ មាននៅ Showroom ១២២ កន្លែង និង​ភ្នាក់ងារ​លក់​ផ្លូវការ​ជាង ២០០​កន្លែង​ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​បំផុត​ជូន​ដល់​អតិថិជន។ ជាមួយនឹង​ភ្នាក់ងារ​ទំនាក់ទំនង​ជិត ៤០០​កន្លែង មិ​ត្ដ​ហ្វូ​ន មាន​វិសាលភាព​ធំ​ទូលាយ​បំផុត​សម្រាប់​អតិថិជន​ប្រើប្រាស់ 4G​។ បន្ថែម​ពី​នេះ សមាជិក​ថ្មី​របស់​មិ​ត្ដ​ហ្វូ​ន​ទាំងអស់ តាំងពី​ដើម​ឆ្នាំ​២០១៦ មិនចាំបាច់​ផ្លាស់ប្ដូរ​ស៊ីម​ថ្មី​ឡើយ ពីព្រោះ​វា​នឹង​ធ្វើ​ការផ្លាស់ប្ដូរ​ទៅកាន់​បច្ចេកវិទ្យា 4G ដោយ​ស្វ័យប្រវត្តិ។

ដោយមាន​យុទ្ធសាស្ត្រ​រឹងមាំ​ច្បាស់លាស់​ក្នុង​ការ​នាំយក​បច្ចេកវិទ្យា 4G LTE ជូន​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ នា​ពេល​អនាគត មិ​ត្ដ​ហ្វូ​ន បាន​ផ្ដល់​ជម្រើស​កញ្ចប់​សេវាកម្ម​ដ៏​ល្អ​បំផុត​នូវ​តម្លៃ​ស្មើ​នឹង​បច្ចេកវិទ្យា 3G ដដែល តែ​ទទួល​បាន​នូវ​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត និង​គ្រប់គ្រង​ទិន្ន​ន័យ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ។ ការប្រើប្រាស់​អ៊ីនធឺណិត​ជាមួយ 4G LTE ល្បឿន​កាន់តែ​លឿន តម្លៃ​នៅតែ​ដដែល។ ជាក់ស្ដែង លោកអ្នក​អាច​រីករាយ​ក្នុង​ការ​ទស្សនា​ភាពយន្ត​តាម​អន​ឡាញ​ជា​មួយ​នឹង​ទឹកប្រាក់​តិច​ជាង​១​ដុល្លារ ស្មើ​នឹង​តម្លៃ​សំបុត្រ​កុន​តែ​១០​ភាគរយ​ប៉ុណ្ណោះ។

មិ​ត្ដ​ហ្វូ​ន គឺជា​ប្រតិបត្តិ​ករ​ដំបូង​ដែល​ប្រើ​បច្ចេកវិទ្យា​សន្សំសំចៃ​ថ្ម​រហូតដល់ ២០ ទៅ​៣០ ភាគ​រយ ដែល​អតិថិជន​អស់​បារម្ភ​ចំពោះ​ការ​អស់​ថ្ម​ពាក់កណ្ដាល​ទី។ វា​ក៏​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​តែ​មួយ​គត់​ដែល​ប្រើ​បច្ចេកវិទ្យា Metro Ethernet Full-MPLS ទាំង​២៥​ខេត្ដ​-​ក្រុង និង​រាជធានី​ដោយ​បន្ដ​ទៅ​ដល់​ទី​ជនបទ អាច​ផ្ញើ​ឯកសារ​ទំហំ 1Gbps និង​ប្រើ​បច្ចេកវិទ្យា DWDM រហូតដល់ 400GB ក្នុង​មួយ​វិនាទី៕
រដ្ឋមន្ត្រី​២​រូប​ ចូល​បើក​សម្ពោធ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ ក្រៅ​បណ្ដាញ 4G របស់​មិ​ត្ដ​ហ្វូ​ន​

រដ្ឋមន្ត្រី​២​រូប​ ចូល​បើក​សម្ពោធ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ ក្រៅ​បណ្ដាញ 4G របស់​មិ​ត្ដ​ហ្វូ​ន​