រថយន្ត​ច្នៃ​ដាច់​រ៉ូ​ទីល​រអិល​ធ្លាក់​ស្នាម​ភ្លោះ​​​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ ​​​របួសធ្ងន់​២​នាក់​

រថយន្ត​ច្នៃ​ដាច់​រ៉ូ​ទីល​រអិល​ធ្លាក់​ស្នាម​ភ្លោះ​​​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ ​​​របួសធ្ងន់​២​នាក់​



បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​ បាន​កើត​ឡើង​រវាង​រថយន្ត​ច្នៃ​១​គ្រឿង​បើក​ដាច់​រ៉ូ​ទី​ស​រអិល​ធ្លាក់​ចូល​ស្នាមភ្លោះ ​បណ្ដាល​ឲ្យ​មាន​មនុស្ស​របួសធ្ងន់​២​នាក់​ និង​សា្លប់​ម្នាក់​នៅ​នឹង​កន្លែង ​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១២​ ខែឧសភា ឆ្នាំ​២០១៦​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។

មន្ត្រី​មូលដ្ឋាន​អាវុធហត្ថ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ទាំង​៣​នាក់​១​មានឈ្មោះ សូ ចិន្តា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បាក់ជើង​ឆ្វេង​អ្នក​បើក​គោយន្ត​ច្នៃ ២​មានឈ្មោះ​អ​តឿ សូរ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​បាក់ជើង​ស្តាំ​អ្នក​រួម​ដំណើរ​៣​មានឈ្មោះ ជួន តា​រ៉ា ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​អ្នក​រួម​ដំណើរ​ទាំង​៣​នាក់​រស់នៅ​ភូមិ​ព្រៃ​គុប សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ហើយ​ត្រូវជា​ឪពុក ម្តាយ និង​កូន​ផង​។

ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​មង្គល​បូរី​ដើម្បី​សង្គ្រោះ​ជីវិត។ មន្ត្រី​អាវុធហត្ថ​នោះ​បាន​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើតហេតុ​នោះ​ជនរងគ្រោះ​ទាំង​គ្រួសារ​បាន​នាំគ្នា​ជិះ​រថយន្ត​ច្នៃ​ចេញ​ពី​ផ្ទះ​ដើម្បី​ទៅ​ដឹក​ឥ​វ៉ាន់​លុះ​បើក​មកដល់​ចំណុក​កើតហេតុ​នោះ​ស្រាប់តែ​រថយន្ត​ច្នៃ​ដាច់​រ៉ូ​ទីល​ បណ្ដាល​ឲ្យ​បោក​និង​រេ​ចង្កូត​ធ្លាក់​ចូល​ស្នាមភ្លោះ​តែម្តង​ ក្រោយពី​កើតហេតុ​រួច​នគរបាល​បាន​អូស​យក​រថយន្ត​ច្នៃ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​អូរជ្រៅ​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ៕
រថយន្ត​ច្នៃ​ដាច់​រ៉ូ​ទីល​រអិល​ធ្លាក់​ស្នាម​ភ្លោះ​​​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ ​​​របួសធ្ងន់​២​នាក់​

រថយន្ត​ច្នៃ​ដាច់​រ៉ូ​ទីល​រអិល​ធ្លាក់​ស្នាម​ភ្លោះ​​​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ ​​​របួសធ្ងន់​២​នាក់​

រថយន្ត​ច្នៃ​ដាច់​រ៉ូ​ទីល​រអិល​ធ្លាក់​ស្នាម​ភ្លោះ​​​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ ​​​របួសធ្ងន់​២​នាក់​ រថយន្ត​ច្នៃ​ដាច់​រ៉ូ​ទីល​រអិល​ធ្លាក់​ស្នាម​ភ្លោះ​​​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ ​​​របួសធ្ងន់​២​នាក់​