លំនៅឋាន​ពលរដ្ឋ​នៅ​ស្រុក​អង្គរជុំ​ចំនួន​២១​ខ្នង​ បាន​រលំ​ និង​ប៉ើង​ដំបូល

លំនៅឋាន​ពលរដ្ឋ​នៅ​ស្រុក​អង្គរជុំ​ចំនួន​២១​ខ្នង​ បាន​រលំ​ និង​ប៉ើង​ដំបូល



​​សៀមរាប ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២១​ខ្នង ​ត្រូវ​បាន​រលំ ​និង​ប៉ើង​ដំបូល ​ដោយសារ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ កាលពី​វេលា​ម៉ោងជាង​៤​ល្ងាច ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុង​ភូមិ​គោក​ថ្មី ឃុំ​តា​សោម​ ស្រុក​អង្គរជុំ ខេត្ត​សៀមរាប។

បើ​តាម​សេចក្ដីរាយការណ៍​របស់​អាជ្ញាធរ​ស្រុក​អង្គរជុំ​បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ជា​៤​ល្ងាច ថ្ងៃ​ទី​១២​ឧសភា​នេះ មាន​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​មក​ប៉ះ​ភូមិ​ចំនួន​១ គឺ​ភូមិ​ក្នុង​ភូមិ​គោក​ថ្មី ឃុំ​តា​សោម របស់​ស្រុក​អង្គរជុំ បណ្តាល​ឲ្យ​រលំ​ និង​ប៉ើង​ដំបូល​អស់​ចំនួន​២១​ខ្នង​ផ្ទះ ហើយ​ពុំ​មាន​រង​របួស​គ្រួសារ​ណា​ម្នាក់​នោះ​ទេ។

អាជ្ញាធរ​ស្រុក​បាន​បញ្ជក់​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ឧសភា​នេះ អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​សៀមរាប បាន​ដឹក​ក្បឿង និង​ស័ង្កសី មក​ជួយ​ជួសជុល​ផ្ទះ​របស់​ពួកគាត់​ហើយ។​

លោក​បាន​បន្ត​ទៀត​ថា ​ក្នុងនាម​អាជ្ញាធរ​ស្រុក​ សូម​អំពាវនាវ​ឲ្យ​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​

បាន​ខ្ពស់​បំផុត​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ពីព្រោះ​វា​មិន​មានតែ​ភ្លៀង​នោះ​ទេ​ វា​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ផងដែរ ដូច្នេះ​ហើយ ប្រជាពលរដ្ឋ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ជានិច្ច៕
លំនៅឋាន​ពលរដ្ឋ​នៅ​ស្រុក​អង្គរជុំ​ចំនួន​២១​ខ្នង​ បាន​រលំ​ និង​ប៉ើង​ដំបូល

លំនៅឋាន​ពលរដ្ឋ​នៅ​ស្រុក​អង្គរជុំ​ចំនួន​២១​ខ្នង​ បាន​រលំ​ និង​ប៉ើង​ដំបូល