លោក ​សួន ​បវរ​ ប្រារព្ធ​ព្រះ​រាជ​ពិធី​ ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​

លោក ​សួន ​បវរ​ ប្រារព្ធ​ព្រះ​រាជ​ពិធី​ ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​

បន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៣​ ខែឧសភា ​ឆ្នាំ​២០១៦​ នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយ​មាន​ជ័​យ មន្ត្រីរាជការ​ថ្នាក់​ខេត្ត​ អង្គភាព​អាវុធហត្ថ អង្គភាព​ស្នងការ អង្គភាព​កងយោធពល​ខេមរភូមិន្ទ ​និ​ស្សិត សិស្ស ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជិត​១.០០០​នាក់ ​បាន​ប្រារព្ធ​ព្រះ​រាជពិធី​ចម្រើន​ព្រះ​ជន្ម​ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គម្រប់​ព្រះជន្ម​៦៣​ យាង​ចូល​៦៤​ព្រះវស្សា ក្នុង​ព្រះ​រាជពិធី​នេះ មានការ​ចូល​រួម​ពី លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​។

​ក្នុង​ពិធី​ចម្រើន​ព្រះជន្ម​ដល់​ព្រះមហាក្សត្រ​នេះ​ លោក សួន ​បវរ​ បាន​មានប្រសាសន៍ថា ​ក្នុងនាម​លោ​ក​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​ មន្ត្រីរាជការ​ ថ្នាក់​ខេត្ត​ អង្គភាព​អាវុធហត្ថ អង្គភាព​ស្នងការ អង្គ​ភាព​កងយោធពល​ខេមរភូមិន្ទ​ ​និស្សិត សិស្ស ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជិត​១.០០០​នាក់ ​សូម​លំឱ​ន​កាយ​បួងសួង ​ដល់​គុណព្រះរតនត្រ័យ កែវ​ទាំង​៣ សូម​គុណបុណ្យ​ទេវតា​រក្សា​ព្រះ​មហា​ស្វេតច្ឆត្រ ​និង​គុណ​បុណ្យ​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​លោក​ សូម​ជួយ​បីបាច់​ថែរក្សា​ដល់​ព្រះករុណា សម្ដេចព្រះ​បរម​នាថ នរោត្តម​សីហមុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​ព្រះអង្គ​មាន​ព្រះ​ជន្មាយុ យឺនយូរ​ជាង​រយ​ព្រះវស្សា​ ដើម្បី​គង់​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​ទូលបង្គំ​យើង ខ្ញុំ​ទាំងអស់គ្នា​ត​រៀង​ទៅ​។

​បញ្ចប់​កម្មវិធី​ ក៏​មាន​ធ្វើ​ពិធី​រាប់​បាត​ដល់​ព្រះសង្ឃ​ជិត​១០០​អង្គ​ លោក​អភិបាលខេត្ត​ និង​មន្ត្រីរាជការ​ទាំងអស់​ បាន​នាំគ្នា​លែង​សត្វ​ស្លាប​ជិត​១០​ទ្រុង ​ដើម្បី​សុំ​សេចក្ដីសុខ ​និង​សេចក្តី​សប្បាយ​ដល់​ខេត្ត​បន្ទាយមានជ័យ​ទាំងមូល​ផង​ដែរ​៕