ក្មេង​ជក់​គ្រឿងញៀន​ចំនួន​០៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​

ក្មេង​ជក់​គ្រឿងញៀន​ចំនួន​០៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​

កំពត ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ទូក​មាស​ខាងលិច និង​កម្លាំង​អធិការដ្ឋាន​ស្រុក​បន្ទាយមាស បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី អ៊ិន ជីវ៉ា ស្នងការ​រង និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស ព្រមទាំង​លោក​ព្រះរាជអាជ្ញា​រង មុត ដា​រ៉ា បាន​ចុះ​ចាប់​ក្មេង​ជក់​គ្រឿងញៀន​ចំនួន​០៣​នាក់ ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦។

លោក​ឧត្ដមសេនីយ៍​ត្រី អ៊ិន ជីវ៉ា ស្នងការ​រង និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទ​ល្មើស​បាន​ឲ្យ​ដឹង​ថា ក្មេង​ជក់​គ្រឿងញៀន​ទាំង​០៣​នាក់ ទី​១/​ឈ្មោះ ភេ​ង ភី​ណា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​ម្នាស់ ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត។ ២/​ឈ្មោះ ស៊ឹម ឌី​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ធំ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត។ ៣/​ឈ្មោះ កែម ផាន់​ណូ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ភូមិ​ក្រាំង​ដូង ឃុំ​សំរោងក្រោម ស្រុក​បន្ទាយមាស ខេត្ត​កំពត។

សម្ភារៈ​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួមមាន ម៉ូតូ​០៤​គ្រឿង ថ្នាំញៀន​០៤​កញ្ចប់​តូច​ ទូរស័ព្ទ​ដៃ ០៥​គ្រឿង និង​ដែកកេះ​ចំនួន​០២​។ បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕