រួម​គ្នា​ធ្វើ​ឡើង​វិញ បន្ទាប់​ពី​ជួប​គ្រោះ​ធម្មជាតិ

ខេត្តកំពង់ធំ ៖ ដោយ​អនុវត្ត​គោលការណ៍​របស់​អគ្គស្នងការ​រ​ដ្ឋា​ន​នគរបាល​ជាតិ​ ក្នុង​ការ​ជួយ​រំលែក​ទុក្ខ​លំបាក​របស់​បងប្អូន​​ប្រជា​ពល​រដ្ឋ​ ដែល​ជួប​ប្រទះ​នូវ​​គ្រោះថ្នាក់​ធម្មជាតិ​បណ្តាល​មក​ពី​ភ្លៀង​​ និងខ្យល់​កន្ត្រាក់​​ ធ្វើ​ឱ្យ​​ផ្ទះ​​របស់ពួកគាត់​​ដួល​​រលំ និង​របើក​ដំបូល​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ​ឧសភា ​​២០១៦ នេះ ​​ត្រូវ​បាន​​​កម្លាំង​នគរបាល​​​ចំនួន​​​៦០​​នាក់ សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​សាន់​គរ ស្រុក​កំពង់​ស្វាយ និងក​ង​រាជ​អាវុធហត្ថ​​ស្រុកចុះជួយ​រុះរើ និង​ជួសជុលផ្ទះ​ជូន​ពលរដ្ឋ​​វិញ ​។