ព្យាបាលជំងឺច្រើន​យ៉ាង​ជាមួយ​ខ្ទឹម​បារាំង

បើ​ទោះ​បី​ជា​ខ្ទឹម​បារាំង​មិន​អាច​ព្យាបាល​ជំងឺ​គ្រប់មុខ ប៉ុន្តែ​ពួកវា​ក៏អាច​ជួយ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖
១. ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ
អ្នក​អាច​ធ្វើ​ឱ្យ​ខ្ទឹមបារាំង​បិទ​ភ្ជាប់​ដែល​អាច​ជួយ​យក​ការ​ឆ្លង​មេរោគ​របស់​អ្នក។ ដំបូង​អ្នក​ត្រូវ​ការ​គ្រឿង​ផ្សំ​ដូច​ខាង​ក្រោម៖
• ទឹក​ដោះគោ
• ខ្ទឹម​បារាំង
• នំបុ័ង​ស
វិធី​ធ្វើ៖ នៅ​ពេល​ដែល​អ្នក​មាន​គ្រឿង​ផ្សំ​ទាំង​បី​នេះ​ហើយ បន្ទាប់​មក​យក​ទឹកដោះគោ​ដាក់​ដាំ​ឲ្យ​ពុះ។ នៅ​ពេល​ដែល​ទឹកដោះគោ​ពុះ​ហើយ ចាក់​វា​នៅ​លើ​កំពូល​នៃ​នំបុ័ង​ស រួច​ចាប់ផ្តើម​កិន​ខ្ទឹមបារាំង​ដែល​អ្នក​នឹង​ដាក់​នៅ​លើ​នំបុ័ង​ដែរ។ រួច​យក​វា​ទៅ​បិទ​នៅ​កន្លែង​ដែល​មាន​មេរោគ ហើយ​ការ​រង់ចាំ​ឱ្យ​វា​រឹង​រួច​ចាំ​យក​វា​ចេញ។
២. ព្យាបាល​ការក្អក
ប្រសិន​បើ​អ្នក​មាន​ក្អក​ស្ងួត​រំខាន សូម​ធ្វើ​តាម​គ្រឿង​ផ្សំ​ដូច​ខាង​ក្រោម​នេះ៖
• ខ្ទឹមបារាំង​ធំ​មួយ
• ស្ករ​ត្នោត​កន្លះ​ស្លាបព្រាបាយ
វិធី​ធ្វើ៖ បក​សំបក​ខ្ទឹមបារាំង បន្ទាប់​មក​កាត់​វា​នៅ​ជា​ពី រួច​យក​ស្ករត្នោត​មក​ប្រឡាក់​តាម​ស្រទាប់​របស់​ខ្ទឹមបារាំង​ឲ្យ​សព្វ។ ផ្អាប់​វា​ទុក​យ៉ាង​តិច​បំផុត​មួយ​ម៉ោង រហូត​វា​មាន​ទឹក​ចេញ​ពី​ខ្ទឹមបារាំង​នោះ រួច​ផឹក​ទឹក​នោះ​ឲ្យ​បាន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។
៣. បញ្ចុះ​កម្តៅ
ប្រសិន​បើ​អ្នក​មាន​ជំងឺ​គ្រុនក្តៅ នេះ​គឺ​រូបមន្ត​មួយ​ដែល​អាច​ជួយ​បញ្ចុះ​កម្តៅ​អ្នក​បាន។ សូម​ក្រលេក​មើល​គ្រឿងផ្សំ​ដូច​ខាង​ក្រោម​នេះ៖
• ខ្ទឹមស
• ដំឡូងបារាំង
• ខ្ទឹមបារាំង
• ទឹកខ្មេះ​ផ្លែ​ប៉ោម
វិធី​ធ្វើ៖ ហាន់​ខ្ទឹម​បារាំង និង​ដំឡូងបារាំង រួច​ចិញ្ច្រាំ​ខ្ទឹមស ហើយ​ទុក​វា​មួយ​ឡែក។ រួច​យក​គ្រឿង​ទាំង​បី​នោះ​ដាក់​ចូល​ក្នុង​ស្រោម​ដៃ រួច​យក​វា​មក​ពាក់​លើ​ដៃ បន្ទាប់​មក​យក​ក្រណាត់​ជ្រលក់​ទឹកខ្មេះ​ផ្លែ​ប៉ោម​ដាក់​ក្នុង​ស្រោម​ដៃ​ដែរ។ មិន​ដល់​មួយ​ម៉ោង​ផង​លោក​អ្នក​នឹង​ឃើញ​ប្រសិទ្ធភាព។
៤. មាន​បញ្ហា​ត្រចៀក
ប្រសិន​បើ​អ្នក​មាន​ឈឺ​ត្រចៀក លោក​អ្នក​គ្រាន់​តែ​យក​ចំណិត​ខ្ទឹម​បារាំង​ដាក់​ត្រង់​កន្លែង​ដែល​ឈឺ វា​នឹង​អាច​ជួយ​អ្នក​បាន។ យក​ផ្នែក​​ខាង​ក្នុង​បំផុត​របស់​ខ្ទឹមបារាំង មក​ដាក់​គឺ​មាន​ប្រសិទ្ធភាព​សម្រាប់​ការ​ប្រឆាំង​នឹង​ការ​រលាក។ ខ្ទឹមបារាំង​នឹង​ធ្វើ​ឲ្យ​អាចម៍​ត្រចៀក​ទន់ និង​កាត់​បន្ថយ​ការ​ឈឺ​ត្រចៀក​របស់​អ្នក ហើយ​អ្នក​អាច​យក​វា​ចេញ​មុន​ពេល​ដែល​អ្នក​ចូល​គេង។
ចម្លើយ​ទាំងអស់​កំពុង​រង់ចាំ ការ​អ្នក​អនុវត្តន៍​!

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ stethnews


  • ព្យាបាលជំងឺច្រើន​យ៉ាង​ជាមួយ​ខ្ទឹម​បារាំង已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:ចំនេះដឹង
Tags: