កម្មវិធី មុខរបរ​ខ្ញុំ របស់ ភីអិនអិន ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៧

មុខរបរ​ខ្ញុំ ឬ My Place ដែល​ជា​កម្មវិធី​ជីវិត​ពិត កំពុង​ចាក់ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន បាន​ឈាន​ដល់​ការ​ជម្រុះ​បេក្ខភាព​ប្រជែង​របស់​ខ្លួន​ជា​លើក​ទី​៧ ដោយ​នឹង​ចាប់​ផ្ដើម​បោះ​ឆ្នោត​នៅ​ក្នុង​កម្មវិធី​យប់​ថ្ងៃ​សុក្រ​នេះ។

 

ការ​បោះ​ឆ្នោត​ធ្វើ​ឡើង ក្រោយ​ការ​ប្រកួត​ប្រជែង​ត​ទល់​គ្នា​យ៉ាង​សកម្ម​រយៈ​ពេល​មួយ​សប្តាហ៍​រវាង​បេក្ខជន​មួយ​ចំនួន​នៅក្នុង​កម្មវិធី​នេះ​។​

 

កម្មវិធី មុខរបរ​ខ្ញុំ របស់ ភីអិនអិន ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៧

 

មុខរបរ​ខ្ញុំ ជា​កម្មវិធី​ជីវិត​ពិត​ថ្មី​មួយ​នៃ​ម៉ោង​មាស​របស់​ ភីអិនអិន ជា​កន្លែង​ប្រមូលផ្តុំ​បេក្ខជន ១៣​រូប ដើម្បី​ធ្វើការ​ជា​ក្រុម បង្កើត​ចេញ​ជា​អាជីវកម្ម​ពិត​ប្រាកដ​មួយ ពោល​គឺ​ភោជនីយដ្ឋាន​តែម្តង​។ កម្មវិធី​នេះ មាន​ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ៨​យប់​។​

 

មាន​បេក្ខជន​៦​នាក់​ហើយ​បាន​ចាកចេញ​ពី​កម្មវិធី​នេះ ដូច​ជា​កញ្ញា​ ចិន ស្រីពៅ កញ្ញា ឆុប ស្រីលក្ខ លោក រតនា លោក ពៅណា កញ្ញា អ៊ុង អ៊ីឆូ រួម​នឹង កញ្ញា គឹម លីដា ផង​ដែរ។

 

សម្រាប់​ពេល​នេះ កម្មវិធី​នៅ​សល់​បេក្ខជន​ប្រកួត​ប្រជែង​ចំនួន​៧​រូប ដែល​កំពុង​ដំណើរ​ការ​អាជីវកម្ម​ភោជនីយដ្ឋាន​របស់​ពួកគេ។ សប្តាហ៍​នេះ ក្នុង​កម្មវិធី មុខរបរ​ខ្ញុំ បេក្ខជន​ទាំងអស់​ធ្វើតេស្ត​សាកល្បង​ឲ្យ​ដឹង​ថា​អ្វី​ទៅ​ជា​ការ​ធ្វើការ​ជា​ក្រុម និង​បង្ហាញ​ថា​ភាព​កង្វះ​របស់​សមាជិក​មាន​ការប៉ះពាល់​យ៉ាង​ណា​ដល់​ក្រុម​ទាំង​មូល។ មនុស្ស​មួយ​ចំនួន​គិត​ថា សប្តាហ៍​នេះ នឹង​មាន​ការ​ជ្រើស​រើស​ឲ្យ​ចាកចេញ​រវាង កុសុម៉ា ប៊ុនលាភ និង​ធាវី។

 

កម្មវិធី មុខរបរ​ខ្ញុំ របស់ ភីអិនអិន ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៧

 

មិន​ដូច​កម្មវិធី​ជីវិត​ពិត​ដទៃ​ទៀត មុខរបរ​ខ្ញុំ ឬ My Place គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការអប់រំ​បង្កើត​គំនិត​អាជីវកម្ម​។ មុខរបរ​ខ្ញុំ បាន​ផ្សាយ​ជូន​ទស្សនា​ចំនួន​១០​សប្តាហ៍​មក​ហើយ ខណៈ​បេក្ខជន បេក្ខនារី​ក្នុង​កម្មវិធី ត្រូវ​ស្ថិត​ក្នុង​ការប្រកួតប្រជែង និង​ផល​ពិបាក​ជាច្រើន ក្នុង​ដំណើរការ​អាជីវកម្ម ភោជនីយដ្ឋាន​របស់​ពួកគេ​។ ពួកគេ​គឺ​ប្រកួតប្រជែង​ដើម្បី​ប្រាក់រង្វាន់ ២០​លាន​រៀល​។

 

នៅ​សប្តាហ៍​ក្រោយ បេក្ខជន និង​ប្រឈមមុខ​ប្រកួត​ប្រជែង​គ្នា​ជាមួយ​វិញ្ញាសា​ថ្មី​មួយ​ទៀត ដែល​ផ្ដល់​ជូន​អ្នក​ទស្សនា​បាន​ឃើញ​ទិដ្ឋភាព​ប្រកួត​ប្រជែង​របស់​ពួកគេ​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​របស់​ខ្លួន​វិញ​ម្តង។

 

កម្មវិធី មុខរបរ​ខ្ញុំ របស់ ភីអិនអិន ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៧

 

មុខរបរ​ខ្ញុំ ចាប់​ផ្ដើម​ចាក់​ផ្សាយ​ដំបូង​នៅ​ថ្ងៃ​ចន្ទ​ទី​១៤-មីនា ដោយ​ផ្សាយ​ជូន​ទស្សនា ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ៨ យប់។ ក្រៅ​ពី​ផ្តល់​ឱកាស​ទទួល​បាន​ជំនាញ​អាជីវកម្ម​សម្រាប់​បេក្ខជន មុខរបរ​ខ្ញុំ ក៏​ផ្តល់​ជូន​នូវ​ការអប់រំ និង​ជំនាញ​ពិត​ប្រាកដ​មួយ​ផង​ដែរ​សម្រាប់​ទស្សនិកជនរ​បស់​ខ្លួន​។ កម្មវិធី​នេះ បង្កើត​ឡើង​ក្នុង​ទស្សនវិស័យ​ចម្បង បង្ហាញ​ពី​ភាពសាមញ្ញ​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម​មួយ​របស់​ពលរដ្ឋ​កម្ពុជា វិធីសាស្ត្រ​សម្រាប់​ដំណើរការ​អាជីវកម្មរ​បស់​ពួកគេ ក៏​ដូចជា​ផ្តល់​ការ​កម្សាន្ត​ជាដើម៕

 

អត្ថបទ៖ ពាណិជ្ជកម្ម