​ចង់ដឹង​ទេ​! តើ​សាកលវិទ្យាល័យ​ណាខ្លះ​នៅ​កូរ៉េ​ដែល​សំបូរ​តារា​ល្បីៗ​រៀន​ច្រើនជាងគេ​?

6 Videos


ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់សាកលវិទ្យាល័យ ៥ កន្លែងដែលជាប់ឈ្មោះជាសាកលវិទ្យាល័យល្អបំផុតនៅកូរ៉េខាងត្បូង ហើយសកលវិទ្យាល័យទាំង ៥ កន្លែងនោះទៀតសោតគឺពោពេញទៅដោយតារាកូរ៉េល្បីៗជាច្រើននាក់បានញ្ចប់ការសិក្សានៅទីនោះ ។ ចង់ដឹងថាតើតារារូបណាខ្លះដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យទាំងនោះ សូមមើលការបង្ហាញជូនខាងក្រោមនេះទាំងអស់គ្នា ៖

៥. សាកលវិទ្យាល័យ «Dongduk Women’s University»
សាកលវិទ្យាល័យ «Dongduk Women’s University» ស្ថិតនៅភាគខាងជើងនៃទឹកដីទីក្រុង សេអូល ហើយមានតារាល្បីៗជាច្រើននាក់បានបញ្ចប់ការសិក្សានៅទីនេះ ដូចជា សមាជិកក្រុម Girls day នាង Yura សមាជិកក្រុម Dal Shabet នាង Serri និង នាង Ah Young សមាជិក្រុម After School នាង Jooyeon និង នាង Ivy ។

​ចង់ដឹង​ទេ​! តើ​សាកលវិទ្យាល័យ​ណាខ្លះ​នៅ​កូរ៉េ​ដែល​សំបូរ​តារា​ល្បីៗ​រៀន​ច្រើនជាងគេ​?
​ចង់ដឹង​ទេ​! តើ​សាកលវិទ្យាល័យ​ណាខ្លះ​នៅ​កូរ៉េ​ដែល​សំបូរ​តារា​ល្បីៗ​រៀន​ច្រើនជាងគេ​?

៤. សាកលវិទ្យាល័យ «Dongguk University»
សមាជិកក្រុម Girl’s Generation នាង Seohyun សមាជិកក្រុម SS501 មានលោក Jungmin និង លោក Kim Hyun-joong សមាជិកក្រុម 2PM លោក Taecyeon និង សមាជិកក្រុម T-Ara នាង Eunjun ពួកគេទាំងអស់សុទ្ធតែបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ «Dongguk University» នេះដែលមានទីតាំងស្ថិតនៅចំកណ្ដាលទីក្រុង សេអ៊ូល ផ្ទាល់តែម្ដង ។

​ចង់ដឹង​ទេ​! តើ​សាកលវិទ្យាល័យ​ណាខ្លះ​នៅ​កូរ៉េ​ដែល​សំបូរ​តារា​ល្បីៗ​រៀន​ច្រើនជាងគេ​?
​ចង់ដឹង​ទេ​! តើ​សាកលវិទ្យាល័យ​ណាខ្លះ​នៅ​កូរ៉េ​ដែល​សំបូរ​តារា​ល្បីៗ​រៀន​ច្រើនជាងគេ​?

៣. សាកលវិទ្យាល័យ «Chung-Ang University»
សាកលវិទ្យាល័យនេះជាសាកលមួយកន្លែងដែលមានបរិយាកាសល្អ និងស្រស់ស្អាតបំផុតនៅកណ្ដាលទីក្រុង សេអ៊ូល ។ ជាមួយគ្នានេះដែរមានតារាល្បីៗមួយចំនួនបានបញ្ចប់ការសិក្សានៅទីនោះ មានដូចជា សមាជិកក្រុម Girl’s Generation រួមមាននាង Sooyoung និង Yuri សមាជិកក្រុម f(x) នាង Luna និងសមាជិកក្រុម Big Bang លោក Seungri ។

​ចង់ដឹង​ទេ​! តើ​សាកលវិទ្យាល័យ​ណាខ្លះ​នៅ​កូរ៉េ​ដែល​សំបូរ​តារា​ល្បីៗ​រៀន​ច្រើនជាងគេ​?
​ចង់ដឹង​ទេ​! តើ​សាកលវិទ្យាល័យ​ណាខ្លះ​នៅ​កូរ៉េ​ដែល​សំបូរ​តារា​ល្បីៗ​រៀន​ច្រើនជាងគេ​?

២. សាកលវិទ្យាល័យ «Seoul Institute of the Arts»
តារាចម្រៀងសមាជិកក្រុម SHINee លោក Jonghyun សមាជិកក្រុម EXO លោក Luhan សមាជិកក្រុម 2PM លោក Wooyoung រួមទាំងពិធីករល្បីលោក Yoo Jae Suk ពួកគេទាំងអស់សុទ្ធតែបានសិក្សា និង បញ្ចប់នៅសាកលវិទ្យាល័យនេះ ។

​ចង់ដឹង​ទេ​! តើ​សាកលវិទ្យាល័យ​ណាខ្លះ​នៅ​កូរ៉េ​ដែល​សំបូរ​តារា​ល្បីៗ​រៀន​ច្រើនជាងគេ​?
​ចង់ដឹង​ទេ​! តើ​សាកលវិទ្យាល័យ​ណាខ្លះ​នៅ​កូរ៉េ​ដែល​សំបូរ​តារា​ល្បីៗ​រៀន​ច្រើនជាងគេ​?

១. សាកលវិទ្យាល័យ « Kyunghee University»
សាកលវិទ្យាល័យ « Kyunghee University» គឺជាសកលវិទ្យាល័យមួយកន្លែងក្នុងទីក្រុង សេអ៊ូល ដែលត្រូវបានគេចាត់ទុកជាសាកលវិទ្យាល័យសម្រាប់និស្សិតលំដាប់ខ្ពស់(និស្សិតឆ្នើម និង ជាកូនអ្នកមាន) ហើយក្នុងនោះ សមាជិកក្រុម 2AM លោក Jo Kwon តារាចម្រៀង និង សម្ដែង Rain សមាជិកក្រុម C.N. Blue លោក Yonghwa រួមទាំងសមាជិកទាំង ៣ នាក់របស់ក្រុម SG Wannabe ដែលពួកគេទាំងអស់សុទ្ធតែបានបញ្ចប់សិក្សានៅសាកលវិទ្យាល័យមួយនេះ ៕

​ចង់ដឹង​ទេ​! តើ​សាកលវិទ្យាល័យ​ណាខ្លះ​នៅ​កូរ៉េ​ដែល​សំបូរ​តារា​ល្បីៗ​រៀន​ច្រើនជាងគេ​?
​ចង់ដឹង​ទេ​! តើ​សាកលវិទ្យាល័យ​ណាខ្លះ​នៅ​កូរ៉េ​ដែល​សំបូរ​តារា​ល្បីៗ​រៀន​ច្រើនជាងគេ​?

(ប្រភព កូរ៉េប៊ូ) កុសល