ខឹង​ប្រពន្ធ​ឲ្យ​ម្តាយ​ខ្ចីលុយ មិន​ប្រាប់​ចាក់​ឪ​ក្មេក​១​កាំបិត រងរបួស​ធ្ងន់​

ត្បូងឃ្មុំ:
​បុរស​ម្នាក់ ត្រូវបាន​នគរបាល ខេត្ត​ត្បូងឃ្មុំ ធ្វើការ​ចាប់ខ្លួនបាន ភ្លាមៗ ក្រោយ​ធ្វើសកម្មភាព​យក​កាំបិត​ស្នៀត ចាក់ទៅលើ​ឪពុកក្មេក ១​កាំបិត​បណ្តាល​ឲ្យ​រងរបួសបោះដៃផុត​ខាងស្តាំ យ៉ាងដំណំ ព្រោះតែ​រឿង​ប្រពន្ធ​ឲ្យ​ម្តាយ​ខ្ចីលុយ​ចំនួន​១០​មឺន​រៀល​ប៉ុណ្ណោះ​។​

​ករណី​មនុស្សឃាត​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​៧​និង​០០​នាទី ថ្ងៃទី​ព្រឹក ថ្ងៃទី​១២ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ ប៉េង រ៉ានី ភេទ​ប្រុស អាយុ​២៧ ឆ្នាំ ។ចំណែក​ឪពុកក្មេក​មានឈ្មោះ អ៊ុត ឃីម អាយុ ៤៨​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ខាងលើ​ជាមួយ  ។​

​សមត្ថកិច្ច​បន្ថែមថា​ក​រ​ណី​នេះ មូលហេតុ​ទំនាស់​ពាក្យសំដី​ក្នុង​គ្រួសារ ដោយសារ​រឿងប្រពន្ធ​ជនសង្ស័យ​ឲ្យ​លុយ​ម្តាយ​ខ្ចី​ចំនួន ១0​មឺ​ន រៀល មិន​ប្រាប់​ប្តី ។​

​បច្ចុប្បន្ន​ជនរងគ្រោះ ក្រុមគ្រួសារ​បាន ដឹក​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យខេត្តកំពង់ចាម ។ ចំណែក​ជនសង្ស័យ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​​ទន្លេ​បិទបានឃាត់ខ្លួន​បញ្ជូនមក អធិការដ្ឋាន​ន គ​របាល​ស្រុក ធ្វើការ​សាកសួរ​និង​កសាងសំណុំរឿង​តាម​នីតិវិធី​៕R​