នាំគ្នា​ត្រឡប់​មកពី​ឃ្វាលក្របី ត្រូវ​រន្ទះបាញ់​ស្លាប់​ប្តី ប្រពន្ធ​របួសធ្ងន់​

ពោធិ៍សាត់:
ប្តី​ប្រពន្ធ​២​នាក់​បាននាំគ្នា​ត្រឡប់​មកពី​ឃា្វ​ល​សត្វ​ក្របី វិញ​ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​ប្តីស្លាប់​ភ្លាមៗ ហើយ​ប្រពន្ធ​បាន​រងរបួស​ធ្ងន់​។​

​ហេតុការណ៍​គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទីរសៀល ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ការដ្ឋាន​ទី​៧ ភូមិ​ព្រៃ​ឱ​ម៉ា​ល់សង្កាត់​រលាប ក្រុង​ពោធិ៍សាត់់ ខេត្តពោធិ៍សាត់ ។​

​ជនរងគ្រោះ​ដែលជា​ប្តី មានឈ្មោះ មឿ​ន សុភ័ក្ត្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្លាប់​នៅកន្លែងកើតហេតុ និង​ប្រពន្ធ​មានឈ្មោះ មូល ស្រី​តូច ភេទ​ស្រី អាយុ​២៣​ឆ្នាំ ទាំងពីរនាក់​រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ និង​ទើបតែ​រៀបការ​បាន​ជាង​មួយឆ្នាំប៉ុណ្ណោះ ហើយ​មានកូន​ក្នុង​ពោះ​ជាង​២​ខែ​ទៀតផង​។​

​មុនពេល​កើតហេតុ​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ទៅ​កាច់​ទំពាំង​ជាមួយ​ក្មួយ​ស្រីនិងភ្លាមនោះ​មាន​មេឃ​ស្រទុំ​រក​ភ្លៀង លាយ​ឡុំ​ដោយ​សូរ​រន្ទះ​ពេញ​ផ្ទៃមេឃ ក៏​នាំគ្នាស្រូត​ទៅ​ផ្លាស់​ក្របី​នៅ​ខាងក្រោយ​ផ្ទះ ស្រាប់តែ​រន្ទះបាញ់​ស្លាប់​នៅកន្លែងកើតហេតុ រីឯ​ប្រពន្ធ​រងរបួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់​៕R

នាំគ្នា​ត្រឡប់​មកពី​ឃ្វាលក្របី ត្រូវ​រន្ទះបាញ់​ស្លាប់​ប្តី ប្រពន្ធ​របួសធ្ងន់​

នាំគ្នា​ត្រឡប់​មកពី​ឃ្វាលក្របី ត្រូវ​រន្ទះបាញ់​ស្លាប់​ប្តី ប្រពន្ធ​របួសធ្ងន់​