ម្ចាស់​ផ្ទះ​ក្រុម​ឈីលី​ខកចិត្ត​ខណៈ​ពេល​ស្មើ នឹង ម៉ិកស៊ីកូ ៣-៣

ការ​ប្រកួត​ជុំ​ទី ២ នៃ​ពាន​រង្វាន់ Copa America ក្នុង​ពូល A កាល​ពី​ព្រឹកមិញ​នេះ​ ក្រុម​ឈីលី​ ប៉ះ​នឹង​ក្រុម​ម៉ិកស៊ីកូ​ដោយ​លទ្ធផល​ ៣-៣ ខណៈ​ក្រុម​ម៉ិកស៊ីកូ​បាន​នាំ​មុខ​មុន​ដោយ​កីឡាករ​ Matias Vuoso នៅ​នាទី​ ២១ ​ក៏ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង​កីឡាករ​ Vidal ​របស់​ក្រុម​ឈីលី​តាម​យក​ស្មើ ១-១។ ក្នុង​នាទី ២៩ ក្រុម​ម៉ិកស៊ីកូ​បាន​នាំ​មុខ​ជា​លើ​ទី​ពី​លើ​ក្រុម​ឈីលី​ដោយ​កីឡាករ​Raul Jimenez​ ប៉ុន្តែ​មុន​ចប់​តង់​ទី​១ Eduardo Vargas  បាន​​ឲ្យ​ឈីលី តាម​ស្មើ​ ២-២ វិញ បន្ទាប់​ពី​ការ​បញ្ជូន​ពី​ជើង​ Vidal។

ចូល​ដល់​តង់​ទី​២ នាទី​៥៥ កីឡាករ​វ័យ​​២៨​ឆ្នាំ (Vidal) ​បាន​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ បាន​សម្រេច ក្រោយ​ពេល​ខ្សែ​ការពារ​ម៉ិកស៊ីកូ បង្ក​កំហុស​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់ ប៉ុន្តែ​លុះ​ដល់​នាទី​៦៦ ខ្សែ​ប្រយុទ្ធ Vuoso បាន​ស៊ុត​គ្រាប់​ទី​២ របស់​ខ្លួន​ឲ្យ​ក្រុម​ភ្ញៀវ​តាម​ស្មើ ៣-៣ វិញ ហើយ​លទ្ធផល​នេះ បាន​បន្ត​រហូត​ចប់​ការ​ប្រកួត។
ចំណែក​ឯ​ការ​ប្រកួត​១​គូ​ទៀត ក្នុង​ពូល​ A ដែរ​គឺ​ក្រុម​បូលីវី ​បាន​យក​ឈ្នះ​លើ​អេក្វាឌ័រ​ ៣-២ ដូច្នេះ​​ពួកគេ​មាន​៤​ពិន្ទុ​ក្នុង​ដៃ ​ស្មើ​នឹង​ក្រុម​លេខ​១​លើ​កំពូល​តារាង​ឈីលី បន្ទាប់​ពី​​ឆ្លង​កាត់​ ការ​ប្រកួត​២​លើក​ដូច​គ្នា៕



ប្រភព៖ bbc International football new


  • ម្ចាស់​ផ្ទះ​ក្រុម​ឈីលី​ខកចិត្ត​ខណៈ​ពេល​ស្មើ នឹង ម៉ិកស៊ីកូ ៣-៣已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:កំសាន្ត
Tags: