Galaxy Note 6 ត្រៀម​បង្ហាញ​ខ្លួន​មុន​iPhone 7 មួយ​ខែ

បើយោងតាមEvan Blass ដែលត្រូវបានគេស្គាល់ថាជាអ្នកតាមដានផ្នែកបច្ចេកវិទ្យាពិភពលោកបានទម្លាយនូវកាលបរិច្ឆេទដែលត្រូវប្រកាសGalaxy Note 6 កាលពី ម្សិលមិញ។ Evan Blass បានបង្ហោះនៅលើបណ្ដាញសង្គមTwitter ដោយសរសេរថាSamsung Galaxy Note 6 US នឹងត្រូវប្រកាសនៅថ្ងៃទី ១៥ខែសីហាខាងមុខ។

តាមកាលបរិច្ឆេទខាងលើវាអាចនឹងទៅរួចដែរ ដោយសារកាលពីឆ្នាំមុនSamsung បានក៏បានបង្ហាញខ្លួនGalaxy Note 5 ក៏ដូចជាS6+ នៅ ថ្ងៃទី១២ខែសីហាដែរ។នេះគ្រាន់តែជាដំណឹងថ្មីមួយដែលទាក់ទងនឹងកាលបរិច្ឆេទប្រកាសរបស់វាប៉ុណ្ណោះ ចំណែកព័ត៌មានស្គីពីលក្ខណៈសម្បត្តិរបស់វាមិនទាន់មានអ្វីប្រែប្រួលពីការដែលខេមបូមេកធ្លាប់ផ្សាយនៅឡើយ។យើងនឹងនាំយកដំណឹងថ្មីៗ ទៀតស្មាតហ្វូនមួយនេះនៅពេលដែលមានដំណឹងថ្មីណាមួយពីវា៕

Source: