យក​ដី​ស្រះ​វត្ត​ទៅ​ចិញ្ចឹម​ជ្រូក​ និង​ត្រី ​បំពុល​បរិស្ថាន, ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ផ្ទុះ​ការ​តវ៉ា

យក​ដី​ស្រះ​វត្ត​ទៅ​ចិញ្ចឹម​ជ្រូក​ និង​ត្រី ​បំពុល​បរិស្ថាន, ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ផ្ទុះ​ការ​តវ៉ា

កណ្ដាល ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ​ ​​​ប្រជាពលរដ្ឋ​ប្រមាណ​​​ជិត​១០០០​គ្រួសារ​បាន​នាំ​គ្នា​មក​​​កាន់​វត្ត ព្រៃ​បាំង​​ ដើម្បី​ប្ដឹង​តវ៉ា​ឲ្យ​គ្រួសារ​មួយ ​​​រើ​ផ្ទះ​ចេញពី​ ​​ស្រះ​វត្ត​ ដោយសារតែ​បុគ្គល​នោះ​បាន​មក​សាងសង់​ផ្ទះ​​លើ​​​ដី​វត្ត​​ ហើយ​ទន្ទ្រាន​ចាក់​ដី​ចូល​ស្រះ​វត្ត​ ថែម​ទាំង​ចិញ្ចឹម​ជ្រូក​ និង​ត្រី​នៅ​ក្នុង​ស្រះ​នោះ​ ធ្វើ​មាន​ក្លិន​មិន​ល្អ​ ពលរដ្ឋ​មិន​អាច​យក​ទឹក​ស្រះ​នោះ​មក​ប្រើប្រាស់​បាន​ឡើយ។

ព្រះសង្ឃ​ លោក​តា​អាចារ្យ​ និង​ប្រជាពលរដ្ឋ​រាប់​រយ​ពាន់​នាក់​ បាន​ប្រាប់​ឲ្យ​អ្នក​យក​ព័ត៌មាន​​កម្ពុជា​ថ្មី​ដឹង​ថា ​បុគ្គល ​ដែល​មក​រស់នៅ​​លើ​ដី​វត្ត​ និង​ទន្ទ្រាន​ចាក់​ដី​យក​ស្រះ​ខាង​លើ​ មាន​ឈ្មោះ​អេង ​ចំរើន ​ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ។ រូប​គេ​បាន​សាងសង់​ផ្ទះ​នៅ​​​លើ​​ដី​វត្ត​ព្រៃ​បាំង​ ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ មិន​តែប៉ុណ្ណោះ​បុគ្គល​នោះ​បាន​ចិញ្ចឹម​ជ្រូក​ ហើយ​បង្ហូរ​​អាចម៍​ជ្រូក​ចូល​ទៅ​ក្នុង​ស្រះ​ ​និង​ចិញ្ចឹម​ត្រី​នៅ​ក្នុង​ស្រះ​នោះ​ថែមទៀត​​ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ក្លិន​ស្អុយ​​ ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ពិបាក​ទ្រាំ​​ណាស់។ ចំណែក​ឯ​ទឹក​ក្នុង​ស្រះ​ ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ធ្លាប់តែ​ពឹងផ្អែក​និង​យក​​​​​មក​ប្រើប្រាស់​នោះ​ ​ពេល​នេះ​​​មិន​អាច​យក​​​​​​​មក​ប្រើប្រាស់​​បាន​ទៀត​ទេ។ ដូច្នេះ​​​​​ព្រះសង្ឃ​​​អាចារ្យ​ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ព្រៃ​បាំង​ ឃុំ​ស៊ីធរ ​ទាំង​អស់ ​ដែល​មាន​​​ប្រមាណ​ជា​៣០០​គ្រួសារ​ដាច់ខាត​ត្រូវតែ​ឲ្យ​ឈ្មោះ​អេង ​ចំរើន ​នេះ​​ ​​រើ​ផ្ទះ​ចេញពី​ដី​វត្ត។

ពួកគាត់​បាន​បន្ត​ទៀត​ថា ​ពួកគាត់​មក​តវ៉ា​រឿង​ខាង​លើ​គឺ​រយៈពេល​២​ថ្ងៃ​មក​​ហើយ ​តែ​ពួកគាត់​មិនទាន់​​ឃើញ​អាជ្ញាធរ​ណា​ម្នាក់​ ដោះស្រាយ​ជូន​ពួកគាត់​​​នៅ​​ឡើយ​ទេ។ លោក​អេង ​ចំរើន ​ដែល​រង​ការ​ចោទ​ប្រកាន់​​ខាង​លើ​​បាន​និយាយ​ថា ​ដី ​ដែល​គាត់​នៅ​នោះ​គឺ​មាន​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​​ត្រឹមត្រូវ​ ដូចនេះ​គាត់​មិន​ចេញ​ទៅ​ណា​នោះ​ទេ បើ​ចង់​ឲ្យ​គាត់​ចេញ​គឺ​​ឡើង​តុលាការ​ទៅ។ ចំណែក​ឯ​លោក​ផន សោភ័ណ ​មេ​ភូមិ​ព្រៃ​បាំង​ និង​លោក​ផឹម សូផាត ​មេ​ឃុំ​ស៊ីធរ​​​ បាន​​ប្រាប់​ប្រជាពលរដ្ឋ​ថា​លិខិត​​បញ្ជាក់​នោះ​ គឺ​ពួកគាត់​បញ្ជាក់​ឲ្យ​ខ្ចី​លុយ​អង្គការ​ទេ​ គាត់​មិន​បាន​បញ្ជាក់​ពី​បង្កាន់ដៃ​កាន់កាប់​ដីធ្លី​នោះ​ទេ។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ព្រៃ​បាំង ឃុំ​ស៊ីធរ​ និង​​ព្រះសង្ឃ​ រួម​នឹង​គណៈកម្មការ​អាចារ្យវត្ត​ព្រៃ​បាំង ​សូម​សំណូមពរ​ដល់​លោក​ម៉ៅ ភិ​រុណ​ អភិបាល​ខេត្ត​កណ្ដាល​ជួយ​ដោះស្រាយ​បញ្ហា​ខាង​លើ​​ជូន​ពួកគាត់​ផង៕
យក​ដី​ស្រះ​វត្ត​ទៅ​ចិញ្ចឹម​ជ្រូក​ និង​ត្រី ​បំពុល​បរិស្ថាន, ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ផ្ទុះ​ការ​តវ៉ា យក​ដី​ស្រះ​វត្ត​ទៅ​ចិញ្ចឹម​ជ្រូក​ និង​ត្រី ​បំពុល​បរិស្ថាន, ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ផ្ទុះ​ការ​តវ៉ា យក​ដី​ស្រះ​វត្ត​ទៅ​ចិញ្ចឹម​ជ្រូក​ និង​ត្រី ​បំពុល​បរិស្ថាន, ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ផ្ទុះ​ការ​តវ៉ា