តើ​រវាង​ Chelsea , Man Utd និង​ Man City ក្លឹប​មួយ​ណា​ដែល​ប្រិយ​មិត្ត​ចង់​ឲ្យ​គ្រូ​បង្វឹក​នេះ​រូប​ទៅ​ដឹកនាំ ?

កាល​ពី​ពេល​ថ្មីៗ​នេះ​គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ក្លឹប​ Bayern Munich គឺ​លោក​ Pep Guardiola បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា​លោក​និង​ចាកចេញ​ពី​ក្លឹប​ Bayern Munich ក្រោយ​បញ្ចប់​រដូវ​កាល​នេះ​ ខណៈ​លោក​បាន​បញ្ជាក់​ថា​ចង់​ទៅ​ដឹកនាំ​នៅ​ក្រប​ខណ្ឌ​ English Premier League វិញ​ម្ដង​ ។

ដោយ​ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ក្លឹប​ធំៗ​ចំនួន​៣​ក្នុង​ក្រប​ខណ្ឌ​ English Premier League ក្នុង​នោះ​គឺ​មាន​ក្លឹប​ Manchester United , Chelsea , និង​ Manchester City សុទ្ធ​តែ​មាន​បំណង​ចង់​បាន​លោក​ Guardiola ចូល​ទៅ​ដឹកនាំ​នៅ​រដូវ​កាល​ក្រោយ​ដូចគ្នា ។​

ហើយ​ជា​ពិសេស​នោះ​គឺ​ក្លឹប​ Chelsea ដែល​ទើប​តែ​បណ្ដេញ​លោក​ Jose Mourinho ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​ពួក​គេ​បាន​ឲ្យ​លោក  Guus Hiddink ដឹកនាំ​បណ្ដោះ​អាសន្ន​ត្រឹម​បញ្ចប់​រដូវ​កាល​នេះ​ប៉ុណ្ណោះ​​ ដូចនេះ​ពួក​គេ​ពិត​ជា​ត្រូវ​ការ​គ្រូ​បង្វឹក​មួយ​ដ៏​ល្អ​មួយ​ដូចជា​លោក  Guardiola សម្រាប់​ដឹកនាំ​នៅ​រដូវ​កាល​ក្រោយ​​ ។

គួរ​បញ្ជាក់​ថា​លោក​ Guardiola បាន​ផ្លាស់​ពី​ក្លឹប​ Barcelonaមក​ដឹក​នាំ​ក្លឹប​ Bayern Munich កាល​ពី​ឆ្នាំ​២០១៣​ ហើយ​ក្នុង​ចំណាយ​ពេល​ជាង​២​រដូវ​កាល​ជាមួយ​ Bayern Munich មក​នេះ​គ្រូ​បង្វឹក​វ័យ​៤៤​ឆ្នាំ​រូប​នេះ​បាន​ជួយ​ Bayern Munich ឲ្យ​ឈ្នះ​ពាន​ Bundeliga ចំនួន​២​ដង​ ឈ្នះ​ពាន​ UEFA Super Cup ១​ដង​ ឈ្នះ​ពាន​ FIFA Club World Cup ១​ដង​ និង​ឈ្នះ​ពាន​ DFB-Pokal ចំនួន​១​ដង​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • តើ​រវាង​ Chelsea , Man Utd និង​ Man City ក្លឹប​មួយ​ណា​ដែល​ប្រិយ​មិត្ត​ចង់​ឲ្យ​គ្រូ​បង្វឹក​នេះ​រូប​ទៅ​ដឹកនាំ ?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:ជីវិតនិងសង្គម
Tags: