​តារា​កូរ៉េ ១១ រូប ដែល​កើត​ក្នុង​ត្រកូល​អ្នកមាន​

១. តារាសម្ដែង Kang Dong-won
ឪពុករបស់តារាសម្ដែងវ័យ ៣៧ លោក Kang Dong-won គឺជាអគ្គនាយករងក្រុមហ៊ុន SPP Heavy Industries Co. Ltd ដែលជាផ្នែកមួយនៃក្រុមហ៊ុននាំចេញដ៏ធំរបស់ពិភពលោក ។

​តារា​កូរ៉េ ១១ រូប ដែល​កើត​ក្នុង​ត្រកូល​អ្នកមាន​

២. សមាជិកក្រុម Girl’s Generation នាង Choi Soo-Young
តារាចម្រៀងសមាជិកក្រុមចម្រៀងនារីដ៏ធំរបស់កូរ៉េខាងត្បូងវ័យ ២៦ ឆ្នាំ នាង Choi Soo-Young គឺជាចៅស្រីរបស់នាយកប្រត្តិបត្តិក្រុមហ៊ុនស្ថាបត្យកម្មដ៏ធំនៅកូរ៉េ ហើយឪពុករបស់នាងក៏ជានាយកក្រុមហ៊ុនពាណិជ្ជកម្មមួយរូបផងដែរ ។

​តារា​កូរ៉េ ១១ រូប ដែល​កើត​ក្នុង​ត្រកូល​អ្នកមាន​

៣. តារាចម្រៀង PSY
កំពូលតារាចម្រៀងមានកំណើតតាមរយៈបទ «Gangnam Style» លោក PSY បានកើតនៅលើទឹកដីដ៏ស៊ីវីល័យក្នុងខ័ណ្ឌ Gangnam ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ជាមួយគ្រួសារជាអ្នកមានទ្រព្យមហាសាល ។ សព្វថ្ងៃ PSY មានអាយុ ៣៨ ឆ្នាំ លោកមានឈ្មោះក្នុងបញ្ជីជាតិ Park Jae-sang ម្ដាយរបស់លោកឈ្មោះអ្នកស្រី Kim Young-hee ជាម្ចាស់ភោជនីយដ្ឋានមួយកន្លែង ចំណែកឪពុករបស់លោកឈ្មោះ Park Won-Ho ជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនសាជីវកម្ម«DI» ។

​តារា​កូរ៉េ ១១ រូប ដែល​កើត​ក្នុង​ត្រកូល​អ្នកមាន​

៤. Park Hyung-sik
តារាសម្ដែង និង ចម្រៀងសមាជិកក្រុម ZE:A វ័យ ២៤ ឆ្នាំ លោក Park Hyung-sik មានឪពុកជាប្រធានប្រត្តបត្តិក្រុមហ៊ុនចែកចាយរថយន្តទំនើប BMW ជាច្រើនកន្លែងនៅប្រទេសកូរ៉េខាងត្បូង ។

​តារា​កូរ៉េ ១១ រូប ដែល​កើត​ក្នុង​ត្រកូល​អ្នកមាន​

៥. Lee Sungmin
តារាចម្រៀងសមាជិកក្រុម Super Junior វ័យ ៣០ ឆ្នាំ លោក Lee Sungmin គឺជាកូនប្រុសរបស់នាយកប្រត្តិបត្តិដល់ទៅពីរក្រុមហ៊ុនឯណោះ ក្នុងនោះមានដូចជាក្រុមហ៊ុនអេឡិចត្រូនិចមួយកន្លែង និង ក្រុមហ៊ុនវិភាគទិន្នន័យមួយកន្លែង ។

​តារា​កូរ៉េ ១១ រូប ដែល​កើត​ក្នុង​ត្រកូល​អ្នកមាន​

៦. តារារ៉េប Eun Ji-won
ម្ដាយរបស់តារារ៉េបកំពុងតែទទួលបានភាពជោគជ័យលោក Eun Ji-won គឺជាអតីតតារាចម្រៀង និង ម៉ូដែលមួយរូប ហើយក៏ត្រូវជាក្មួយស្រីរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Park Chung-hee ផងដែរ ។ តាមពិតទៅប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្នលោកស្រី Park Geun-hye ត្រូវជាកូនស្រីបង្កើតរបស់អតីតប្រធានាធិបតីលោក Park Chung-hee ដូចនេះហើយលោកស្រីប្រធានាធិបតីកូរ៉េបច្ចុប្បន្នត្រូវជាប្អូនស្រីជីដូនមួយម្ដាយរបស់តារារ៉េបវ័យ ៣៧ ឆ្នាំ លោក Eun Ji-won ហើយក៏ត្រូវជាមីងរបស់លោកផងដែរ ។

​តារា​កូរ៉េ ១១ រូប ដែល​កើត​ក្នុង​ត្រកូល​អ្នកមាន​

៧. តារាសម្ដែង Lee Seo-jin
លោក Lee Seo-jin គឺជាតារាសម្ដែងទទួលបានជោគជ័យមួយរូបដែលធ្លាប់មានវត្តមាននៅក្នុងរឿងភាគកូរ៉េល្បីៗជាច្រើនរឿង ។ ជីតារបស់លោកគឺជាអតីតទេសាភិបាលធានាគារដំបូងដែលត្រូវបានផ្សព្វផ្សាយអំពីកិត្តិស័ព្ទរបស់គាត់នៅក្នុងទីក្រុងសេអ៊ូល ចំណែកឪពុករបស់តារាប្រុសវ័យ ៤៧ ឆ្នាំ ខាងលើនេះគឺជាអតីតប្រធានរតនាគារមួយរូបទៀតផង ។ លោក Lee Seo-jin បានបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យរបស់អាមេរិក New York University Stern School of Business & Administration ហើយបច្ចុប្បន្នលោកថែមទាំងជាអ្នកជំនួញដ៏ជោគជ័យម្នាក់ទៀតផង ។

​តារា​កូរ៉េ ១១ រូប ដែល​កើត​ក្នុង​ត្រកូល​អ្នកមាន​

៨. តារាស្រី Lee Min-jung
តារាសម្ដែងស្រីកូនមួយ Lee Min-jung មិនត្រឹមតែជាតារាស្រីមានភាពល្បីល្បាញនៅក្នុងវិស័យភាពយន្តប៉ុណ្ណោះទេ តែនាងគឺជាកូនស្រីរបស់នាយកប្រតិបត្តិក្រុមហ៊ុនផ្សព្វព្សាយពាណិជ្ជកម្មដ៏មានឥទ្ធិពលមួយរូប ហើយក៏ជាចៅស្រីរបស់វិចិត្រករល្បីល្បាញក្នុងប្រវត្តិសាស្ត្រសិល្បៈគំនូរកូរ៉េខាងត្បូងលោក Park No-soo ផងដែរ ។ សព្វថ្ងៃ Lee Min-jung មានអាយុ ៣៤ ឆ្នាំ និង កំពុងរស់នៅលើគំនរទ្រព្យសម្បត្តិជាមួយប្ដីរបស់នាងដែលជាតារាល្បី លោក Lee Byung Hun ។

​តារា​កូរ៉េ ១១ រូប ដែល​កើត​ក្នុង​ត្រកូល​អ្នកមាន​

៩. Choi Siwon
តារាចម្រៀងសមាជិកក្រុម Super Junior លោក Choi Siwon គឺជាកូនប្រុសរបស់នាយកក្រុមហ៊ុនចែកចាយឱសថដ៏ធំ «Boryung Medicine» ដែលមានទីផ្សារចែកចាយច្រើនជាងគេនៅកូរ៉េខាងត្បូង ។

​តារា​កូរ៉េ ១១ រូប ដែល​កើត​ក្នុង​ត្រកូល​អ្នកមាន​

១០. Kim Junsu
តារាចម្រៀងសមាជិកក្រុម JYJ លោក Kim Junsu គឺជាកូនប្រុសរបស់ម្ចាស់សណ្ឋាគារជាច្រើនកន្លែងទូទាំងកូរ៉េខាងត្បូង ។

​តារា​កូរ៉េ ១១ រូប ដែល​កើត​ក្នុង​ត្រកូល​អ្នកមាន​

១១. Jung Il-woo
តារាសម្ដែងវ័យ ២៨ ឆ្នាំ លោក Jung Il-woo គឺជាកូនប្រុស និង ជាចៅប្រុសរបស់វេជ្ជៈបណ្ឌិតនៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងសេអ៊ូល ។ ចំណែកម្ដាយរបស់លោកជាប្រធានការិយាល័យវាយនភ័ណ្ឌជ្រាវស្រាវនៅឯសាកលវិទ្យាល័យ «Korea University» និង ជាស្ត្រីម្នាក់ដែលទទួលបានពានរង្វាន់អ្នកជំនាញមួយនៅក្នុងប្រវត្តិសាស្ត្រសិល្បៈកូរ៉េខាងត្បូង ៕ (ប្រភព៖ រីជឈីសឡាយ៍ស្តាយ) កុសល

​តារា​កូរ៉េ ១១ រូប ដែល​កើត​ក្នុង​ត្រកូល​អ្នកមាន​